ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់… បា.ញ់​៣​គ្រាប់​​​យកម៉ូតូ​ទៅ​​​ម៉ា​ស្រួល…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា បុរស​ជា​ចុងភៅម្នាក់​ត្រូវ​បាន​ក្រុម​ចោរ​​៤​នាក់​ជិះ​ម៉ូតូ​​២​គ្រឿង ប្រដាប់​ដោយ​កាំភ្លើង​ជិះ​​ដេញ​តាម​ស្ទាក់ផ្លូវ និង​បាញ់​​៣​គ្រាប់​ គំរាម​​ប្លន់​យក​ម៉ូតូ​ម៉ាក​​ហុងដាឌ្រី​ម ស៊េ​រី​២០១៨មួយ​គ្រឿង​​បាន​សម្រេច និងជិះ​​គេចខ្លួន​ដោយ​សុ​វត្តិភាព​ ។…

រាជធានី​ភ្នំពេញ ​៖​ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា បុរស​ជា​ចុងភៅម្នាក់​ត្រូវ​បាន​ក្រុម​ចោរ​​៤​នាក់​ជិះ​ម៉ូតូ​​២​គ្រឿង ប្រដាប់​ដោយ​កាំភ្លើង​ជិះ​​ដេញ​តាម​ស្ទាក់ផ្លូវ និង​បាញ់​​៣​គ្រាប់​ គំរាម​​ប្លន់​យក​ម៉ូតូ​ម៉ាក​​ហុងដាឌ្រី​ម ស៊េ​រី​២០១៨មួយ​គ្រឿង​​បាន​សម្រេច និងជិះ​​គេចខ្លួន​ដោយ​សុ​វត្តិភាព​ ។ ទោះបីជា​យ៉ាងណា​ ការ​ផ្ទុះអាវុធ​នេះ​ពុំ​បណ្តាល​​ឱ្យ​បុរស​ជា​ម្ចាស់​ម៉ូតូ​​រង​របួសនោះទេ ។

ហេតុការណ៍នេះ​ ​​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​រំលងអ​ធ្រាត្រ ចូល​ថ្ងៃ​តី​២០ ​សីហា ​​ស្ថិត​នៅ​តា​មហាវិថី សេនាប្រមុខ​គឹ​ម អ៊ី​ល​ស៊ុ​ង មុខ សាលា​បឋម​សិក្សា​ទួល​គោក ហៅ​សាលាពៅ​អ៊ំ ក្នុង​សង្កាត់​​បឹង​កក់​ទី​១ ​ខណ្ឌទួលគោក  រាជធានី​ភ្នំពេញ​ ។

សេចក្តីរាយការណ៍បន្តថា ​បុរស​ម្ចាស់ម៉ូតូរងគ្រោះ​​ឈ្មោះ ធី ថា​ន ​​អាយុ​២៥​ឆ្នាំ ​​ជា​ចុងភៅ​ភោជនីយដ្ឋាន តុង ហ្វា​យៀន មាន​លំនៅ​ផ្ទះ​លេខ ៣០​ផ្លូវ ២៨៩​សង្កាត់​បឹង​ក​កក់​ទី​១​ខណ្ឌទួលគោក ។​ រីឯ​ម៉ូតូ​ដែល​ដែល​ត្រូវ​ក្រុម​ចោរប្លន់​​ម៉ាក​ហុងដាឌ្រី​ម ពណ៌​ខ្មៅ សេរី​២០១៨ ពាក់​ស្លាក​លេខ​កំពង់ចាម១R-៧៧២៦ ។

តាម​ព័ត៌មាន​​ឱ្យដឹង​ថា ​​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះកំពុង​ធ្វើ​ដំណើរចេញពី​ហាង​គោលបំណង ដោយ​ជួន​ប្អូនប្រុស​ធ្វើ​ដំណើរទៅ​ផ្ទះ ។ ស្រាប់តែ​មាន​ជនសង្ស័យ​​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​បាន​មក​ដល់​តាម​ពីក្រោយ និង បាន​ប្រើ​ល្បិច​ជា​ស្រែក​បបួល​វាយ​គ្នា ។​ ដោយ​មានការ​ភ័យខ្លាច​ ជន​រង​គ្រោះបាន​ជិះ​ម៉ូតូ​ត្រឡប់​ក្រោយ មក​ហាង​វិញ​ ស្ថិត​នៅ​មុខសាលា​បឋម​សិក្សា​ទួល​គោក ហើយត្រូវ​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​ដេញ​តាម​ស្ទាក់ផ្លូវ ភ្ជង់​និង​បាញ់​​៣​គ្រាប់​និង​ប្លន់​យក​ម៉ូតូ​ជិះ​គេចខ្លួន​បានសម្រេច ។

​​នៅ​យប់​នោះ ហេតុការណនេះ​បាន​​បង្ក​​​​ភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយ​ជន​រង​គ្រោះក៏​បាន​មក​ដាក់​ពាក្យបណ្តឹង នៅ​សមត្ថកិច្ច​មូលដ្ឋានបាន​ចុះ​ទៅ​ស្រាវជ្រាវ​ផង​ដែរ ។  ​តាម​ព័ត៌មាន​​ថា នៅ​កន្លែងកើតហេតុ មាន​បំពាក់​
កា​ម៉េ​រាជា​ច្រើន ។​ តាម​រយៈកា​មេរ៉ា​សុ​វត្ថិភាព ​បើសិនជា​មានការ​ស្រាវជ្រាវ ជនសង្ស័យទាំងនោះ​ ច្បាស់​ជា​​មិន​រួចខ្លួននោះទេ ។

អត្ថបទសរសេរ ដោយ