ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របី​ដល់​ទៅ​៣​ក្បាល​ពេល​តាម​ទាន់​ដាក់​មេ​ប្រូច

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​វេ​ល​ម៉ោង​២​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៨ សីហា ករណី​ចោរលួច​ក្របី​ចំនួន​៣​ក្បាល នៅ​ភូមិ​គោ​គ​ងួ​ន ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​វេ​ល​ម៉ោង​២​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៨ សីហា ករណី​ចោរលួច​ក្របី​ចំនួន​៣​ក្បាល នៅ​ភូមិ​គោ​គ​ងួ​ន ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ម្ចាស់​ក្របី​ឈ្មោះ ហ៊​ន សុផល ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ប្រពន្ធ​ឈ្មោះ ឆេ​ង សុ​ខន អាយុ​៤២​ឆ្នាំ នៅ​ភូមិ​គោ​គ​ងួ​ន ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ បាន​បាត់​ក្របី​ចំនួន​៣​ក្បាល មេ​ធំ​១​ក្បាល មេ​ក្រមុំ​១ និង​ឈ្មោល​ស្ទាវ​១​ក្បាល ។

ក្រោយ​ពី​ទទួល​បាន​ព័​ត៌​នោះ​សមត្ថកិច្ច​នគរបាល​ស្រុក​បាន​មាន​ចំណាត់ការ​ជា​បន្ទាន់ និង​ចុះ​ធ្វើការ​ស្រាវជ្រាវ​តាមដាន​ក្របី​ដែល​ចោរ​ដឹក​ចេញពីផ្ទះ​ទៅ ។ រហូត​ឃើញ​ដានជើង​ក្របី​ត្រូវ​គេ​ដឹក​ចូល​នៅផ្ទះ​ឈ្មោះ នុ​ត សុធា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ មឿ​ន ផ​ល្លី អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។ ទីនោះ គឺជា​កន្លែង​ធ្វើ អាជីវកម្ម (​សត្តឃាត​គោក្របី​) ដូច្នោះ​សមត្ថកិច្ច​បាន​សុំ​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​ចូល​ធ្វើការ​ឆែកឆេរ និង​រក​ឃើញ​វត្ថុ​តាង​ស្បែក​ក្របី​ចំនួន​៣ សាច់​ក្របី គ្រឿងក្នុង​ធុង​ខ្លាស់​សេ និង​ខ្សែ​(​ចង​ក្របី​) គឺ​ពិតជា​វត្ថុ​តាង​ដែល​ម្ចាស់​ក្របី​ស្គាល់​ថា ជា​ពាហនៈ​របស់​ខ្លួន​ពិតប្រាកដ ។

ឃើញ​ដូច្នោះ​ម្ចាស់ផ្ទះ​បាន​រត់គេច​ខ្លួន​ទាំង​ប្តី និង​ប្រពន្ធ​បាត់​ស្រមោល តែ​ទោះជា​យ៉ាង​សមត្ថកិច្ច​ជំនាញ​បាន និង​កំពុង​អនុវត្តន៍​និ​តិ​វិធី​សុំ​ដីកា​តាម​ចាប់​រក​ចាប់ខ្លួន​ប្តី​ប្រពន្ធ​ទាំង​២​នាក់​នោះ ឲ្យ​មក​ទទួលទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ