ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅ ផលឌឿ​ ផ្តួល​ ឡេះ តើក​ បាន​សម្រេច​ក្នុង​ជំនួប​សង​សឹក​នៅ​លើ​រេញ​កោះ​ពេជ្រ​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​តាំង​ចិត្ត​វិល​មក​សង​សឹក​កីឡាករ​ឡេះ តើក​ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ របស់​កីឡាករ​ចៅ ផល​ឌឿ​ មក​ពី​ក្លិប​សំរោង​កោង​ខេត្ត​បាត់​ដំបង​ កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​ ទី​២១​ មេសា​ នៅ​លើ​សង្វៀនបាយ័ន​កោះ​ពេជ្រ​នោះ​ គឺ​ទទួល​បាន​ជោគ​ជ័យ​សម​តាម​បំណង​មែន​ ។​ មិន​តែ​ប៉ុណ្ណោះ​ គេ​ថែម​ទាំង​វាយ​ ឡេះ តើក​ ឱ្យ​លើក​ទង់​ជ័យ​ស​សុំ​ចុះ​ចាញ់​នៅ​ក្នុង​ទឹក​ទី៤​ ទៀត​ផង​ ធ្វើ​ឱ្យ​អ្នក​និយម​

រាជធានី​ភ្នំពេញ ៖ ការ​តាំង​ចិត្ត​វិល​មក​សង​សឹក​កីឡាករ​ឡេះ តើក​ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ របស់​កីឡាករ​ចៅ ផល​ឌឿ​ មក​ពី​ក្លិប​សំរោង​កោង​ខេត្ត​បាត់​ដំបង​ កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​ ទី​២១​ មេសា​ នៅ​លើ​សង្វៀនបាយ័ន​កោះ​ពេជ្រ​នោះ​ គឺ​ទទួល​បាន​ជោគ​ជ័យ​សម​តាម​បំណង​មែន​ ។​ មិន​តែ​ប៉ុណ្ណោះ​ គេ​ថែម​ទាំង​វាយ​ ឡេះ តើក​ ឱ្យ​លើក​ទង់​ជ័យ​ស​សុំ​ចុះ​ចាញ់​នៅ​ក្នុង​ទឹក​ទី៤​ ទៀត​ផង​ ធ្វើ​ឱ្យ​អ្នក​និយម​ទស្សនា​កីឡា​ប្រដាល់​កោត​សរសើរ​គេ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​គោល​ដៅ​សង​សឹក​នេះ ។​

ក្តី​សង្ឃឹម​ដែល​កីឡាករ​ឡេះ តើក​ ចង់​រក្សា​តួ​លេខ​ឈ្នះ​ការ​ប្រកួត​មួយ​លើក​ទៀត​ជាមួយ​ ចៅ ផល​ឌឿ​ ជា​ដៃគូ​ចាស់​នោះ​ត្រូវ​បំផ្លាញ​ទាំង​ស្រុង​ ដោយ​សារ​តែ​កីឡាករ​ចៅ ផលឌឿ​ ដែល​ធ្លាប់​ចាញ់​នោះ​មាន​ការ​រីក​សាយ​វិជ្ជា​គុន​ខ្លាំង​មិន​ធម្មតា​រហូត​ធ្វើ​ឱ្យ​ ឡេះ តើក​ ទប់​ទល់​លែង​ជាប់។​​ មុន​​ការ​ប្រកួត​ជាក់​ស្តែង​មក​ដល់​ គ្មាន​នរ​ណា​រំពឹង​ថា​ ចៅ ផល​ឌឿ​ ដែលធ្លាប់​ចាញ់​អាច​សម្រេច​ការ​សង​សឹក​របស់​ខ្លួន​បាន​ឡើយ​ ខណៈ​ពួក​គេ​ស្គាល់​តិច​និក​ប្រកួត​របស់​កីឡាករ​ទាំង​២​ច្បាស់​ដូច​ថ្ងៃ​ទៅ​ហើយ​នោះ ។

ផ្ទុយ​ពី​ការ​ព្យាករ​ទាំង​ស្រុង​ព្រោះ​គ្រាន់​តែ​ការ​ប្រកួត​ចាប់​ផ្តើម​ភ្លាម​ ចៅ ផល​ឌឿ​ បាន​បញ្ចេញ​ស្នៀត​គុន​វាយ​សម្រុក​របៀប​ស៊ី​សាច់​ហុត​ឈាម​តែ​ម្តង​ មើល​ទៅ​គួរ​ឱ្យ​ព្រឺ​ខ្លួន​បំផុត​ ។​ ទោះ​បី​យ៉ាង​ណា​ ឡេះ តើក​ នៅ​តែ​ទប់​ទល់​ជាប់​ និង​បាន​វាយ​បក​វិញ​យ៉ាង​ចាស់​ដៃ​ធ្វើ​ឱ្យ​គេ​គិត​ថា​ ចៅ ផល​ឌឿ​ គ្មាន​ឱកាស​សង​សឹក​បាន​សម្រេច​ឡើយ​ ។ នៅ​ទឹក​ទី​២​ និង​ទី​៣​ ស្ថាន​ការណ៍​ប្រកួត​ហាក់​ប្រែ​ប្រួល​ដោយ​គេ​សង្កេត​ឃើញ​ ឡេះ តើក​ ដែល​ប្រឹង​វាយ​ក្នុង​បំណង​ផ្តួល​ ចៅ ផល​ឌឿ​ នោះ​ហាក់​ចាយ​កម្លាំង​ច្រើន​ជ្រុល​រហូត​មាត់​ដក​ដង្ហើម​ស្ទើរ​មិន​ចង់​ទាន់​ ហើយ​ត្រូវ​ ចៅ ផល​ឌឿ​ វាយ​ត្រូវ​កន្លែង​សំខាន់​ៗ​រក​កល​ចង់​ដួល​សន្លប់​ម្តង​ៗ​ទៅ​ហើយ​ ។​ នៅ​ទឹក​ទី​៤​ ខណៈ​ ឡេះ តើក​ បាត់​បង់​កម្លាំង​ស៊ុហ្វ​ស្ទើរ​ទាំង​ស្រុង​ទៅ​ហើយ​នោះ​ ចៅ ផល​ឌឿ​ បានប​ង្កើន​ការ​វាយ​សម្រុក​ខ្លាំង​ជាង​មុន​ និង​បានទាត់ត្រូវ​ជើង​ឆ្វេង​ ឡេះ តើក​ ពេញ​ទំហឹង​បណ្តាល​ឱ្យ​ដួល​ក្រោក​លែង​រួច​ ទោះ​អាជ្ញា​កណ្តាល​រាប់​ដល់​១០​ក៏​ដោយ។​

ចំពោះ​លទ្ធផល​គូ​ផ្សេង​ទៀត​ កីឡាករ​វី រីងួន​ មក​ពី​ក្លិប​ខ្លា​រខិន​មាន​ឫទ្ធិ​​ ត្រូវ​សន្លប់​ក្រោម​ដៃ​កីឡាករ​សយ ពិសិដ្ឋ​ មក​ពី​ក្លិប​ពន្លឺ​វិបុល​កីឡា​ក្នុងទឹក​ទី​៣ ។ កីឡាករ​សែន​ រ៉ាដេត​ មក​ពី​ក្លិប​អេភូថង​កីឡា​ ចាញ់​ពិន្ទុ​កីឡាករ​ហ៊ឹម​ សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿង​ញៀន​។ កីឡាករ​​ខឹក​ សុខឿន​ មក​ពី​ក្លិប​កងពល​តូច​ឆត្រ​យោង​៩១១​ សន្លប់​ក្នុង​ទឹក​ទី​៣​ ក្រោម​ដៃ​កីឡាករ​ម៉ន​ លីហ៊័រ​ មក​ពី​ក្លិប​ព្រែក​ឯង​កីឡា​ និង​គូ​ចុង​ក្រោយ​កីឡាករ​ផាន់​ សុវណ្ណ​ មក​ពី​ក្លិប​មិត្ត​ប៉ូលិស​ ស្មើ​ពិន្ទុ​ជា​មួយ​កីឡាករថៃ​ ប៊ុន​ហាន​ មក​ពី​ក្លិប​បុរី​នាគ​រាជ ៕​