ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ញ៉ាំ​ផ្អែម​មាន​ផល​ល្អ ឬ​ផល​អាក្រក់

5 ឆ្នាំ មុន

ជាតិ​ស្ករ​ដែល​ត្រូវ​បាន​បន្ថែម​ទៅ​លើ​អាហារ និង​ភេសជ្ជៈ មិន​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព ប៉ុន្តែ​វា​នាំ​ទៅ​រក​កាឡូរី​ដែល​គ្មាន​ថាមពល​នោះ​ទេ គ្មាន​សារធាតុចិញ្ចឹម​លើស​ពី​កាឡូរី ។ ការ​សិក្សា​បាន​បង្ហាញ​ថា កុមារ តូច​ៗ​ប្រើប្រាស់​ច្រើន​ជាង​១៦​ភាគរយ​នៃ​កាឡូរី​សរុប​របស់​ពួក​គេ​ពី​ការ​បន្ថែម​ជាតិ​ស្ករ ។…

ជាតិ​ស្ករ​ដែល​ត្រូវ​បាន​បន្ថែម​ទៅ​លើ​អាហារ និង​ភេសជ្ជៈ មិន​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព ប៉ុន្តែ​វា​នាំ​ទៅ​រក​កាឡូរី​ដែល​គ្មាន​ថាមពល​នោះ​ទេ គ្មាន​សារធាតុចិញ្ចឹម​លើស​ពី​កាឡូរី ។

ការ​សិក្សា​បាន​បង្ហាញ​ថា កុមារ តូច​ៗ​ប្រើប្រាស់​ច្រើន​ជាង​១៦​ភាគរយ​នៃ​កាឡូរី​សរុប​របស់​ពួក​គេ​ពី​ការ​បន្ថែម​ជាតិ​ស្ករ ។ នោះ​មាន​ន័យ​ថា ក្មេង​អាយុ​៥​ឆ្នាំ​អាច​ញ៉ាំ​១៣​ស្លាប​ព្រា​កាហ្វេ​បន្ថែម ឬ​ក៏​កាឡូរី​បន្ថែម​២០៨​ជា​រៀងរាល់ថ្ងៃ ។

ស្ករ​ដែល​បាន​បន្ថែម​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ដូច​ជា ទឹកក្រូច ទឹក​ផ្លែ​ឈើ ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស ភេសជ្ជៈ​ផ្លែ​ឈើ​កំប៉ុង បង្អែម និង​ស្ករ ។

ជាតិ​ស្ករ​ច្រើន​ពេក​នៅ​ក្នុង​របប​អាហារ​របស់​កូន​អ្នក ក៏​អាច​នាំ​ឲ្យ​កើត​មាន​ជំងឺ​រ៉ាំរ៉ៃ ដូច​ជា​ជំងឺ​ធាត់ ដែល​ធ្វើ​ឲ្យ​កុមារ​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ។

យោង​តាម​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ជំងឺ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ក្មេង​ៗ​មានឱកាស​មួយ​ក្នុង​ចំណោម​បី​នាក់ ក្នុង​កា​រវិ​វ​ឌ្ឍ​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ក្នុង​ជីវិត​របស់​ពួក​គេ ។

សំណាងល្អ​ទម្លាប់​នៃ​ការ​ញ៉ាំ​ដែល​មាន​សុខភាព​ល្អ អាច​ជួយ​ការពារ​ការ​ធាត់​បាន ហើយ​ក៏​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​បាន​ផង​ដែរ (ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ