ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឡប់​មក​ផ្ទះ​វិញ​ស្រាប់តែ​មិន​ទាន់​ដល់​ផង​ក៏​… គ្នា​កា.ប់​យក​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​ឱ្យ​បានដឹង​ថា យុវជន​ពីរ​នាក់​រង​របួសធ្ងន់​ស្រាល​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បន្ទាប់​ពី​យុវជន​ទាំង​ពីរ​នាក់​នាំ​គ្នា​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​លេង​កាស៊ីណូ​ព្រំដែន​កម្ពុជា​ថៃ លុះ​មិន​ទាន់​បាន​ចូល​លេង​ផង​ក៏​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ក្រុងប៉ៃលិន​វិញ ។ សេចក្តីរាយការណ៍​បន្ត​ថា លុះ​កំពុង​តែ​ជិះ​ម៉ូតូ​ដល់​ពាក់កណ្ដាល​ផ្លូវ​ស្រាប់តែ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​ពីរ​គ្រឿង​តាម​ពីក្រោយ ហើយ​វ៉ា​នៅ​ពីមុខ…

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​ឱ្យ​បានដឹង​ថា យុវជន​ពីរ​នាក់​រង​របួសធ្ងន់​ស្រាល​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បន្ទាប់​ពី​យុវជន​ទាំង​ពីរ​នាក់​នាំ​គ្នា​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​លេង​កាស៊ីណូ​ព្រំដែន​កម្ពុជា​ថៃ លុះ​មិន​ទាន់​បាន​ចូល​លេង​ផង​ក៏​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ក្រុងប៉ៃលិន​វិញ ។

សេចក្តីរាយការណ៍​បន្ត​ថា លុះ​កំពុង​តែ​ជិះ​ម៉ូតូ​ដល់​ពាក់កណ្ដាល​ផ្លូវ​ស្រាប់តែ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​ពីរ​គ្រឿង​តាម​ពីក្រោយ ហើយ​វ៉ា​នៅ​ពីមុខ រួច​យក​កាំបិត​សាំ​ម៉ូ​វ៉ៃ និង​ដំបង​វាយ និង​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​ក្បាល និង​ក​ញ្ជឹ​ង​.​ក​ហើយ​របួស​ដៃ​ខាងឆ្វេង​ត្រូវ​បាន​បងប្អូន​ដឹក​ចូល​ពេទ្យ​បង្អែក​ខេត្ត ។ហេតុការណ៍​ដេញ​កាប់​ប្រហារ​គ្នា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​មុខ​តារាង​បាល់ទាត់​មួយ​កន្លែង ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ជន​រង​គ្រោះ​ឈ្មោះ ប៉ុន សាល ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រង​របួស​ក្បាល​ធ្ងន់ មុខរបរ​ធ្វើ​ចម្ការ ជា​អ្នកបើកបរ​ម៉ូតូ រស់នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ ចំណែក​អ្នក​រួម​ដំណើរ​ឈ្មោះ សុខ លិ​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កម្មករ រស់នៅ​ជាមួយ​ជន​រង​គ្រោះ​ខាងលើ រង​របួសស្រាល ។ ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿងក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ក្រោយ​ពី​ចូល​ទៅ​ក្នុង​កាស៊ីណូ​បាន​បន្តិច​មិន​ទាន់​ទាំង​បាន​លេង​ផង​ក៏​ប្រញាប់​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​ដល់​កន្លែង​លេង​បាល់​១​កន្លែង​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​១​ក្រុម​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ រួច​ក៏​វាយ និង​ដក​ដាវ​ដំបង​កាប់​ប្រហារ និង​វាយ​ទៅ​លើ​ពួក​គេ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ទាំងនោះ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល រួច​មក​ពួក​គេ​ដែល​រង​របួស​បាន​ទូរស័ព្ទ​ហៅ​បងប្អូន​ឱ្យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ក្រោយ​ពេល​កើតហេតុ​នៅ​ថ្ងៃ​បន្ទាប់ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​នគរបាល​ឱ្យ​ស្រាវជ្រាវ​រក​ជនសង្ស័យ​ខាងលើ ដើម្បី​ចាប់​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ