ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ហួងហែង​ហួសហេតុ​ពេក

5 ឆ្នាំ មុន

បើ​យល់​ថា លោក​នេះ​តែង​មាន​ទីបំផុត​របស់​វា គ្មាន​អ្វី​ដែល​ទៀងទាត់ គ្មាន​អ្វី​ដែល​ជា​អាថ៌​កំបាំង​មាន​តែ​ការ​វិនាស​ព្រាត់ប្រាស​ទៅ​ជា​ធម្មតា បើ​ស្គាល់​ការ​ពិត​បែប​នេះ​បុគ្គល​មិន​គប្បី​ជាប់ជំពាក់​រហូត​ងប់​ង​ល់​ជ្រុល​ជ្រប់​ខូចចិត្ត​ឡើយ ឯ​លោក​នេះ​ក៏​មិន​បាន​បង្រៀន​យើង​ឱ្យមក​គ្រប់គ្រង​ហួងហែង​ដែរ ។ បុគ្គល​រមែង​សោកសៅ​ដោយ​ហេតុតែ​ការ​ហួងហែង​ថា អ្វី​ៗ​ជា​របស់​អញ​ហ្នឹងឯង​ធ្វើ​ឱ្យ​ចិត្ត​មិន​ស្ងប់រម្ងាប់ គឺ​ចេះ​តែ​ចង់​ហួងហែង…

បើ​យល់​ថា លោក​នេះ​តែង​មាន​ទីបំផុត​របស់​វា គ្មាន​អ្វី​ដែល​ទៀងទាត់ គ្មាន​អ្វី​ដែល​ជា​អាថ៌​កំបាំង​មាន​តែ​ការ​វិនាស​ព្រាត់ប្រាស​ទៅ​ជា​ធម្មតា បើ​ស្គាល់​ការ​ពិត​បែប​នេះ​បុគ្គល​មិន​គប្បី​ជាប់ជំពាក់​រហូត​ងប់​ង​ល់​ជ្រុល​ជ្រប់​ខូចចិត្ត​ឡើយ ឯ​លោក​នេះ​ក៏​មិន​បាន​បង្រៀន​យើង​ឱ្យមក​គ្រប់គ្រង​ហួងហែង​ដែរ ។

បុគ្គល​រមែង​សោកសៅ​ដោយ​ហេតុតែ​ការ​ហួងហែង​ថា អ្វី​ៗ​ជា​របស់​អញ​ហ្នឹងឯង​ធ្វើ​ឱ្យ​ចិត្ត​មិន​ស្ងប់រម្ងាប់ គឺ​ចេះ​តែ​ចង់​ហួងហែង ការពារ លុះ​ថែរក្សា​មិន​បាន​ឋិតថេរ​ដូច​បំណង ក៏​កើតទុក្ខ ខូចចិត្ត រស់នៅ​គ្មាន​សេចក្ដីសុខ ។

តាម​ទ្រឹស្តី​ពុទ្ធសាសនា​បាន​អប់រំ​ថា បើ​អ្នក​ដែល​យើង​ស្រឡាញ់ ហើយ​គេ​មានចិត្ត​ទៅ​ចោល​យើង ក្នុងស្ថានភាព​បែប​នេះ​យើង​កុំ​ឃុំឃាំង កុំ​រារាំង​បំណង​របស់​គេ​អី គួរ​ឲ្យ​អភ័យ​ដល់​គេ​ទៅ អនុញ្ញាត​ឱ្យ​គេ​ទៅ​ចុះ ហើយ​ក៏​មិន​ចាំបាច់​លំបាក​ថែរក្សា និង​មិន​លំបាក​សោយសោក​ដែរ មិន​ចាំបាច់​បរិភោគ​ស្រា​បំភ្លេច​ទុក្ខ បំភ្លេច​ការ​ឈឺចាប់​នោះ​ដែរ ។

បើ​យល់​ការ​ពិត​បែប​នេះ​ហើយ​បុគ្គល​គួរ​ចេះ​រស់នៅ​ជាមួយនឹង​ខ្លួនឯង​ឲ្យ​បាន​ល្អ រស់នៅ​ជាមួយនឹង​ស្មារតី​រឹង​មាំ ចង​ចាំ​ខ្លួនឯង​ជា​និច្ច​គឺជា​រឿង​ប្រសើរ​បំផុត ។