ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​គេចជង្ហុក​រេចង្កូតក្រឡាប់ របួសធ្ងន់ច្រើន​នាក់​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​មួយ​គ្រឿង​បើក​គេច​ជង្ហុក​ក៏​រេ​ចង្កូត​ក្រឡាប់ បណ្តាល​ឱ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​នោះ​រង​របួសធ្ងន់​ស្រាល​ច្រើន​នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នា​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​ក្លោ​ង​ទ្វារ​វត្ត​ភ្នំ​ពេជ្រ…

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​មួយ​គ្រឿង​បើក​គេច​ជង្ហុក​ក៏​រេ​ចង្កូត​ក្រឡាប់ បណ្តាល​ឱ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​នោះ​រង​របួសធ្ងន់​ស្រាល​ច្រើន​នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នា​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​ក្លោ​ង​ទ្វារ​វត្ត​ភ្នំ​ពេជ្រ ស្ថិត​ក្នុងភូមិ​អូរ​តា​ប៉ា​ង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ។

ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​រួម​មាន ៖ អ្នកបើកបរ​រថយន្ត​ឈ្មោះ សែ អិត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ខេត្តកំពត រង​របួសស្រាល ចំណែក​អ្នក​រួម​ដំណើរ ៖ ១-​ឈ្មោះ ម៉ូត អុី​រ៉​ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ព្រែក​ទាល់​ឃុំ​ទឹកល្អក់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​រង​របួសធ្ងន់ ២-​ឈ្មោះ រី ហ្វី​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម ជា​សិស្ស មាន​ទីលំនៅ​ឃុំ​ន​រា​ណ៍ ស្រុក​រតនៈ ខេត្តបាត់ដំបង បាន​រង​របួសធ្ងន់ ៣-​ឈ្មោះ ឡៃ ពី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម ជា​សិស្ស មាន​ទីលំនៅ​ភូមិ​អូរ​ជ្រៅ ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​រង​របួសធ្ងន់ ៤-​ឈ្មោះ អ៊ែ​ល សូ​លេះ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ទួល​ទទឹង​៣ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​រង​របួសធ្ងន់ និង​៥-​ឈ្មោះ អ៊ូ ម៉​ល ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម ជា​សិស្ស មាន​ទីលំនៅ​រាជធានី​ភ្នំពេញ បាន​រង​របួសធ្ងន់ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង​នេះ​គឺ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ (​ច្នៃ​) ក្បាល​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ធ ៤០៣៤ ភព​២ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​បាន​បើក​គេច​ជង្ហុក​ក៏​រេ​ចង្កូត​ក្រឡាប់​តែ​ម្តង បណ្តាល​ឱ្យ​អ្នកបើកបរ​ម្នាក់​រង​របួសស្រាល ចំណែក​អ្នក​រួម​ដំណើរ​ចំនួន​៥​នាក់​ទៀត​បាន​រង​របួសធ្ងន់ ។ ក្រោយ​កើតហេតុ អ្នក​រង​របួស​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ