ជិះម៉ូតូទៅផ្សារទិញអីវ៉ាន់ មិនទាន់ដល់ផង អស់២០ម៉ឺនរៀល
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូទៅផ្សារដើម្បីទិញអីវ៉ាន់ធ្វើម្ហូបលក់នៅមុខរោងចក្រ តែត្រូវក្រុមជនសង្ស័យយកកាំបិតផ្គាក់ភ្ជង់គំរាមយកលុយអស់២០ម៉ឺនរៀលបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤នឹង៣០នាទីទៀបភ្លឺថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅជាប់របងវិទ្យាល័យជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។


ប្រភពព័ត៌មានបានបន្តទៀតថា ពេលក្រុមជនសង្ស័យយកលុយបានភ្លាមៗ ស្រាប់តែជួនពេលនោះមានម៉ូតូមួយគ្រឿងជិះស្របពីក្រោយគាត់ផងដែរ ។ បន្ទាប់មកគាត់បានស្រែកថា «ចោរៗ» ពេលនោះជនសង្ស័យទាំង៣នាក់បានជិះម៉ូតូចេញទៅ ដោយជនសង្ស័យ២នាក់បានជិះម៉ូតូទៅផ្លូវជាតិលេខ៤ និងម្នាក់ទៀតបានជិះម៉ូតូត្រឡប់ក្រោយវិញ ហើយបន្ទាប់មកប្រជាពលរដ្ឋដែលជិះម៉ូតូមកពីក្រោយគាត់ ដោយមិនបានឮស្ត្រីរងគ្រោះស្រែក តែបានឃើញជនសង្ស័យម្នាក់ជិះម៉ូតូកាត់ពីមុខដែរ លុះប្រជាពលរដ្ឋដែលជិះម៉ូតូមកដល់ជិតស្ត្រីរងគ្រោះទើបដឹងថា ជនសង្ស័យម្នាក់ដែលជិះម៉ូតូកាត់ពីមុខនោះជាចោរប្លន់។
ក្រោយពេលកើតហេតុ ស្ត្រីជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងឡើយ ដោយគ្រាន់តែជិះម៉ូតូមកប្រាប់សមត្ថកិច្ចតែប៉ុណ្ណោះ ហើយមិនទាន់បានជួបសមត្ថកិច្ចផង គាត់បានត្រឡប់ទៅផ្ទះវិញ ព្រោះភ័យខ្លាំងពេក ណាមួយអស់លុយទិញអីវ៉ាន់ផង ៕
ចែករំលែកព័តមាននេះ