ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​ល្អ​ៗ​មិន​នាំ​គ្នា​ធ្វើ​…​បែកគំនិត​ដៃ​រហ័ស​ឆ្លង​ដែន

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​២​ក្រុម​មាន​គ្នា​ចំនួន​៤​នាក់​ជំនាញ​ខាង​ឆក់​ច្រើន​លើក ពេល​នេះត្រូវ​បាន​ជាប់អន្ទាក់​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ឆក់​ជនជាតិ​ចិន​ក្នុង​ថ្ងៃ​តែ​មួយ​នៅ​២​ទីតាំង​ផ្សេង​គ្នា​។ លោក​វរ​សេនី​យ៍​ទោ ស៊ុត សំ​អ៊ុ​ន នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​គូស​បញ្ចា​ក់ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​២​ក្រុម​មាន​គ្នា​ចំនួន​៤​នាក់​ជំនាញ​ខាង​ឆក់​ច្រើន​លើក ពេល​នេះត្រូវ​បាន​ជាប់អន្ទាក់​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ឆក់​ជនជាតិ​ចិន​ក្នុង​ថ្ងៃ​តែ​មួយ​នៅ​២​ទីតាំង​ផ្សេង​គ្នា​។

លោក​វរ​សេនី​យ៍​ទោ ស៊ុត សំ​អ៊ុ​ន នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​គូស​បញ្ចា​ក់ថា ដោយ​មាន​កិច្ចសហការ​រវាង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកំពត​ក្នុង​ការ​ស្រាវជ្រាវ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ជនជាតិ​ចិន​) នៅ​ខេត្ត​ព្រះ​សីហ​នុ​ហើយ​រត់គេច​ខ្លួន​ទៅ​ខេត្តកំពត កាលពី​វេលា​ម៉ោង ៦ និង ៣០​នាទី យប់​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច ឆ្នេរ​អូរ​ត្រេះ ភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​ឆក់​ជនជាតិ​ចិន​មួយ​​កើតឡើង ដែលធ្វើ​សកម្ម​ភាព​ដោយ​ជនសង្ស័យ​ចំនួន​៣​នាក់ មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​១​គ្រឿង​មិន​ស្គាល់​ម៉ាក ហើយ​​ធ្វើ​សកម្មភាព​ឆក់​ជនជាតិ​ចិន​កំពុង​ដើរ​មាន​គ្នា​៣​នាក់ ហើយក្រុមជនសង្ស័យបាន​​ជិះម៉ូតូ​​គេចខ្លួន​បាត់​ស្រមោល​។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​​ទទួលបាន​ព័ត៌មាន​ខាងលើ​ភ្លាម លោក​ឧត្តមសេនីយ៍ ជួន ណា​រិ​ន​ ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ធ្វើការ​ស្រាវជ្រាវ រហូត​ដឹង​ថា ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទៅ​ខេត្តកំពត ។ ភ្លាម​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​​ចុះ​​បង្ក្រាប​បាន​តែ​ម្តង ។

ជន​រង​គ្រោះជា​ជនជាតិ​ចិន​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​មិន​បាន​មក​ដាក់​ពាក្យបណ្តឹង​ឡើយ ។ ចំណែក​ជនសង្ស័យ​ទាំង​៤​នាក់​រួម​មាន ១-​ឈ្មោះ កប ផានិត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត ២-​ឈ្មោះ កេង ណា
​រ័​ត្ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាង​ពិ​ដាន មាន​ទីលំនៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ៣-​ឈ្មោះ ប៉ា​ញ ក្តៀង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាង​ថ្នាំ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៣ ក្រុង​កំពត ខេត្តកំពត និង​៤-​ឈ្មោះ សុខ ឆេ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាងដែក មាន​ទីលំនៅ​មិន​ពិតប្រាកដ​។ ក្នុង​នោះ​សមត្ថកិច្ច​ដកហូត​បាន​សម្ភារ​​រួម​មាន ទូរស័ព្ទ​ដៃ​ចំនួន​៩​គ្រឿង និង​ម៉ូតូ​ចំនួន​២​គ្រឿង ក្នុង​នោះ​មួយ​គ្រឿង​ពណ៌​ក្រហម និង​មួយ​គ្រឿង​ទៀត​ម៉ាក ZOOMER X (​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព ) ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់​ទៅ​តាម​នីតិ​វិធី​ច្បាប់​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ