ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​កៅអី​ម៉ាស្សា​ម៉ាក Omimo មាន​លក្ខណៈ​ល្អ​ប្លែក​ជាង​កៅអី​ម៉ាស្សា​ផ្សេង​ទៀត?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ « កៅអី​ម៉ាស្សា Omimo នេះ​គឺ​ពិតជា​ស្រួល​ណាស់ គឺ​ស្រួល​ទាំង​ព្រម​តាំងពី​ចុងជើង​រហូត​ដល់​ក្បាល ។ ម៉ាស្សា​ស្រួល​មែនទែន​ហ្មង ខ្ញុំ​ដេក​លក់​អត់​ដឹងខ្លួន ដោយសារ​កៅអី​ម៉ាស្សា​នេះ​វា​ទំនើប…

រាជធានី​ភ្នំពេញ​៖ « កៅអី​ម៉ាស្សា Omimo នេះ​គឺ​ពិតជា​ស្រួល​ណាស់ គឺ​ស្រួល​ទាំង​ព្រម​តាំងពី​ចុងជើង​រហូត​ដល់​ក្បាល ។ ម៉ាស្សា​ស្រួល​មែនទែន​ហ្មង ខ្ញុំ​ដេក​លក់​អត់​ដឹងខ្លួន ដោយសារ​កៅអី​ម៉ាស្សា​នេះ​វា​ទំនើប ខុស​ប្លែក​ពី​កៅអី​ចេញ​ស៊េរី​មុន​ៗ»​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ណុ​ប ហុ​ក ដែល​បាន​ជាវ​កៅអី​ម៉ាស្សា Omimo ។

អ្នកស្រី វ៉ាយ ចិន្តា អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Omimo បានឱ្យ​ដឹង​ថា កៅអី​ម៉ាស្សា Omimo ទទួល​បានការ​ចាប់អារម្មណ៍​ពី​អតិថិជន​ជា​ច្រើន ដោយសារ​វា​មាន​លក្ខណៈ​ប្លែក​ពី​កៅអី​ម៉ាស្សា​ផ្សេង​ទៀត​នៅ​កម្ពុជា ព្រោះ Omimo នេះ ធ្វើការ​ម៉ាស្សា​ដូច​មនុស្ស​ពិត​ៗ ហើយ​ម៉ាស្សា​បាន​ច្រើន​របៀប ដែល​អត់​ទាន់​មាន​កៅអី​ម៉ាស្សា​ណា​មាន​ដូច​នោះ​ទេ នៅ​ទីផ្សារ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ ។ អ្នកស្រី​បាន​បន្ត​ថា ផលិតផល​កៅអី ម៉ាស្សា​ម៉ាក Omimo មាន​រោងចក្រ​តម្លើង​នៅ​ប្រទេស​ចិន ដែល​បាន​បំពាក់​នូវ​មុខងារ​ម៉ាស្សា​ជា​ច្រើន ជា​ផលិតផល​ដែល​កំពុង​ទទួល​បានការ​ពេញ​និយម និង​មាន​វត្ត​មាននៅ​កម្ពុជា និង​កំពុង​ឈានមុខ​គេ​លើ​ផ្នែក​ម៉ាស្សា​នៅ​កម្ពុជា​។

អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Omimo បន្ត​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​នាំ​ចូល​កៅអី​ម៉ាស្សា​មក​កម្ពុជា​មាន​ចំនួន ៣ ម៉ូ​ដែល និង​មានមុខ​ងារ​ម៉ាស្សា​ខុស​ៗ​ពី​គ្នា ដែល​ក្នុង​នោះ ម៉ូ​ដែល​ទី ២ និង​ទី​៣ អាច​ក្លាយជា​កៅអី​ឈាន​មុនគេ​នៅ​កម្ពុជា លើ​ផ្នែក​ម៉ាស្សា​។

តំណាង​ក្រុមហ៊ុន​ដដែល​បាន​ឲ្យ​ដឹង​ថា កៅអី ម៉ូ​ដែល​ទី​១ គឺ​មាន​របៀប​ម៉ាស្សា​មួយ​បែប​តម្លៃ ៨៩៩​ដុល្លារ​, កៅអី​ម៉ូ​ដែល​ទី​២ មាន​របៀប​ម៉ាស្សា​៤ គឺ​ម៉ាស្សា​បែប​បន្ធូរ​អារម្មណ៍​, បំបាត់​ការ​ចុកចាប់​, ចុក​រោយ និង​ធ្វើ​ឱ្យ​ស​ម្រា​ន​លក់​ស្រួល​ដែល មាន​តម្លៃ​១.៣៩៩​ដុល្លារ និង​កៅអី​ម៉ូ​ដែល​ទី​៣ ម៉ាស្សា​បាន​៦​បែប​ក្នុង​នោះ​ម៉ាស្សា​បន្ធូរ​អារម្មណ៍​, បំបាត់​ការ​ចុក​ចាប់​, ចុក​រោយ​, ម៉ាស្សា​ធ្វើ​ឱ្យ​សម្រាន្ត​លក់​ស្រួល​, ម៉ាស្សា​បែប​មនុស្ស​ចាស់ និង​ម៉ាស្សា​បែប​ពត់​ពែន ហើយ​មាន​តម្លៃ​ត្រឹមតែ​១.៩៩៩​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​គ្រឿង ។

អ្នកស្រី វ៉ាយ ចិន្តា មាន​ប្រសាសន៍​បញ្ជាក់​ថា ៖ «​កៅ​អ៊ី​ម៉ាស្សា​របស់​យើង គឺ​មាន​ច្រើន​បែប​ច្រើន​​ជម្រើស ដូច​បង្ហាញ​ខាងលើ ។ កៅ​អ៊ី​ម៉ាស្សា​ម៉ាក Omimo ក្លាយជា​កៅ​អ៊ី​ម៉ាស្សា​ឈាន​មុខ​គេ​នៅ​កម្ពុជា និង​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន ដោយ​អតិថិជន​យល់​ថា កៅ​អ៊ី​ម៉ាស្សា​ម៉ាក Omimo ប្លែក ការ​ម៉ាស្សា​មាន​ភាព​ស្រួលខ្លួន​ដូច​មនុស្ស​ម៉ាស្សា​ពិត​ៗ​។ ខ្ញុំ​មាន​ភាព​ជឿជាក់ Omimo នៅ​ថ្ងៃ​ខាង​មុខ វា​នឹង​ទទួល​បាន​ចំណាប់អារម្មណ៍​ពី​ប្រជា​ជន​ខ្មែរ​ច្រើន​បន្ថែម​ទៀត ផ្នែក​លើ​គុណភាព​ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន​សព្វ​ថ្ងៃនេះ​» ។

អតិថិជន​មួយ​រូប​ទៀត​ដែល​បាន​ទៅ​សាក​កៅអី​ម៉ាស្សា Omimo គឺ​អ្នកស្រី វ​ណ្ណា និយាយ​ថា​៖ « ពេល​វា​ធ្វើការ​ម៉ាស្សា​ទៅ យើង​មាន​អារម្មណ៍​ស្រួ​ស​សព្វ​ពេញ​ទាំង​ខ្លួន តាំងពី​បាត​ជើង​ឡើង ដូច​មាន​អ្នក​គក់​ច្របាច់​ឱ្យ​យើង​អីចឹង​។ ក្រោយ​ពី​សាកល្បង​ហើយ​ខ្ញុំ​ចង់​ជាវ​មួយ​គ្រឿង​យក​ទៅ​ដាក់​នៅផ្ទះ គ្រាន់​ទុក​ឱ្យ​សមាជិកគ្រួសារ​ម៉ាស្សា​នៅ​ពេល​មានការ​នឿយហត់ ឬ​ចុក​រោយ​ខ្លួនប្រាណ​»​។

ចំណែក កញ្ញា រ៉ា លី​ន និយាយ​ថា​៖ «​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​បាន​សាកល្បង​ម៉ាស៊ីន​រត់ ខ្ញុំ​ពេញចិត្ត​ខ្លាំង ព្រោះ​វា​ធ្វើ​ឱ្យ​ដងខ្លួន​យើង​មាន​ចលនា​ល្អ មាន​អារម្មណ៍​ថា សរសៃ​ដើរ​បាន​ល្អ​។ ម៉ា​ស៊ី​ហាត់ប្រាណ​រត់ វា​ស្រួល​ដើរ​ក៏​បាន​រត់​ក៏​បាន​មាន​អារម្មណ៍​ចង់កំ​ម៉​ង់​ទិញ​មួយ​ដែរ ព្រោះ​វា​ល្អ​ប្រើ​» ។

សម្រាប់​អតិថិជន​ដែល​មាន​បំណង​ជាវ​កៅអី​ម៉ាស្សា​ម៉ាក Omimo គឺ​អាច​ទៅ​ជាវ​ផ្ទាល់​នៅ​អាសយដ្ឋាន​បស់​ក្រុមហ៊ុន ៖ ផ្ទះ​លេខ A 07 មហាវិថី​សហព័ន្ធ​រុ​ស្សី សង្កាត់​ទឹកថ្លា (​ពី​ស្ពាន​អាកាស ៧​មក​រា​ចម្ងាយ​១០០​ម៉ែត្រ ជាប់​ក្រុមហ៊ុន DHL) ឬ​ក៏​ទំនាក់ទំនង​ទៅ​កាន់​លេខ ៖ 099 230 999 / 086 230 999 / 088 7 230 999 ។ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ