ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គន្លឹះ​សំខាន់​ៗ​ដើម្បី​បាន​លុយ​មក​វិញ​ពី​ការ​ទិញ​ឥ​វ៉ា​ន់​ក្រៅប្រទេស

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចូល​ចិត្ត​ដើរ​ទិញ​ឥ​វ៉ា​ន់​នៅ​ក្រៅប្រទេស​មែន​អត់? អ​ញ្ចឹ​ង​តើ​អ្នកដឹង​ទេ​ថា អ្នក​អាច​រក​លុយ​បាន​មក​វិញ (VAT Refund) សម្រាប់​ការ​ទិញ ឥ​វ៉ា​ន់​តាម​ហាង និង​ទីផ្សារ​ទំនើប​នានា​នៅ​ក្រៅប្រទេស…

រាជធានី​ភ្នំពេញ ៖ ចូល​ចិត្ត​ដើរ​ទិញ​ឥ​វ៉ា​ន់​នៅ​ក្រៅប្រទេស​មែន​អត់? អ​ញ្ចឹ​ង​តើ​អ្នកដឹង​ទេ​ថា អ្នក​អាច​រក​លុយ​បាន​មក​វិញ (VAT Refund) សម្រាប់​ការ​ទិញ ឥ​វ៉ា​ន់​តាម​ហាង និង​ទីផ្សារ​ទំនើប​នានា​នៅ​ក្រៅប្រទេស ដូច​ជា ថៃ សិង្ហ​បូ​រី ឬ​គ្រប់​ប្រទេស​អឺ​រ៉ុ​ប?

អ្នក​នាង ទេវី ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ជា​ច្រើន ដូច​ជា​សិង្ហ​បុរី ថៃ អូស្ត្រាលី និង​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​នៅ​អឺរ៉ុប និង​តែងតែ​ជាវ​ឥ​វ៉ា​ន់​មក​ស្រុក​កំណើត​វិញ បាន​ចែករំលែក​នូវ​ព័ត៌មាន​និង​គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន អំពី​របៀប​ដើម្បី​ទាមទារ​អ្វី​ដែល​ជា​របស់​អ្នក (VAT Refund) នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដែល​លោក​អ្នក​បាន​ជាវ​ឥ​វ៉ា​ន់ ៖

១- យក​លិខិតឆ្លងដែន​ទៅ​ជាមួយ​ពេល​ទៅ​ទិញ​ឥ​វ៉ា​ន់ ៖ សួរ​អ្នកលក់​ឲ្យ​ភ្ជាប់​ឲ្យ​អ្នក​ជា​មួយ​ឯកសារ​ដែល​អ្នក​ត្រូវការ ហើយ​ត្រូវ​ឲ្យ​អ្នកលក់​បំពេញ​ឯកសារ​នោះ​ផង​ដែរ​។

២ – រក្សា​ទុក​វិក្កយបត្រ និង​ទំរង់​នានា ៖ អ្នក​ត្រូវ​មាន​ឯកសារ និង​វិក្កយបត្រ​ទាំងអស់​ដែល​​បាន​ទិញ​ឥ​វ៉ា​ន និង​ឯកសារ​សារ​ដែល​បាន​បំពេញ រៀបរាប់​ពីមុខ​ទំនិញ​ដែល​បាន​ជាវ ដើម្បី​បង្ហាញ​នៅ​ចំពោះ​មុខមន្ត្រី​គយ​មុន​នឹង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​អ្នក​ត្រូវ​ប្រាកដ​ថា មន្ត្រី​គយ​បាន​វាយ​ត្រា​ចុះបញ្ជី​ឯកសារ​ឲ្យ​អ្នក​បាន​ត្រឹមត្រូវ ។

៣- យក​លុយ​របស់​អ្នក​ត្រឡប់​មក​វិញ ៖ ត្រង់​ចំណុច​នេះ គឺ​មាន​លក្ខណៈ​ផ្សេង​ៗ​ពី​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​។ ដូច្នេះ​អ្នក​ត្រូវ​សួរ​ព័ត៌មាន​ពី​អ្នកលក់​ផង​ដែរ​ថា តើ​នៅ​ផ្សារ​ទំនើប​ដែល​អ្នក​កំពុង​តែ​ជាវ​ឥ​វ៉ា​ន់ មាន​បញ្ជរ​មន្ត្រី​គយ​ដែល​អ្នក​អាច​ទារ​លុយ​បាន​មក​វិញ​នៅ​ផ្សារ​តែ​ម្តង ឬ​យ៉ាងណា?

បើសិនជា​មិន​មាន​ទេ លោក​អ្នក​អាច​ប្រតិបត្តិការ​ក្នុង​ការ​ទារ​លុយ​ពន្ធ​មក​វិញ (VAT Refund) នៅ​ព្រ​លាន​យន្តហោះ ។

អ្នក​នាង ទេវី បាន​ផ្តាំផ្ញើ​ថា ដោយសារ​តែ​បែបបទ​នៃ​ការ​យក​លុយ​មក​វិញ​នៃ​ទំនិញ​ដែល​បាន​ជាវ​មានការ​ប្រែប្រួល​ខុស​ពី​មុន ដែល​មាន​ន័យ​ថា មន្ត្រី​ដែល​ទទួល​បន្ទុក គឺ​តែងតែ​ទាមទារ​ឲ្យ​លោក​អ្នក​បង្ហាញ​ទំនិញ​ដែល​បាន​ជាវ​ឲ្យ​គេ​បានឃើញ​ផ្ទាល់​ភ្នែក ។

អ្នក​នាង ទេវី មាន​ប្រសាសន៍​បញ្ជាក់​ថា​៖ «​ដូច្នេះ​សំខាន់​បំផុត បើសិនជា​អ្នក​ត្រូវ​ទាម​យក​ប្រាក់​ពន្ធ​មក​វិញ ពី​ការ​ជាវ​ឥ​វ៉ា​ន់​នៅ​ក្រៅប្រទេស អ្នក​ត្រូវ​តែ​យក​ឥ​វ៉ា​ន់​ដែល​បាន​ទិញ​នៅ​ផ្សារ​ទាំងអស់ ដូច​ជា​កា​ប៉ូ​ប​ដៃ ខ្សែ​ក្រ​វ៉ា​ត់ ទូរស័ព្ទ ឬ​ក៏​កុំព្យូទ័រ និង​ឥ​វ៉ា​ន់​ផ្សេង​ៗ​ទៀត ដាក់​តាម​ខ្លួន​ក្នុង​វ៉ាលិស​តែ​មួយ​បាន​ហើយ ព្រោះ​ពេល​បច្ចុប្បន្ន​នេះ​សឹងតែ​គ្រប់​មន្ត្រី​គយ​នឹង​ទាមទារ​មើល​ឥ​វ៉ា​ន់​ជាក់ស្តែង​តែ​ម្តង ។

ដូច្នេះ​ដើម្បី​កុំ​ឲ្យ​លោក​អ្នក​ខាតបង់​មិន​អាច​ទារ​លុយ​ពន្ធ​បាន​មក​វិញ គឺ​លោក​អ្នក​គួរតែ​រៀបចំ​ឥ​វ៉ា​ន់​ដែល​បាន​ទិញ​ទាំង​អស់នោះ​ក្នុង​វ៉ាលិស​តែ​មួយ ដើម្បី​ងាយស្រួល​បង្ហាញ​ទៅ​មន្ត្រី​គយ​ត្រួតពិនិត្យ​មុន​ពេល​គេ​សម្រេច​ប្រគល់​លុយ​ពន្ធ​មក​ឲ្យ​លោក​អ្នក​វិញ​»៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ