ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ហ៊ាន​…​ប៉ះ​ស្រី​ស្អាត​ក្លាហាន​ចិន​ទាំង​២​នេះ ដេក​ស្អាត !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​នារី​ជនជាតិ​ចិន​២​នាក់​បាន​បើករថយន្ត​ដេញ​បំ​បុក​ផ្ទុប​នឹង​របង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​អោយ​រង​របួសធ្ងន់​បន្ទាប់​ពី​ជនសង្ស័យ​ទាំង​២​នាក់​នោះ បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​របស់​គាត់​នៅ​ពេល​ដែល​ពួក​គាត់​បើក​កញ្ចក់​រថយន្ត​និយាយ​ទូរស័ព្ទ ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​១២៣ កែង​នឹង​ផ្លូវ​៤៥៦…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​នារី​ជនជាតិ​ចិន​២​នាក់​បាន​បើករថយន្ត​ដេញ​បំ​បុក​ផ្ទុប​នឹង​របង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​អោយ​រង​របួសធ្ងន់​បន្ទាប់​ពី​ជនសង្ស័យ​ទាំង​២​នាក់​នោះ បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​របស់​គាត់​នៅ​ពេល​ដែល​ពួក​គាត់​បើក​កញ្ចក់​រថយន្ត​និយាយ​ទូរស័ព្ទ ។

ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​១២៣ កែង​នឹង​ផ្លូវ​៤៥៦ ហើយ​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ផ្លូវ​៤៥៤​កែង​នឹង​១២៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ។

ជនសង្ស័យ និង​ជន​រង​គ្រោះ​មិន​បានអោយ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CL-7241 ចំណែក​នារី​ជនជាតិ​ចិន​ជិះ​រថយន្ត​ឡិច​ស៊ិ​ស RX-300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AN-9745 ។

តាម​សម្តី​អ្នកបកប្រែ​អោយ​ជន​រង​គ្រោះ​ដែល​ជា​ស្ត្រី​ជនជាតិ​២​នាក់​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​២​នាក់​(​ស្ត្រី​រង​គ្រោះ​ទាំង​២)​បាន​បើករថយន្ត​ចេញពី​ហូប​អាហារ​នៅ​ជិត​កន្លែង​កើតហេតុ​គោលបំណង​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ខណ្ឌ​សែន​សុខ ។

ខណៈនោះ​ពួក​គាត់​បាន​បើករថយន្ត​មក​ដល់​ចំណុច​ផ្លូវ​១២៣​កែង​នឹង​៤៥៦​ក៏​បាន​ឈប់​រថយន្ត​បើក​កញ្ចក់​ហើយ​និយាយ​ទូរស័ព្ទ ស្រាប់តែ​មាន​បុរស​ជា​ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ប​ពី​មក​ធ្វើ​សកម្មភាព​លូកដៃ​ឆក់​យក​ទូរស័ព្ទ​ម៉ាក Meitu ដែល​ទិញ​តម្លៃ​ជិត​២​ពាន់​ដុល្លារ​បាន​សម្រេច​ ហើយ​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន តែ​ដោយសារ​តែ​ហេតុការណ៍​បែប​នេះ​ពួក​គាត់​ជា​ជន​រង​គ្រោះ​ក៏​បាន​បើករថយន្ត​ដេញ​តាម​ជនសង្ស័យ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បំ​បុក​ជនសង្ស័យ​ទាំង​២​នាក់​ផ្ទុប​នឹង​របង​ផ្ទះ​ប្រជាពលរដ្ឋ​តែ​ម្តង​ទៅ ។

ក្រោយ​កើតហេតុ​មាន​សាច់ញាតិ​របស់​ជនសង្ស័យ​បាន​មក​ស្រែក​ឡូឡា​ដោយ​នារី​ជនជាតិ​ចិន​បាន​បើករថយន្ត​ដេញ​បុក​មិនមែន​ជា​ចោរឆក់​នោះ​ទេ ព្រោះ​ពួក​គេ​ទើបនឹង​ចេញពីផ្ទះ​បាន​៥​នាទី​ប៉ុណ្ណោះ​ហើយ​សូម​អោយ​សមត្ថកិច្ច​បើក​ការ​ស្រាវជ្រាវ​រកហេតុ​ផល​អោយ​បាន​ច្បាស់លាស់​ផង ។
ជនសង្ស័យ​ទាំង​២​នាក់​ដែល​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​សាកសួរ និង​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគ​បាល​ទួល​ទំពូង​១ ហើយ​រថយន្ត និង​ម៉ូតូ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ