ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ទៅ​តិច​ណា ! មើលចុះ​មិនធម្មតា​ឡើយ

5 ឆ្នាំ មុន
  • តាកែវ

ខេ​ត្តាត​កែវ ៖ ចម្ការ​លួចលាក់​ដាំ​ដំណាំ​កញ្ឆា​១៤​កន្លែង ស្ថិត​នៅ​ជ្រលង​ភ្នំ​អូ​បែក​ថ្លាង ភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់ ខេត្តតាកែវ កាល​ព្រឹក​ថ្ងៃ​ទី​០៩ សីហា​នេះ…

ខេ​ត្តាត​កែវ ៖ ចម្ការ​លួចលាក់​ដាំ​ដំណាំ​កញ្ឆា​១៤​កន្លែង ស្ថិត​នៅ​ជ្រលង​ភ្នំ​អូ​បែក​ថ្លាង ភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់ ខេត្តតាកែវ កាល​ព្រឹក​ថ្ងៃ​ទី​០៩ សីហា​នេះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវ​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​គី​រី​វង់​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ឯក ង៉ែត ចាន់​ធី មេបញ្ជាការ​រង​ទទួល​ផែន​យុត្តិធម៌ និង​មានការ​សម្របសម្រួល​ពី​សំណាក់​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​ចុះ​បង្ក្រាប​ទីតាំង​ដំណាំ​កញ្ឆា​ចំនួន​១៤​ទីតាំង​ផ្សេង​ៗ​គ្នា​នោះ ។

ការ​ចុះ​បង្ក្រាប​នោះ​សមត្ថកិច្ច​មិន​បាន​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​ចម្ការ​ណា​ម្នាក់​ទេ​អាច​ម្ចាស់​ដឹងខ្លួន​គេច​បាត់​អស់ ។ ទីតាំង​ដំណាំ​កញ្ឆា​ចំនួន​១៤​កន្លែង​ខាងលើ គឺ​មាន​ផ្ទៃដី​ដាំ​ស្មើ​៦៧២​ម៉ែត្រការ៉េ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​កាប់ និង​ដុត​បំផ្លាញ​ចោល​ដើម​កញ្ឆា​សរុប​៥ ៦៣៧​ដើម និង​បំផ្លាញ​អាង​ស្តុក​ទឹក​សម្រាប់​ស្រោ​យ​ស្រប​ដំណាំ​ក​ញ្ជា​ចំនួន​១០​កន្លែង ។

ទោះ​យ៉ាង​ក្តី​កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក កំពុង​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ម្ចាស់​ដំណាំ​កញ្ឆា​ខាងលើ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ