ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​អន្តរាគមន៍​ឈុត​ខ្មៅ​២​ខេត្ត​សហការ​គ្នា​បំបែក​បាន​១​សម្បុក

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កម្លាំង​នគរបាល​អន្តរាគមន៍​របស់​ស្នងការ​ខេត្តកំពត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​សហការ​ជាមួយ​នគរបាល​ខេត្តតាកែវ និង​មានការ​សម្រួល​នីតិវិធី​ដោយ​លោក ជ័យ រិ​ទ្ធី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពត…

ខេត្តកំពត ៖ កម្លាំង​នគរបាល​អន្តរាគមន៍​របស់​ស្នងការ​ខេត្តកំពត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​សហការ​ជាមួយ​នគរបាល​ខេត្តតាកែវ និង​មានការ​សម្រួល​នីតិវិធី​ដោយ​លោក ជ័យ រិ​ទ្ធី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពត កាលពី​វេលា​ម៉ោង​២​និង​៣០​រសៀល ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ទីតាំង​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​កន្លែង​នៅ​ចំណុច​ភូមិ​យាយ​«​ឡ​» ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

លោក​វរសេនីយ៍ទោ លក ញ៉ា​វ បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​ខាងលើ​កម្លាំង​សមត្ថកិច្ច​នគរបាល​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ រឹបអូស​វត្ថុ​តាង​ថ្នាំ​ញៀន និង​សម្ភារ​សម្រាប់​បំរើសេវា​គ្រឿងញៀន​មួយ​ចំនួន​ផង​ដែរ ។

លោក​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​រួម​មាន ទី​១-​ឈ្មោះ មើ​ន ញ៉ា​ញ់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​យាយ​«​ឡ​» ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ​, ទី​២-​ឈ្មោះ ជ័យ សា​វុ​ធ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ នៅ​ភូមិ​ដើម​ពោធិ៍ ឃ៉ំ​ចំប៉ី ស្រុក​អង្គរ​ជ័យ ខេត្តកំពត និង​ទី​៣-​ឈ្មោះ ចេ​ន ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ត្រាំ​ង​រំ​ពាក់ ឃ៉ំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ដកហូត​ថ្នាំ​ញៀន​ចំនួន​១៥​កញ្ចប់ ធំ​១​កញ្ចប់ និង​សម្ភារ​សំរាប់​សេវា​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន ។

ជនសង្ស័យ​រួម និង​វត្ថុ​តាង​ថ្នាំ​ញៀន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ