ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី​អូ​ណា​ដូ តួឯករឿង «Titanic» នាំ​គូស្នេហ៍​ថ្មី​ដើរ​លេងជួប​ម្តាយ​ខាង​ស្រី​អាយុ​ស្រករ​ខ្លួន

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​លោក​ លី​អូ​ណា​ដូ ឌី​កា​ព្រី​យ៉ូ តា​រាហូ​លី​វូ​ដ​ដ៏​ល្បី​ក្នុង​រឿង​ទី​តា​និក បាន​បង្ហាញ​គូស្នេហ៍​ថ្មី​របស់​ខ្លួន ។ នារី​នោះ​គឺ​នាង​កា​មី​ឡា ម៉ូ​រ៉ូ​ន អាយុ​២១​ឆ្នាំ…

សារព័ត៌មាន​បរទេស​ផ្សាយ​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​លោក​ លី​អូ​ណា​ដូ ឌី​កា​ព្រី​យ៉ូ តា​រាហូ​លី​វូ​ដ​ដ៏​ល្បី​ក្នុង​រឿង​ទី​តា​និក បាន​បង្ហាញ​គូស្នេហ៍​ថ្មី​របស់​ខ្លួន ។ នារី​នោះ​គឺ​នាង​កា​មី​ឡា ម៉ូ​រ៉ូ​ន អាយុ​២១​ឆ្នាំ តិច​ជាង​លី​អូ​ណា​ដូ​ជាង​ពាក់កណ្តាល ។

លី​អូ​ណា​ដូ ពេល​លំហែ​កម្សាន្ត​នៅ​លើ​នាវា​ទេសចរណ៍ នៅ​តំបន់ឆ្នេរ ជាមួយ​គូស្នេហ៍​វ័យក្មេង​នោះ​ត្រូវ​គេ​ថត​បាន ។ ក្នុង​ដំណើរ​កម្សាន្ត​ដ៏​សប្បាយ​រីករាយ​នោះ ស្រាប់តែ​ លី​អូ​ណា​ដូ បាន​ជួប​ម្តាយ​របស់​គូស្នេហ៍​មាន​វ័យ​ប្រហែល​រូបគេ​ដែល​ជា​តារា​សម្តែង​ផង​ដែរ ។

លី​អូ​ណា​ដូ អាយុ​៤៣​ឆ្នាំ ចំណែក​ម្តាយ​របស់​នាង​កា​មី​ឡា ម៉ូ​រ៉ូ​ន ជា​គូស្នេហ៍​អាយុ​៤២​ឆ្នាំ ។ អ្នកស្រី​រូប​នេះ​អតីត​ជា​គូស្នេហ៍​របស់​លោក​អាល ប៉ា​ស៊ី​ណូ ជា​មិត្តភក្តិ​របស់​លី​អូ​ណា​ដូ ។

លី​អូ​ណា​ដូ និង​នាង​កា​មី​ឡា ម៉ូ​រ៉ូ​ន បាន​បណ្តុះ​ពន្លក​ស្នេហ៍​រយៈពេល​៧​ខែ​មក​ហើយ ។ ចំពោះ​ដំណើរ​កម្សាន្ត​នោះ​ចាត់ទុកជា​លើក​ដំបូង​ដែល​លី​អូ​ណា​ដូ និង​គូស្នេហ៍​បង្ហាញ​ចំពោះ​ភ្នែក​មហាជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ