ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមូល​ជនអនាថា​បាន​១៥​នាក់ និង​ស្ទូច​រថយន្ត​២​គ្រឿងក្នុង​ពេល​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ បាន​អះអាង​ថា ក្នុង​ពេល​ចុះ​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​សម្អាត​បរិស្ថាន​អនាម័យ នៅ​តាម​មហាវិថី​ព្រះ​មុនី​វង្ស មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី មហាវិថី​ព្រះ​នរោត្តម…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ បាន​អះអាង​ថា ក្នុង​ពេល​ចុះ​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​សម្អាត​បរិស្ថាន​អនាម័យ នៅ​តាម​មហាវិថី​ព្រះ​មុនី​វង្ស មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី មហាវិថី​ព្រះ​នរោត្តម តីរៈវិថី​ព្រះ​ស៊ី​សុវត្ថិ ផ្លូវ​លេខ​៤៧ ផ្លូវ​និង​ផ្លូវ​លេខ​១០៦-១០៨ អាជ្ញាធរ​ប្រមូល ជនអនាថា បាន​ចំនួន​១៥​នាក់ ស្រី​៨ និង បាន​ស្ទូច​រថយន្ត​ដែល​ចត​គ្មាន​សណ្តាប់ធ្នាប់ បាន​ចំនួន​២​គ្រឿង យក​មក​រក្សា​ទុក​នៅ​សាលា​ខណ្ឌដូនពេញ និង​រក្សា​ទុក​រថយន្ត​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ និង​ព្រមាន​ឲ្យ​រាងចាល​។

មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ បាន​អះអាង​ថា នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​បញ្ជា​ឲ្យ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ បន្ត​ចុះ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​សម្អាត​បរិស្ថាន​អនាម័យ នៅ​តាម​ផ្លូវ​សំខាន់​ៗ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ បន្ត​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចត​យានយន្ត​គ្រប់​ប្រភេទ នៅ​លើ​ទ្រូងផ្លូវ ត្រូវ​ចត​ឲ្យ​ផុត​ពី​ចិញ្ចើម​ផ្លូវ ដើម្បី​ទុក​ផ្លូវ​សម្រាប់​ថ្មើរជើង​។ ចំពោះ​បងប្អូន​ដែល​ប្រកប​អាជីវកម្ម​ផ្សេង​ៗ ត្រូវ​លក់​តាម​គំនូស​ដែល​រដ្ឋបាល​ខណ្ឌ បាន​កំណត់​ជូន និង​រក្សា​អនាម័យ​បរិស្ថាន​ឲ្យ​បាន​ស្អាត មាន​សោភ័ណ​ភាព​។

លោក​បន្ត​ថា ជា​លទ្ធផល​នៃ​ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នេះ រដ្ឋបាល​ខណ្ឌ បាន​ធ្វើ​ប្រមូល​ជនអនាថា បាន​ចំនួន​១៥​នាក់ ស្រី​៨ និង​បាន​ស្ទូច​រថយន្ត​ដែល​ចត​គ្មាន​សណ្តាប់ធ្នាប់ បាន​ចំនួន​០២​គ្រឿង យក​មក​រក្សា​ទុក​នៅ​សាលា​ខណ្ឌដូនពេញ និង​រក្សា​ទុក​រថយន្ត​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​។ សូម​បញ្ជាក់​ថា ក្នុង​ពេល​ចុះ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សម្អាត​បរិស្ថាន​អនាម័យ​នោះ អាជ្ញាធរ បាន​ប្រើ​ម៉ាស៊ីន​បាញ់​លាង​ចល័ត ធ្វើការ​សម្អាត​តាម​ដេប៉ូ​សំរាម​, ធ្វើការ​ប្រមូល​សំរាម​ក្រោយ​ពី​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ប្រមូល​រួច។

ប៉ុន្តែ​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បញ្ចេញ​សំរាម​ខុស​ម៉ោង​កំណត់​នោះ កម្លាំង​ប្រជា​ការពារ​យក​ម៉ូតូ​កង់​បី​ប្រមូល​សំរាម រួច​ធ្វើការ​បូម​បាញ់​លាង​សម្អាត​តាម​សួនច្បារ​-​ច្រាំង​ទន្លេ ចាប់​ពីមុខ​ផ្សារ​រាត្រី​រហូត​ដល់​កំពង់ចម្លង​អរិយ​ក្សត្រ​, ផ្លូវ​លេខ​៤៧ ផ្លូវ​លេខ​១០៦-១០៨-៥១-៥៣ លាង​សម្អាត​ថ្នល់​-​ការ៉ូឡា​សួន​សម្តេច​តេ​ជោ​ហ៊ុន​សែន​, សួនច្បារ​ព្រះ​បរម​រតនៈ​រូប សួនច្បារ​មុខ​វិទ្យាស្ថាន​ជាតិ​អប់រំ មហាវិថី​ព្រះ​សីហ​នុ និង​មហាវិថី​ព្រះ​នរោត្តម មហាវិថី​ព្រះ​មុន្នី​វង្ស តីរៈវិថី​ព្រះ​ស៊ី​សុវត្ថិ ដើម្បី​ឲ្យ​មាន​បរិស្ថាន​អនាម័យ​ល្អ ជូន​ប្រជាពលរដ្ឋ​លេង​កម្សាន្ត និង​ហាត់ប្រាណ ប្រកបដោយ​ផា​សុខភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ