ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ថៃ​-​មី​យ៉ា​ន់​ម៉ា​នឹង​កើន​ទ្វេ​ដង​

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ជំនួយការ​អ្នកនាំពាក្យ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ថៃ បាន​និយាយ​ថា តម្លៃ​​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ថៃ និង​មី​យ៉ា​ន់​ម៉ា នឹង​កើនឡើង​ទ្វេ​ដង​មក​ស្មើ​១២​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៦ ។ ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​បាន​យល់​ព្រមទៅ​លើ​សំណើ​គោលនយោបាយ និង​គំនិត​ផ្តួចផ្តើម​សម្រាប់​កិច្ចប្រជុំ​លើក​ទី​៩…

ទីក្រុង​បាងកក ៖ ជំនួយការ​អ្នកនាំពាក្យ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ថៃ បាន​និយាយ​ថា តម្លៃ​​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ថៃ និង​មី​យ៉ា​ន់​ម៉ា នឹង​កើនឡើង​ទ្វេ​ដង​មក​ស្មើ​១២​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៦ ។

ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​បាន​យល់​ព្រមទៅ​លើ​សំណើ​គោលនយោបាយ និង​គំនិត​ផ្តួចផ្តើម​សម្រាប់​កិច្ចប្រជុំ​លើក​ទី​៩ នៃ​គណៈកម្មាធិការ​រួម​រវាង​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​ថៃ​ផង​ដែរ ។

កិច្ចប្រជុំ​នេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ណៃ​ពិដោ ប្រទេស​មី​យ៉ា​ន់​ម៉ា នៅ​ថ្ងៃ​ទី​១៤ ខែសីហា ខាង​មុខ​នេះ ដើម្បី​អបអរ​ខួប​ទី​៧០​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។

លោក Col Athisit Chainuvat ជំនួយការ​អ្នកនាំពាក្យ​របស់​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ថា ៖« កិច្ចប្រជុំ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ក៏​នឹង​ផ្តោត​សំខាន់​លើ​ស្ថិរភាព​នយោ​បាយ តាម​រយៈ​ការ​គ្រប់គ្រង​ព្រំដែន ។ កិច្ចប្រជុំ​នេះ​នឹង​ពិភាក្សា​ទៅ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដែល​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​មាន​គោលដៅ​សម្រេច​ឲ្យ​បាន​១២​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៦ ច្រើន​ជាង​តម្លៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​បច្ចុប្បន្ន​រវាង​ប្រទេស​ទាំង​ពីរ​ទ្វេ​ដង » ។

ប្រធានបទ​ជា​ច្រើន​នឹង​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​នេះ រួម​មាន ទប់ស្កាត់​ការ​ធ្វើ​ពាណិជ្ជកម្ម​គ្រឿងញៀន​, ការ​ឧបត្ថម្ភ​ធន​ដល់​រដ្ឋ Rakhine និង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ពលករ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន ជាដើម ។

បញ្ហា​សំខាន់​មួយទៀត​ដែល​នឹង​ពិភាក្សា​ក្នុង​កិច្ចប្រជុំ គឺ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស Dawei (DSEZ) ។ នៅ​ពេល​សម្រេចការ​សាងសង់ DSEZ នឹង​ជំរុញ​ដល់​កា​រត​ភ្ជាប់ និង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​តាម​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត (EEC) របស់​ថៃ និង​ច្រករបៀង​សេដ្ឋកិច្ច​ខាងត្បូង (SEC) ។

ប្រទេស​ថៃ និង​មី​យ៉ា​ន់​ម៉ា ក៏​នឹង​សម្របសម្រួល​ដល់​លំហូរ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជិតខាង​ផ្សេង​ទៀត​ដូច​ជា ឥណ្ឌា និង​វៀតណាម​ផង​ដែរ ព្រោះ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ដឹក​ជញ្ជូន​ផលិតផល និង​ពលករ​ក្នុង​តំបន់​ទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ