ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្បើម​ដៃ​ណាស់​តើ​…​ជាង​២០០​កញ្ចប់​ឯណោះ !

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នគរបាល​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាប់​ជនសង្ស័យ​៥​នាក់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជួញដូរ​(​លក់​)​គ្រឿងញៀន​ជាង​២០០ កញ្ចប់​តូច​ៗ ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​កាលពី​ល្ងាច​ម៉ោង​៥ ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៨​នៅ​ចំណុច​អូរ​ច្រ​ឡង់…

ខេត្តស្ទឹងត្រែង ៖ នគរបាល​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាប់​ជនសង្ស័យ​៥​នាក់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជួញដូរ​(​លក់​)​គ្រឿងញៀន​ជាង​២០០ កញ្ចប់​តូច​ៗ ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​កាលពី​ល្ងាច​ម៉ោង​៥ ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៨​នៅ​ចំណុច​អូរ​ច្រ​ឡង់ ភូមិ​អូរ​ឬ​ស្សី​កណ្តាល ឃុំ​អូរ​ឬ​ស្សី​កណ្តាល ស្រុក​សៀម​បូក ។

លោក ចែ​ម ផានិត ប្រធាន​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​បានអោយ​ដឹង​ថា យុវជន​ជា​ជនសង្ស័យ​ទាំងអស់​៥​នាក់​ក្នុង​នោះ​មាន​ស្រី​ម្នាក់​មាន​ទី​១-​ឈ្មោះ ទ្ល​ស់ នើ​រ​សល់​ឡោះ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម​, ទី​២-​ឈ្មោះ រូ​ន សុ​គ្រី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម​, ទី​៣-​ឈ្មោះ ជា សុ​ដា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ​, ទី​៤-​ឈ្មោះ លឹ​ម យ៉ា​ទី ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម និង​ទី​៥-​ឈ្មោះ នៅ វណ្ណៈ ហៅ ស្រឿ​ន ផា​ន់​ណា​ក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ អ្នក​ទាំង​៥​រស់នៅ​ចំណុច​បង្ក្រាប​ខាងលើ​ដោយ​​បាន​ធ្វើ​សកម្មភាព​សេព និង​ជួញដូរ នៅ​ចំណុច​អូរ​ច្រ​ឡង់ ភូមិ​អូរ​ឬ​ស្សី​កណ្តាល ឃុំ​អូរ​រស្សី​កណ្តាល ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ដោយ​សមត្ថកិច្ច​រឹបអូស​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម្សៅ​ក្រាម​ពណ៌​ស ចំនួន​២៣៦​កញ្ចប់​តូច និង​រឹបអូស​ទូរស័ព្ទ​ដៃ​ចំនួន​២១​គ្រឿង ។

ក្រោយ​ការ​បង្ក្រាប​បាន​បញ្ជូន​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្ទឹងត្រែង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ នេះ​ផង​ដែរ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ