តាមប្រភពពី Metro ឱ្យដឹងថា បុរសអាយុ៤៦ឆ្នាំ ត្រូវបានតុលាការព្រមានឱ្យជាប់ពន្ធនាគារ ក្រោយពីរកឃើញថា បានដោនឡូតរឿងសិចរវាងមនុស្សនិងសត្វចូលក្នុងកុំព្យូទ័រ ។
កុំព្យូទ័ររបស់លោក Bryan Mills ត្រូវបានគេរកឃើញថា មានសុទ្ធតែរឿងសិចមនុស្សជាមួយសត្វ ដែលសត្វទាំងនោះ មានប្រភេទជាសត្វឆ្កែ សេះ ជ្រូក និងពស់។ គេក៏រកឃើញរូបភាពជាច្រើនជាង៧០ប៉ុស្តិ៍ នៅកុំព្យូទ័រក្នុងផ្ទះរបស់លោកឯ Sunderland តែលោកបដិសេធមិនទទួលស្គាល់ថា បានមើលនោះទេ ។
មេធាវីការពារក្តី លោក Mills បានអះអាងថា កូនក្តីរបស់លោកគ្រាន់តែដោនឡូតយកមកទុក តែមិនបានមើលឡើយ ហើយក៏ភ្លេចលុប ។
លោក Mills បានមកដល់សាលាក្តី នៅ South Tyneside ដោយជិះរទះរុញ ។ លោកធ្លាក់ខ្លួនពិការដោយសារតែគ្រោះថ្នាក់ចរាចរណ៍ តាំងពីយូរមកហើយ ។ នៅទីនោះ ចៅក្រមសម្រេចឱ្យបញ្ជូនរឿងក្តីទៅថ្នាក់លើ ដើម្បីបន្ថែមកម្រិតទោសឱ្យធ្ងន់។
ច្បាប់ស្តីពីការពាក់ព័ន្ធនឹងរឿងរួមភេទរវាងសត្វនិងមនុស្ស ត្រូវបានបន្តឹងនៅឆ្នាំ២០០៨ ដែលតម្រូវឲ្យដាក់ទោសជាប់ពន្ធនាគាររយៈពេលយ៉ាងតិច១ឆ្នាំ ។ លោក Mills នឹងត្រូវឡើងទៅតុលាការថ្នាក់លើនៅ Newcastle ថ្ងៃទី៤ កញ្ញា ២០១៨ ខាងមុខនេះ ។

ចែករំលែកព័តមាននេះ