ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​បែប​នេះ​កើត​មាន​ច្រើន ហើយ​ស្លា.ប់​ក៏​ច្រើន ចឹ​ង​សូម​ប្រយ័ត្ន

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ទៅ​បុក​ជាមួយ​រថយន្ដ បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ហើយ​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​លើ​ផ្លូវ ប្រប​មាត់​ស្ទឹង ត្រង់​ចំណុច​ភូមិ​តា​ស្ដី ឃុំ​វាល ស្រុក​កណ្ដៀង…

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ទៅ​បុក​ជាមួយ​រថយន្ដ បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ហើយ​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​លើ​ផ្លូវ ប្រប​មាត់​ស្ទឹង ត្រង់​ចំណុច​ភូមិ​តា​ស្ដី ឃុំ​វាល ស្រុក​កណ្ដៀង កាលពី​វេលា​ម៉ោង​១៧​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ ។

សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​នោះ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា ពាក់​ស្លាក​លេខ​ពោធិ៍សាត់ ១B- ៩៥២២ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ ទៅ​ដល់​ចំណុច​ផ្លូវ​កោង​បាន​បុក​ជាមួយ​រថយន្ដ​មួយ​គ្រឿង​ម៉ាក​កាម​រី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់​១A- ០២៧៩ បើកបរ​ដោយ​ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​បាក់ជើង បែកក្បាល របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ក្រោយ​ពេល​កើតហេតុ​ស្ត្រី​ដែល​ជា​អ្នកបើកបរ​រថយន្ដ​បង្ក​គ្រោះថ្នាក់​បាន​គេចខ្លួន​បាត់ ។
ចំណែក​រថយន្ដ និង​ម៉ូតូ​សមត្ថកិច្ច​បាន​យក​ទៅ​ដាក់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដៀង ដើម្បី​ដោះស្រាយ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្រោយ​ពេល​វាស់វែង​រួច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ