ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សឹង​តែ​មិន​ជឿ ត្រសក់អាច​ជួយ​ឱ្យ​អ្នក​គេច​ផុត​ពី​ជំងឺ​ច្រើន​​យ៉ាង​នេះ

5 ឆ្នាំ មុន

ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​ប្រយោជន៍​ដែល​អ្នក​អាច​ទទួល​បាន​ពី​ត្រសក់ ដោយ​វា​ល្អ​ទាំង​សុខភាព និង​សម្រស់ ។ ដូចនេះ​តើ​មាន​អ្វី​ខ្លះទៅ? 1. នៅ​ក្នុង​ត្រសក់​មាន​ផ្ទុក​ជាតិ​ទឹក​ដ៏​ទៅ​៩៦,៧% ដោយ​ជួយ​បំពេញ និង​ផ្គត់ផ្គង់​ជាតិ​ទឹក​ដល់​រាង​កាយ​អ្នក​បាន​គ្រប់គ្រាន់ មិន​ងាយ​ខ្វះ​ឡើយ…

ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​ប្រយោជន៍​ដែល​អ្នក​អាច​ទទួល​បាន​ពី​ត្រសក់ ដោយ​វា​ល្អ​ទាំង​សុខភាព និង​សម្រស់ ។ ដូចនេះ​តើ​មាន​អ្វី​ខ្លះទៅ?

1. នៅ​ក្នុង​ត្រសក់​មាន​ផ្ទុក​ជាតិ​ទឹក​ដ៏​ទៅ​៩៦,៧% ដោយ​ជួយ​បំពេញ និង​ផ្គត់ផ្គង់​ជាតិ​ទឹក​ដល់​រាង​កាយ​អ្នក​បាន​គ្រប់គ្រាន់ មិន​ងាយ​ខ្វះ​ឡើយ ។

2. នៅ​ក្នុង​ត្រសក់​ដែល​ពោរពេញ​ទៅ​ដោយ​សារធាតុចិញ្ចឹម​មួយ​នេះ​នឹង​អាច​ជួយ​ជម្រះ​ជាតិពុល​ចេញពី​រាង​កាយ​អ្នក មិន​ឲ្យ​សារធាតុ​អាក្រក់​មួយ​ណា​អាច​បំផ្លាញ​សុខភាព​អ្នក​បាន​ឡើយ ។

3. នៅ​ក្នុង​ត្រសក់​មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន​ជា​ច្រើន​ដូច​ជា វីតាមីន​B និង​C ដោយ​អាច​ជំនួយ​ដល់​សុខភាព​អ្នកជា​ខ្លាំង ។ ជា​ពិសេស​អ្នក​គួរតែ​ញ៉ាំ​ទាំង​សំបក ទើប​អាច​ទទួល​បាន​វីតាមីន​បាន​គ្រប់គ្រាន់ ។

4. នៅ​ក្នុង​ត្រសក់​មួយ​នេះ ក៏​មាន​ផ្ទុក​សារធាតុ​មួយ​ចំនួន​ដែល​ល្អ​ចំពោះ​ស្បែក​អ្នកផង​ដែរ ដោយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​ជា​ខ្លាំង ។

5. នៅ​ក្នុង​ត្រសក់​នេះ មាន​ផ្ទុក​សារធាតុ​សរសៃ និង​ទឹក​ច្រើន ដែល​អាច​ជួយ​ការពារ​អ្នក​ពី​អាការ​ទល់លាមក​បាន ។

6. ជា​ពិសេស ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​ត្រសក់​នេះ​ច្រើន​នឹង​អាច​ជួយ​បំបាត់​ក្លិន​មាត់ ដោយ​ធ្វើ​ឲ្យ​មាត់​អ្នកមាន​ក្លិនប្រហើរ ។

7. បើ​អ្នក​ញ៉ាំ​ច្រើន ក្រចកដៃ និង​សក់​អ្នក​នឹង​ស្អាត ដោយ​ធ្វើ​ឲ្យ​ដុះ​លឿន​តែ​ម្តង ។ ដូចនេះ អ្នក​អាច​សាកល្បង​ពិសា​បានជា​រៀងរាល់ថ្ងៃ ។

8. នៅ​ពេល​ដែល​អ្នក​បរិភោគ​ត្រសក់ និង​ការ៉ុត​ជាមួយ​គ្នា នោះ​នឹង​អាច​បញ្ចុះ​ជាតិ​អាស៊ីត​ក្នុង​នោម​អ្នក ថែម​ទាំង​អាច​ព្យាបាល​អាការ​ឈឺសន្លាក់​ដៃជើង​ផង​ដែរ ។

9. ក្រោយ​ពេល​ដែល​អ្នក​ញ៉ាំ​ស្រា​ស្រវឹង​រួច អ្នក​អាច​ពិសា​ត្រសក់​បាន ព្រោះ​វា​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​ស្វាង​ពី​ស្រា ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​បំបាត់​នូវ​អាការ​មិន​ស្រួលខ្លួន​ទៀត​ផង ។

10. ផ្លែ​ត្រសក់​មួយ​នេះ​ក៏​អាច​ជួយ​ការពារ​ក្រលៀន និង​ថ្លើម​របស់​អ្នកផង​ដែរ ។ ដូចនេះ អ្នក​គួរតែ​ញ៉ាំ​ឲ្យ​បាន​ច្រើន ដើម្បី​សុខភាព និង​សម្រស់​អ្នក (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ