ពិតជា​ចាប់​មិន​ចេះ​អស់​មិន​ចេះ​ហើយ​មែន​របស់​នេះ


រាជធានី​ភ្នំពេញ ៖ កម្លាំង​ល្បាត​របស់​សមត្ថកិច្ច​ខណ្ឌដូនពេញ​បាន​ធ្វើការ​ល្បាត​នឹង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​កំពុង​តែ​ចែកចាយ​ថ្នាំ​យ៉ាង​សកម្ម​នៅ​ប្លុក​បឹង​កក់​ក៏​ធ្វើការ​ឃាត់ខ្លួន​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៧​កញ្ចប់​តូច រួម​នឹង​មួយ​កញ្ចប់​ធំ កាលពី​វេលា​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​រ៉ារ​ទះ​ភ្លើង នៅ​ចំណុច​ប្លុក​រោងចក្រ​ឆ្នាំង ស្ថិត​នៅ​ក្នុងភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ ម៉ុង វិបុល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ម្តុំ​វត្ត
នាគ​វ័​ន្ត សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ដោយ​មាន​បញ្ជា​ពី​លោក​អធិការ​ហួត ចាន់​យ៉ា​រ៉ា​ន់ បញ្ជា​ឲ្យ​លោក​អធិការរង គង់ សុភា​រិ​ទ្ធ ដឹកនាំ​កម្លាំង​ល្បាត​សហ​ប៉ុស្តិ៍ ដើម្បី​ការពារ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទប់ស្កាត់​រាល់​បទល្មើស​កុំ​ឲ្យ​កើត​មាន​ដូច​ជា លួច​ឆក់​ប្លន់​ជាដើម កុំ​ឲ្យ​កើត​មាន​ក្នុង​មូលដ្ឋាន ខណៈ​ពេល​ល្បាត​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ម្តុំ​រ៉ារ​ទះ​ភ្លើង​រោងចក្រ​ឆ្នាំង ក៏​ស្រាប់តែ​ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ​ដូច​ខាងលើ​កំពុង​តែ​ឈរ​ចែកចាយ​ថ្នាំ​យ៉ាង​សកម្ម​ក៏​សមត្ថកិច្ច​ខណ្ឌដូនពេញ​បាន​ធ្វើការ​ឃាត់ខ្លួន និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៧​កញ្ចប់​តូច និង​មួយ​កញ្ចប់​ធំ​យក​ទៅ​សួរនាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​នេះ​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​ទាំង​អស់នេះ​ពិតជា​របស់​គេ​ពិតប្រាកដ​មែន ។ ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​រួម នឹង​ថ្នាំ​ញៀន​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច
កសាង​សំណុំរឿង​ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ