បំពុលឆ្កែងាប់២ក្បាល ចូលលួចម៉ូតូដោយសុវត្ថិភាព
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ របាយការណ៍ពីកងរាជអាវុធហត្ថបានឲ្យដឹងថា មានករណីចោរលួចគាស់ផ្ទះ ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានម្ចាស់ផ្ទះឈ្មោះ ទឹម វិត ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរធ្វើចម្ការ នៅក្រុម១ ភូមិ.ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីម៉ោង៣ទៀបភ្លឺ ឆ្លងចូលថ្ងៃ៦ សីហា ២០១៨ ដោយក្រុមចោរបានដាក់ថ្នាំបំពុលងាប់ឆ្កែ២ក្បាល និងឆ្មា១ក្បាល រួចគាស់ជញ្ជាំងក្តារចូលលួចយកបាន ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1FD-1118។

ចែករំលែកព័តមាននេះ