ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ខ្ពស់​ណាស់​! ថា​ទៅ​យកប្រពន្ធ​មួយ​ភ្លែត​សោះ តែ​ជាង​១​ខែ​ហើយ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ប្រើ​ល្បិច​ខ្ចី​ម៉ូតូ​ពី​មិត្តភក្ដិ​ដែល​ទើបតែ​ស្គាល់គ្នា​ថា​ជិះ​ទៅ​ដឹក​ប្រពន្ធ​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ហើយ​ពេល​ម្ចាស់​យល់ព្រម​ឲ្យ​ខ្ចី​ម៉ូតូ​ក៏​ស្រាប់តែ​ជិះ​យក​ទៅ​បាត់​ស្រមោល​រហូត​។ ពេល​នោះ​ម្ចាស់​ម៉ូតូ​បាន​តាម​រក​គ្រប់​ច្រកល្ហក ប៉ុន្តែ​រក​មិនឃើញ​ឡើយ លុះ​ជាង​១​ខែ​ក្រោយមក នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ប្រើ​ល្បិច​ខ្ចី​ម៉ូតូ​ពី​មិត្តភក្ដិ​ដែល​ទើបតែ​ស្គាល់គ្នា​ថា​ជិះ​ទៅ​ដឹក​ប្រពន្ធ​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ហើយ​ពេល​ម្ចាស់​យល់ព្រម​ឲ្យ​ខ្ចី​ម៉ូតូ​ក៏​ស្រាប់តែ​ជិះ​យក​ទៅ​បាត់​ស្រមោល​រហូត​។ ពេល​នោះ​ម្ចាស់​ម៉ូតូ​បាន​តាម​រក​គ្រប់​ច្រកល្ហក ប៉ុន្តែ​រក​មិនឃើញ​ឡើយ លុះ​ជាង​១​ខែ​ក្រោយមក នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៨ ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​នោះ​ស្ថិត​នៅ​ម្ដុំ​រោងចក្រ​កាត់ដេរ​សាន់​ស្កា​យ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​ដេញ​តាម​ចាប់ខ្លួន​ជនសង្ស័យ​នោះ​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ដើម្បី​សួរនាំ និង​ចាត់ការ​តាម​ច្បាប់​។

នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ​ស៊ា​ន ភារ​ម្យ អាយុ​៣៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុង​ឃុំ​ពោធិ៍​ម្រា​ល ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ បាន​មក​ស្នាក់​នៅ​ក្នុង​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រីឯ​ម៉ូតូ​១​គ្រឿង​ដែល​ជនសង្ស័យ​ឆបោក​យក​ទៅ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង ១H-៤៣០៥ ។ ចំណែក​ម្ចាស់​ម៉ូតូ​ដែល​ជា​ជន​រង​គ្រោះ​ឈ្មោះ​ប៉ុន រ៉ា​នី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​ជិត​វត្ត​តាំង​កសាង ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ប្រភព​ដដែល​បាន​បន្ត​​ថា ហេតុការណ៍​ឆបោក​ខាងលើ​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ មក​ម៉្លេះ​ គឺ​រយៈពេល​ជាង​១​ខែ​កន្លង​មក​ហើយ ។ ចំណែក​ជនសង្ស័យ​និង​ជន​រង​គ្រោះ​គឺជា​មិត្តភក្តិ​ទើប​ស្គាល់​និង​រាប់អាន​គ្នា​បាន​មួយ​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ ហើយ​ជនសង្ស័យ​បាន​ប្រើ​ល្បិច​ខ្ចី​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​ ដោយ​ប្រាប់​ថា ទៅ​ដឹក​ប្រពន្ធ​មួយ​ភ្លែត​ប៉ុណ្ណោះ ទើប​ជន​រង​គ្រោះ​ឲ្យ​ខ្ចី​ម៉ូតូ ។ បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​ជិះ​យក​ទៅ​បាត់​រហូត​តែ​ម្ដង ហើយ​ក្រោយ​ពី​ចាំ​បាត់​ៗ​ទើប​ដឹង​ថា ត្រូវ​ជនសង្ស័យ​បោក ។

ប្រភពដដែលបាន​បន្តទៀថា ពេល​នោះ​បុរស​ជា​ម្ចាស់​ម៉ូតូ​បាន​ទូរស័ព្ទ​រក​ជនសង្ស័យ ដើម្បី​ឱ្យ​​យក​ម៉ូតូ​ត្រឡប់​មក​វិញ ប៉ុន្តែ​ជនសង្ស័យ​បាន​បិទ​ទូរស័ព្ទ​ហៅ​មិន​ចូល​ឡើយ ។ ភ្លាម​ៗ​នោះ​បុរស​ជា​ម្ចាស់​ម៉ូតូ​ក៏​បាន​ដើរ​ក​គ្រប់​ច្រកល្ហក ប៉ុន្តែ​រក​មិនឃើញ​ឡើយ លុះ​ជាង​១​ខែ​ក្រោយមក​គឺ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ទើប​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​ស្ថិត​នៅ​ម្ដុំ​រោងចក្រ​កាត់ដេរ​សាន់​ស្កា​យ ជិត​ផ្សារ​ព្រៃ​ទា​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ក៏​ដេញ​តាម​ចាប់ខ្លួន​ប្រគល់​ឱ្យ​​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ដើម្បី​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ