ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​នឹង​ទាញ​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង

5 ឆ្នាំ មុន

ទីក្រុង​សិង្ហ​បុរី ៖ ប្រទេស​សិង្ហ​បុរី​អាច​នឹង​ទាញ​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ដៃគូ​ពេញលេញ និង​ជឿនលឿន​ឆ្លង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក (CPTPP) ដែល​នឹង​ជំរុញ​ដល់​ការ​នាំ​ចេញ​សរុប និង​ផលិតផល​ក្នុងស្រុក​សរុប (GDP) ប្រមាណ​០,២% នៅ​ឆ្នាំ​២០៣៥។…

ទីក្រុង​សិង្ហ​បុរី ៖ ប្រទេស​សិង្ហ​បុរី​អាច​នឹង​ទាញ​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ដៃគូ​ពេញលេញ និង​ជឿនលឿន​ឆ្លង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក (CPTPP) ដែល​នឹង​ជំរុញ​ដល់​ការ​នាំ​ចេញ​សរុប និង​ផលិតផល​ក្នុងស្រុក​សរុប (GDP) ប្រមាណ​០,២% នៅ​ឆ្នាំ​២០៣៥។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម លោក Chan Chun Sing បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៦ សីហា​​ថា ៖« វា​អាច​នឹង​មានឱកាស​អាជីវកម្ម និង​ការ​វិនិយោគ​កាន់តែ​ច្រើន​ទៀត ដូច​ជា ការ​ចូល​ទីផ្សារ CPTPP ងាយស្រួល​ជាង​មុន ជា​ពិសេស ប្រទេស​ម៉ិ​ក​ស៊ិ​ក និង​កា​ណា​ដា ដែល​គ្មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTAs) ជាមួយ​សិង្ហ​បុរី » ។

គួរ​បញ្ជាក់​ថា CPTPP ឬ TPP-11 ត្រូវ​បាន​ចរចា និង​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​៨ ខែមីនា ដោយ​ប្រទេស​អូស្ត្រាលី ព្រុយ​ណេ កា​ណា​ដា ស៊ី​លី ជប៉ុន ម៉ា​ឡេ​ស៊ី ម៉ិ​ក​ស៊ិ​ក នូ​វែ​ល​សេ​ឡង់ ប៉េ​រូ សិង្ហ​បុរី និង​វៀតណាម បន្ទាប់​ពី​សហរដ្ឋអាមេរិក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង
នេះ ។

កិច្ចព្រមព្រៀង​នេះ មាន​គោលដៅ​កាត់​បន្ថយពន្ធ​នាំ​ចូល​ក្នុង​ប្រទេស ដែល​ស្មើ​១៣,៥%​នៃ​សេដ្ឋកិច្ច​ពិភពលោក និង​មាន​ប្រជាពលរដ្ឋ​សរុប​៥០០​លាន​នាក់ រួម​ទាំង​មាន​ផលិត​ផល​ក្នុងស្រុក​សរុប (GDP) ប្រមាណ​១៣​ទ្រី​លាន​ដុល្លារ​។ CPTPP នឹង​រក​ប្រាក់​ចំណូល​បន្ថែម​បាន​ប្រមាណ​១៤៧​ប៊ី​លាន​ដុល្លារ​ផង​ដែរ ។

លោក Chan Chun Sing បន្ថែម​ថា អត្ថប្រយោជន៍​បាន​ពី​កិច្ចព្រមព្រៀង​នេះ គឺ​មាន​ក្នុង​វិស័យ​ជា​ច្រើន​នៅ​ប្រទេស​សិង្ហ​បុរី ។ ក្រុមហ៊ុន​ផលិត​របស់​សិង្ហ​បុរី ជា​ពិសេស ផ្នែក​អាហារ​​កែ​ច្នៃ វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់ នឹង​ទទួល​បានការ​អនុគ្រោះ​ពន្ធ​នៅ​ពេល​ពួក​គេ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ CPTPP ។

សម្រាប់​វិនិយោគិន​វិញ ការ​កំហិត​ទុន​បរទេស​នៅ​ក្នុង​វិស័យ​សុខាភិបាល​ឯកជន​, ទូរ​គមនាគមន៍ ថាមពល និង​វិស័យ​សេវាកម្ម​បរិស្ថាន​ក្នុង​ប្រទេស​ព្រុយ​ណេ ម៉ា​ឡេ​ស៊ី និង​វៀតណាម នឹង​ត្រូវ​លុប​បំបាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ