ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​ម្រេ​ចេញ​ដីការ​ឃុំខ្លួន​ចោរលួច​កាច់​.​ក​ម៉ូតូ និង​អ្នក​ទទួល​ទិញ​ម៉ូតូ​ពី​ចោរ​ជា​ច្រើន​គ្រឿង​

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ លោក សាយ ស​ម្ភ​ស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​នៅ​ល្ងាច​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០១៨ បាន​ស​ម្រេ​ចេញ​ដីការ​ឃុំខ្លួន​ចោរលួច​កាច់​.​ក​ម៉ូតូ និង​អ្នក​ទទួល​ទិញ​ម៉ូតូ​ពី​ចោរ​ជា​ច្រើន​គ្រឿង​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​លួច​»​និង​ពី​បទ​«​ទទួលផល​ចោរកម្ម​»​ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ព្រៃ​រការ…

ខេត្តកណ្តាល ៖ លោក សាយ ស​ម្ភ​ស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​នៅ​ល្ងាច​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០១៨ បាន​ស​ម្រេ​ចេញ​ដីការ​ឃុំខ្លួន​ចោរលួច​កាច់​.​ក​ម៉ូតូ និង​អ្នក​ទទួល​ទិញ​ម៉ូតូ​ពី​ចោរ​ជា​ច្រើន​គ្រឿង​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​លួច​»​និង​ពី​បទ​«​ទទួលផល​ចោរកម្ម​»​ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ព្រៃ​រការ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៨ តាម​មាត្រា​៣៥៣ និង​៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៣៩៩, ៤០០ នៃ​ក្រមព្រហ្មទណ្ឌ ។

ជន​ត្រូវ​ចោទ​ទី​១-​មានឈ្មោះ ផូង កុសល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ នៅ​ភូមិ​ខ្នាច​ខាងជើង ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ និង​ទី​២-​ឈ្មោះ សែត ផុល ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូឌុប នៅ​ភូមិ​ព្រែក​ហូរ​លិច ឃុំ​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ ភ.ខ.ត ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មុខរបរ​កសិករ នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

លោក​វរសេនីយ៍ មាន សំណាង អធិការ​ស្រុក​អង្គស្នួល​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​យក​ម៉ូតូ​ទុក​នៅ​មុខ​បន្ទប់​ជួល​ហើយ​ឡើង​ទៅ​សំរាក​នៅ​ក្នុង​បន្ទប់​កូនស្រី​នៅ​ជាន់​ទី​២ ពេល​នោះ​ជនសង្ស័យ​មក​ដល់​មិនឃើញ​ម្ចាស់​ក៏​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​ជិះ​រត់គេច​ខ្លួន​បាត់ ។

លុះដល់​ម៉ោង​៥​ល្ងាច​កូនស្រី​ជន​រង​គ្រោះ​ចេញពី​ធ្វើការ​មក​ដល់​បន្ទប់​ទើបបាន​ដឹង​ថា បាត់​ម៉ូតូ ហើយ​ក៏​ផ្អើល​ឆោឡោ​រាយការណ៍​ជូន​សមត្ថកិច្ច ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​កម្លាំង​សមត្ថកិច្ច​យើង​បាន​ធ្វើការ​តាម​រក និង​ទំនាក់ទំនង​ផ្សព្វផ្សាយ​ជាមួយ​សមត្ថកិច្ច​ជាប់​ព្រំប្រទល់​ដើម្បី​ជួយ​សហការ លុះដល់​ម៉ោង​០៧​និង​១៥​នាទី​យប់​ថ្ងៃ​ដដែល សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ចំណុច​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ខណៈ​កំពុង​ដោះ​ផ្លា​ក​លេខ​ម៉ូតូ​ចេញ​ហើយ​ប្រគល់​ជូន​សមត្ថកិច្ច​ដើម្បី​បន្ត​នីតិវិធី ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ សកម្ម​ភាព​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ប្រាកដ​មែន​ដោយ​ធាក់​បំបាក់​សោ​.​ក​យក​កូន​កន្ត្រៃ​ដោះ​ផ្លា​ក​.​ក រួច​កាត់​ខ្សែភ្លើង​ត​សោ​ម៉ូតូ​បញ្ឆេះ​ជិះ​រត់គេច​ខ្លួន​តែ​ម្តង ។ កន្លង​មក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​ហើយ​យក​ទៅ​លក់​ឲ្យ​ឈ្មោះ សែត ផុល បាន​ចំនួន​០៨​គ្រឿង​មក​ហើយ ។

យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទើប​នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៨ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​សហការ​ជាមួយ​កម្លាំង​ការិយា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្តកណ្តាល​ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សែត ផុល និង​ធ្វើការ​ឆែកឆេរ​ផ្ទះ​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​ពាក់ព័ន្ធ​បទល្មើស​ទទួលផល​ចោរកម្ម ។ បញ្ជាក់​ជនសង្ស័យ​ឈ្មោះ ផូង កុសល ធ្លាប់​ជាប់​ព​ន្ឋ​នាគា​ព្រៃ​ស​រយៈពេល​១​ឆ្នាំ​ពី​បទ​អំពើ​លួច ចេញ​មក​វិញ​ក្នុង​ឆ្នាំ​២០១៦ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ