ការគេងបាត់ដង្ហើមគឺជាជំងឺទាក់ទងនឹងការគេងដែលកើតឡើងញឹកញាប់បំផុត ។ វាគឺជារឿងដែលអាចព្យាបាលបាន ខណៈពេលដែលវាអាចបង្កជាផលវិបាកជាច្រើនផងដែរ ។ ការគេងបាត់ដង្ហើមអាចកើតឡើងច្រើនដងក្នុងមួយយប់ដែលអ្នកជំងឺគេង ហើយរយៈពេលនៃការបាត់ដង្ហើម ម្តងៗអាចយូរបំផុត១០វិនាទីឡើងទៅឯណោះ ។
ការគេងបាត់ដង្ហើមជាញឹកញាប់បង្កឡើងដោយការស្ទះ ឬរួមតូចរបស់ផ្លូវដង្ហើម។ អ្នកដែឡប្រឈមនឹងបញ្ហានេះច្រើនតែអាយុចាប់ពី៦០ឆ្នាំឡើងទៅ ជាមនុស្សធាត់ និងមានជំងឺបេះដូង ។ ជំងឺនេះកើតឡើងជាលក្ខណៈគ្រួសារតែម្តង ។ ទោះពីជាយ៉ាងណាក៏ដោយ ដើម្បីព្យាបាលជំងឺនេះ យកល្អគួរតែសាកល្បងវិធីព្យាបាលដោយខ្លួនឯងរបស់វាសិនទៅ ។
១-ទឹកឃ្មុំ ៖ សូមអរគុណចំពោះសមត្ថភាពប្រឆាំងនឹងការរលាករបស់ទឹកឃ្មុំ ដែលវាជាអ្វីដែលអាចជួយដល់ផ្លូវដង្ហើមកុំឲ្យរួមតូចពេលគេងទៀត ។ អ្វីដែលអ្នកត្រូវធ្វើគឺលាយទឹកឃ្មុំមួយស្លាបព្រាបាយចូលទៅក្នុងទឹកក្តៅ ឧណ្ហៗមួយកែវ ហើយទុកវាញ៉ាំមុនពេលចូលគេង ។
២-តែខ្ញីជាមួយម្សៅសម្បកឈើអែម ៖ តែឫសឈើប្រភេទនេះប្រហែលជាអាចជួយអ្នកបានបើសិនជាអ្នកជួបបញ្ហាគេងបាត់ដង្ហើម ដោយសារតែវាមានសមត្ថភាពប្រឆាំងការរលាក ។ ដើម្បីជម្រុញដល់ការបំបាត់ភាពបាត់ដង្ហើមទៀត អ្នកអាចលាយម្សៅសម្បកឈើអែមមួយស្លាបព្រាកាហ្វេទៀតចូល ហើយញ៉ាំមុនពេលចូលគេង ។
៣-ផ្លុំប៉េងប៉ោង ៖ វាក៏ជារឿងដ៏ល្អមួយដែលអ្នកត្រូវពង្រឹងដល់សាច់ដុំបំពង់ករបើសិនជាអ្នកចង់ដោះស្រាយការគេងបាត់ដង្ហើមតាមរបៀបធម្មជាតិ ។ អ្វីដែលអ្នកត្រូវធ្វើនោះគឺការផ្លុំប៉េតប៉ោងដោយការដកដង្ហើម ជ្រៅៗ ។ លំហាត់ប្រាណពង្រឹងភាពរឹងមាំរបស់បំពង់ករមួយនេះអាចធ្វើរហូតដល់៥ដងក្នុងមយយថ្ងៃជារៀងរាល់ថ្ងៃបាន ។
៤-សម្រកទម្ងន់ ៖ ដូចអ្វីដែលខ្ញុំបាននិយាយពីខាងដើមអ៊ីចឹងថា អ្នកដែល ធាត់ៗគឺប្រឈមនឹងការគេងបាត់ដង្ហើម។ បើសិនជាវាកើតដោយសារតែអ្នកធាត់មែន វាក៏គ្មានអ្វីដែលត្រូវធ្វើក្រៅពីការសម្រកទម្ងន់ដែរ។ ចូរជ្រើសរើសទម្លាប់ញ៉ាំអាហារដែលផ្តល់សុខភាព និងហាត់ប្រាណជាទៀងទាត់ ។ វាក៏ជារឿងដ៏ល្អមួយក្នុងការបន្ថយស្ត្រេសឲ្យបានច្រើនបំផុតដែរ (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ