ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​សាហា.វ​ហើយ​នេះ មាន​ទៅ​តិច​ណា​បើ​ម្ល៉ឺ​ង​ៗ​នោះ​អស់ហើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ដេញ​រថយន្ត​១​គ្រឿង ​ដឹក​សត្វព្រៃ ​ពី​ព្រំដែន​មក​ធ្លាក់​ទឹកស្រះ ​ទើប​ចាប់​បាន​ជនសង្ស័យ​២​នាក់ និង​សត្វព្រៃ​២២៤​ក្បាល ស្មើ​៤៣៤​គីឡូក្រាម នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី​០៥…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ដេញ​រថយន្ត​១​គ្រឿង ​ដឹក​សត្វព្រៃ ​ពី​ព្រំដែន​មក​ធ្លាក់​ទឹកស្រះ ​ទើប​ចាប់​បាន​ជនសង្ស័យ​២​នាក់ និង​សត្វព្រៃ​២២៤​ក្បាល ស្មើ​៤៣៤​គីឡូក្រាម នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ជាតិ​លេខ​៦ ស្ថិត​ភូមិ​ចក្រី ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ​។

លោក​វរសេនីយ៍ត្រី ស៊ី​ន រ៉ា​ស៊ី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​ថា ជនសង្ស័យ​២​នាក់ មាន​១- ឈ្មោះ ប៉ាន ផា​រៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​អ្នកបើកបរ​រថយន្ត​) ២- ឈ្មោះ យ៉ា​ន យេ​ង ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ (​ព្រូ​រថយន្ត​) ជន​ទាំង​២​នាក់​រស់នៅ​ភូមិ​ស្វាយ ស្រុក​ពួក ខេត្តសៀមរាប ។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​ឃាត់​រថយន្ត និង​ចាប់​ជនសង្ស័យ និង​សត្វព្រៃ គឺ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញាបាន​រថយន្ត​១​គ្រឿងដែលសង្ស័យ​ដឹក​សត្វព្រៃ ហើយ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ដេញ​តាម​ពី​ព្រំដែន ​រហូត​ដល់​ចំណុច​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណមក ។

ដោយឃើញសមត្ថកិច្ចដេញតាមជនសង្ស័យ​បាន​ចូល​ប្តូរ​ស្លាក់​លេខ​រថយន្ត ហើយ​កម្លាំង​បានឃើញ​ជនសង្ស័យ​បើករថយន្ត​បត់​ចូលផ្លូវតូចហើយក៏បាន​បើក​បុក​រថយន្ត​សឺ​រ៉ែ​ន​កម្លាំងសមត្ថកិច្ចទៀត ដែលបណ្តាល​ខូច​ផ្នែក​ខាង​មុខ បន្ទាប់មក​ជនសង្ស័យបើក​គេច​ទៅ​តាម​ផ្លូវជាតិ​លេខ​៦ ដែលទិស​ដៅ​ទៅ​ខេត្តសៀមរាប ហើយ​​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះក៏បានទំនាក់ទំនង​ឲ្យកម្លាំងជួយស្ទាក់ ដោយបាន​ដាក់​រថយន្ត​២​គ្រឿង​ លើ​ស្ពាន​បិតផ្លូវជនសង្ស័យ ។

​បន្ទាប់​មក​រថយន្ត​ជនសង្ស័យ​បាន​បើក​គេច​រថយន្ត​សមត្ថកិច្ច​បិតផ្លូវ​គេច​ចូល​ផ្លូវ​តូច​ខាងត្បូង​ផ្លូវជាតិ​លេខ​៦ បើក​គេច​ចូល​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ រហូត​ទាល់ផ្លូវ​ក៏​បើក​ទម្លាក់​ទឹកស្រះ ហើយ​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​បាន​២​នាក់ រថយន្ត​ធ្លាក់​ចូល​ស្រះ​ទឹក​បែក​កញ្ចក់​មុខ បណ្តាល​ឲ្យ​សត្វព្រៃ​ធ្លាយ​កា​រ៉ុ​ង​ចូល​ស្រះ​មួយ​ចំនួន និង​ស្រង់​បាន​មួយ​ចំនួន ។ ហើយ​យក​រថយន្ត​ស្ទួ​ច​២​គ្រឿង មក​ស្ទួ​ច​យក​រថយន្ត​ដឹក​សត្វព្រៃ​ពី​ក្នុង​ស្រះ​ជិត​១​ម៉ោង ទើប​យក​សត្វព្រៃ​ច្រក​កា​រ៉ុ​ង និង​ថង់​ស្បៃ​ខៀវ​មាន​សត្វព្រៃ​ចំនួន​២២៤​ក្បាល ស្មើ​៤៣៤​គីឡូក្រាម មាន​សត្វ​អណ្តើក​តូច​ចំនួន​១៧០​ក្បាល សត្វ​អណ្តើក​ធំ ចំនួន​២៧​ក្បាល សត្វ​កន្ធាយ​១០​ក្បាល សត្វ​អ​ន្ស​ង​១៧​ក្បាល ងាប់​ទាំងអស់ ។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ក្រោយ​ពេល​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​សហការ​ជាមួយ​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​រថយន្ត​១​គ្រឿង ពាក់​ស្លាក់​លេខ​ភ្នំពេញ 2V-9941​ដែល​ដឹក​សត្វព្រៃ​បាន​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ធ្វើការ​ឆែកឆេរ​រថយន្ត​រក​ឃើញ​មាន​ស្លាក​លេខ​ក្នុង​រថយន្ត​មាន​ចំនួន​ចំនួន​២២៤​ក្បាល ស្មើ​៤៣៤​គីឡូក្រាម និង​ស្លាក​លេខ​រថយន្ត​៣​គូ មាន​ស្លាក​លេខ​ភ្នំពេញ​ 2Z- 9183 និង​ស្លាក​លេខ​ភ្នំពេញ 2M-7502 ស្លាក​លេខ​វា​ស៊ី​ង​តុ​ន AAN-7398 ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់​ជនសង្ស័យ​២​នាក់ និង​រថយន្ត​១​គ្រឿង​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់​ហើយ​ចំណែក​សត្វព្រៃ​ដែល​ចាប់​បាន​ត្រូវ​បាន​រៀបចំ​ឯកសារ​ប្រគល់​ជូន​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បន្ទាយ​មាន​ជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ