ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រទេះ​ដំរីបុរាណ​​កង់ធំ​ត្រូវ​បានដាក់តាំង​ក្នុង​វត្ត​​ចុង​ជាច​

12 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ រទេះដំរីបុរាណ១​គ្រឿង​មានកង់ដ៏ធំមួយ​គូ ត្រូវបានគេដាក់​តាំងនៅក្នុងបរិវេណវត្តសិរី​មង្គល (វត្តចុងជាច) ស្ថិត​នៅ​ភូមិ​ចុងជាច ឃុំចុង​ជាច ស្រុក​តំបែរ ពិតជាគួរឲ្យ​ចាប់អារម្មណ៍បំផុត​ពី​សំណាក់ប្រជាពលរដ្ឋមក​ពីទីឆ្ងាយៗ ​សមិទ្ធផល​ព្រះ​វិហារ​​ដ៏ចំណាស់​មួយ មានអាយុកាល​រហូត​ដល់ទៅ១០៩ឆ្នាំ ត្រូវបានអភិ​រក្ស និងកកើតឡើងដោយ​សារតែរទេះមួយគ្រឿងនេះឯង។

តាមលោក​យាយឈ្មោះយីម អំ អាយុ៦៩​ឆ្នាំ រស់នៅភូមិគោក​ស្រឡៅ ឃុំចុងជាច មានប្រសាសន៍​ឲ្យដឹងកាល​ពី​ព្រឹកថ្ងៃទី៦ មេសា ២០១៣ នេះថា កាល​ពីរូបគាត់អាយុ១៧​ឆ្នាំ ​ឃើញលោកតា​ព្រះចៅអធិការវត្តព្រះនាម​យូ បាន​កៀងគរហៅប្រជាជ​នប្រុសស្រី​នៅ​ក្នុង​ស្រុក​តំបែរ ឲ្យទៅ​កាប់ឈើ​ហ៊ុបនៅខាង​ក្រសាំង គោក ស្រឡៅ តារាម នៅក្នុងស្រុក​តំបែរ ដោយបានប្រើរទេះ​ធុនយក្ស​១​គ្រឿង​​​នេះ ដឹកឈើអូស​ចេញពីក្នុង​ព្រៃ​មក​ដាក់ក្នុងបរិវេណវត្ត​ចុងជាច ដោយប្រើជាងជាច្រើន​នាក់ ដើម្បីកសាងព្រះវិហារ​​នេះ​ទុក​សំរាប់​ឲ្យពុទ្ធបរិស័ទ​ចំណុះជើង​វត្ត និងនៅទីជិត​ទីឆ្ងាយ មក​គោរពប្រណិប័តន៍​តាមឱវាទព្រះពុទ្ធជាម្ចាស់​នៃ​យើង ៕