ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីក៏​ខ្លាំងម៉្លេះ​! លួច​គេ​ហើយ ពេល​ម្ចាស់​សុំ​មក​វិញ វាយ​ថែម​ទៀត

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ប៉ូលិស​បាន​​ឃាត់ខ្លួន​បុរស​ម្នាក់​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៤​សីហា ឆ្នាំ​២០១៨ ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ​លួច​គោ​អ្នក​ភូមិ​កាលពី​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ ស្ថិត​ក្នុងភូមិ​ទួល​ប្រសើ ឃុំ​បាក់​អន្លូង​ ស្រុក​ត្រពាំង​ប្រាសាទ…

ខេត្តឧត្តរមានជ័យ ៖ ប៉ូលិស​បាន​​ឃាត់ខ្លួន​បុរស​ម្នាក់​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៤​សីហា ឆ្នាំ​២០១៨ ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ​លួច​គោ​អ្នក​ភូមិ​កាលពី​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ ស្ថិត​ក្នុងភូមិ​ទួល​ប្រសើ ឃុំ​បាក់​អន្លូង​ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

ជនសង្ស័យ​ដែល​ជាប់ចោទ​ឈ្មោះ​ឡេ​ង លី​គា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ទួល​ប្រសើ ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ចំណែក​ជន​រង​គ្រោះដែលជា​ម្ចាស់គោ​​ឈ្មោះ​យ៉ុ​ង សំ​អុល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

ប៉ូលិស​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹង​ថា យោង​តាម​ចម្លើយ​របស់​ជន​រង​គ្រោះ​ដែល​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ គាត់​បាន​យក​សត្វ​គោ​ញី​មួយ​ក្បាល​ទៅ​ប្រ​វ៉ាស់​ឱ្យ​ជនសង្ស័យ​​ឈ្មោះ​ឡេ​ង លី​គា ក្រោយ
មក​គាត់​បាន​ទៅ​យក​សត្វ​គោ​ញី​នេះ​មក​វិញ ហើយ​បាន​ព្រមព្រាង​គ្នា​រួចរាល់​ផង​ដែរ ។ ស្រាប់តែ​នៅ​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០១៨ ជនសង្ស័យ​ខាងលើ​នេះ​ចូល​មក​លួច​គោ​ញី​នេះ​ទៅ​វិញ ហើយ​ពេល​គាត់​តាម​រក​ឃើញ​សុំ​យក​គោ​ញី​នោះ​មក​ផ្ទះ​វិញ ស្រាប់តែ​ជនសង្ស័យ​ខាងលើ​នេះ​បាន​ប្រើ​អំពើ​ហិង្សា​វាយ​មក​លើ​គាត់​ចំនួន​៣​ដៃ​ថែម​ទៀត​។

ប៉ូលិស​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​បាន​ទទួល​បណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ​យ៉ុ​ង សំ​អុល សមត្ថកិច្ច​បាន​ទៅ​ឃាត់ខ្លួន​ជន​ស​ង្ស័​​យខាងលើ​នាំ​មក​អធិការដ្ឋាន​នគ​បាល​ស្រុក​ត្រពាំង​ប្រាសាទ​ដើម្បី​សួរ​ចម្លើយ យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​គោ​ញី​នេះ​ពិតប្រាកដ​មែន ដោយ​យោង​តាម​ចម្លើយ​សារភាព​នេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តឧត្តរមានជ័យ​ចាត់ការ​បន្ត​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ