ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​គជ​ប ៖ ការ​រាប់​សម្លេង​ឆ្នោត​ឡើង​វិញ​គ្រោង​បញ្ចប់​មុន​ថ្ងៃ​ទី​១១ នេះ​ប្រកាស​លទ្ធផល​បឋម​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់ និង​សរុប​លទ្ធផល​សម្លេង​ឆ្នោត​សម្រាប់​អាណត្តិ​ទី​៦​នេះ ត្រូវ​បាន​ធ្វើ​ឡើង​វិញ​នៅ​ទីស្តីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែសីហា​នេះ តាម​ការ​គ្រោងទុក ។ ដំណើ​ការ​ពិនិត្យ​សម្លេង​ឆ្នោត ដើម្បី​ផ្ទៀងផ្ទាត់​ឡើង​វិញ​នេះ…

រាជធានី​ភ្នំពេញ ៖ ការ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់ និង​សរុប​លទ្ធផល​សម្លេង​ឆ្នោត​សម្រាប់​អាណត្តិ​ទី​៦​នេះ ត្រូវ​បាន​ធ្វើ​ឡើង​វិញ​នៅ​ទីស្តីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែសីហា​នេះ តាម​ការ​គ្រោងទុក ។

ដំណើ​ការ​ពិនិត្យ​សម្លេង​ឆ្នោត ដើម្បី​ផ្ទៀងផ្ទាត់​ឡើង​វិញ​នេះ ត្រូវ​បាន​ធ្វើ​ឡើងជា​ក្រុម​ចំនួន​៥​ដាច់​ពី​គ្នា តែ​គ្រាន់តែ​ពិនិត្យ​លើ​អ្វី​ដែល​បាន​ស្រង់​ពី​តាម​មណ្ឌលបោះឆ្នោត​ទាំង​២៥​រាជធានី​ខេត្ត​នៃ​ការិយាល័យ​សរុប​២២,៩៦៧ ការិយាល័យ​មិនមែន​រាប់​ចំនួន​សន្លឹក​ឆ្នោត​បានការ ឬ​មិន​បានការ​នោះ​ឡើយ ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជ​ប ថ្ងៃ​ទី​១១ សីហា លទ្ធផល​តាម​កា​រិ​ល័យ​ហៅ​ថា តារាង​១១០២​នេះ​មុន និង​នេះ​ជា​តួនាទី​របស់ គជ​ប ដែល​ត្រូវធ្វើ​មិន​ឲ្យ​លើស​ពី​ថ្ងៃ​ទី​១១ សីហា​ទេ ព្រោះ​ជា​ពេល​ដែល​ត្រូវ​ចេញ​លទ្ធផល​បណ្តោះអាសន្ន ។ ទោះបី​យ៉ាងណា​ការ​រាប់​សន្លឹក​ឆ្នោត​ម្តង​ៗ១​សន្លឹក​ៗ​ឡើង​វិញ​នោះ​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ ខណៈ​ដែល​ពេល​នេះ​បាន​បណ្តឹង​មក​ពី​គណបក្ស​នយោបាយ​ដែល​ត្រូវ​ដោះស្រាយ ។ តែ​លោក​ថា ៖«​គជ​ប រីករាយ​នឹង​ទទួល​ពាក្យបណ្តឹង​ទាំងឡាយ​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​» ។ លោក​បាន​លើក​ឡើង​ថា រហូត​ដល់​ពេល​នេះ​មិន​ទាន់​ទទួល​បាន​ពាក្យបណ្តឹង​ពី​គណបក្ស​នយោបាយ​ជា​លាយលក្ខណ៍អក្សរ​នៅឡើយ​ទេ ជុំវិញ​ការ​បដិសេធ ឬ​សុំ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ។ លោក​ថា តួនាទី គជ​ប ទោះបី​មាន​ពាក្យបណ្តឹង ឬ​គ្មាន ត្រូវ​តែ​ពិនិត្យ​ឡើង​វិញ ដោយ​រាប់ ។ បើសិនជា​រាល់​បណ្តឹង​នោះ​ត្រូវ​បាន​នីតិវិធី​គជ​ប នឹង​ពិនិត្យ​ដោះស្រាយ តែបើ​មិន​ត្រឹមត្រូវ​ទេ​បដិសេធ ។

លោកស្រី ពោ​ធី​តី សាវ​តី​ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ស្តី​ការ គជ​ប ថា តាម​លោកស្រី​ដឹង​គណបក្ស​លោកស្រី​ទទួល​សម្លេង​ជិត​១​អាសនៈ​ដែរ ។ លោកស្រី​ថា​«​ខ្ញុំ​សូម​ឲ្យ​សម្តេច​ហ៊ុន​សែន​ជា​បុរស​ខ្លាំង​អនុញ្ញាត​ដល់​គណបក្ស​មិន​បាន​អាសនៈ​ចូល​ទៅ​អង្គុយ​ក្នុង​រដ្ឋសភា​ផង ដើម្បី​បាន​ស្តាប់​ការ​ដេញដោល ហើយ​មិន​មាន​យោបល់​អ្វី​ទេ ។ ខ្ញុំ​ដឹង​ថា ប្រទេស​ដទៃ​មិន​ទាន់​មាន​ទេ តែ​ចង់​ឲ្យ​គណបក្ស​ឈ្នះ​ឆ្នោត​ធ្វើ​ឲ្យ​បាន​នៅ​ក្នុង​រដ្ឋសភា​កម្ពុជា​» ៕

កែសម្រួលដោយ