ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បម្រុង​នឹងចាត់ការ​រថយន្ត តែ​ចំ​ថ្ងៃ​ស៊យ​ជួប​… (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​៥​និង​១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​០៥ សីហា​នេះ មាន​ករណី​ចោរ​ប៉ុនប៉ង​លួច​រថយន្ត និង​ប្រើ​ផ្លា​ក​លេខ​ក្លែងបន្លំ​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​រកា ឃុំ​ឆក់​ឈើ​នាង…

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​៥​និង​១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​០៥ សីហា​នេះ មាន​ករណី​ចោរ​ប៉ុនប៉ង​លួច​រថយន្ត និង​ប្រើ​ផ្លា​ក​លេខ​ក្លែងបន្លំ​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​រកា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

អំពើ​ល្មើស​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​មានឈ្មោះ ភិន សីហា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិត នៅ​ភូមិ​ប្រមាត់ដី ឃុំ​ស្វាយ​ទៀប​ស្រុក​ចម្ការលើ ខេត្តកំពង់ចាម ។ វត្ថុ​តាង​ចាប់​យក​មាន​១- រថយន្ត​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2A-0621 មួយ​គ្រឿង ២- សោរ​ខ្សៀ​រថយន្ត​១​មួយ ៣- ដែក​សំប៉ែត​សម្រាប់​កាច់​សោរ​ចំនួន​មួយ ៤-​ដែក​សម្រាប់​ឆ្កឹះ​សោរ​មួយ ។ ដំណើររឿង​ចោរ​បាន​នឹង​បម្រុង​លួច​រថយន្ត​ខាងលើ​នេះ​ត្រូវ​បាន​សាក្សី​ម្ចាស់​រថយន្ត​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៥​និង​១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​០៥ សីហា​នេះ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​បាន​ធ្វើការ​ចេញ​កម្លាំង​ដើរ​ល្បាត​តាម​ភូមិសាស្ត្រ និង​គោលដៅ ដើម្បី​សុវត្ថិភាព​ភូមិ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ។

ពេល​នោះ​កម្លាំង​បាន​ប្រទះ​ឃើញ​ជន​មុខសញ្ញា​សង្ស័យ​មាន​រថយន្ត និង​ម៉ូតូ​ម៉ាក​សង់ ២០១៨ មួយ​គ្រឿង កម្លាំង​ល្បាត​ក៏​ហៅ​សួរនាំ តែ​មុខសញ្ញា​ខាងលើ​ក៏​បាន​នាំ​គ្នា​បើករថយន្ត និង​ជិះ​ម៉ូតូ​មាន​បំណង​គេចខ្លួន ។ ខណៈនោះ​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ក៏​ដេញ​តាម​រហូត​ដល់​ផ្សារ​ថ្នល់ទទឹង​ឃាត់ខ្លួន​បាន​យក​មក​ត្រួតពិនិត្យ​លើ​រថយន្ត​ក្នុង​នោះ​បាន​រក​ឃើញ​ឧបករណ៍​សម្រាប់​កាច់​សោរ​.​ក និង​ដេក​ឆ្កឹះ​សោរ​នៅ​ក្នុង​ប្រអប់​រថយន្ត ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ខ្ចី​រថយន្ត​ពី​ឈ្មោះ ផា​ន់ ណា ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ នៅ​ខាង​មុខ​ណា​ហ្គា​ភ្នំពេញ លុះ​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ ។ ពេល​នោះ​ខ្លួន​បាន​បើករថយន្ត​តែ​ម្នាក់ឯង ហើយ​ឈ្មោះ វុ​ធ ជិះ​ម៉ូតូ​ម៉ាក​សង់​២០១៨​ម្នាក់ឯង​ដែរ បើក​តាម​ក្រោយ​ជិះ​ឈប់​ៗ​រហូត​ដល់​ចំណុច​កើតហេតុ ។ កន្លង​មក​ខ្លួន និង​ឈ្មោះ ផា​ន់ ណា ឈ្មោះ​វុ​ធ ធ្លាប់​ប្រើប្រាស់​ថ្នាំ​ញៀន​ជាមួយ​គ្នា នៅ​តាម​ផ្ទះសំណាក់ ។

ជនសង្ស័យ​ធ្លាប់​ប្រើប្រាស់​សារធាតុ​ញៀន​ជាង​១​ឆ្នាំ​កន្លង​មក​ហើយដោយ​ករណី​ខាងលើ​នេះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំ​រឿ​ទៅ​តុលាការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ