ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលឱ្យហើយទៅក្រុមសកម្មខ្លាំងនៅតាមទីសាធារណៈទាំង៥នាក់នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៨ នេះ​បាន​បង្ហាញមុខ​ជនសង្ស័យ​ជា​ក្រុម​ចោរឆក់ និង​ប្លន់​តាម​ដងផ្លូវ​សា​ធារណៈ​ចំនួន​៥​នាក់​រួច​ត្រូវ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ទាំង​៥​នាក់​មាន​ទី​១-​ឈ្មោះ កែវ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៨ នេះ​បាន​បង្ហាញមុខ​ជនសង្ស័យ​ជា​ក្រុម​ចោរឆក់ និង​ប្លន់​តាម​ដងផ្លូវ​សា​ធារណៈ​ចំនួន​៥​នាក់​រួច​ត្រូវ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​៥​នាក់​មាន​ទី​១-​ឈ្មោះ កែវ ភា​រុណ ហៅ​ប៊ី អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​បោះ​ពុ​ម្ភ ស្នាក់​នៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពន់​ខណ្ឌមានជ័យ​, ទី​២-​ឈ្មោះ អ៊ិ​ច ចក្រី ហៅ​ហ៊័​រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​ក្រុម​អ្នកលេង​នៅ​ប្លុក​កោះ​ពេជ្រ រស់នៅ​ផ្ទះ​លេខ​៩​បេ ផ្លូវ​បេតុង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ​, ទី​៣-​ឈ្មោះ ឆាវ សំអិត ហៅ​រាជ អាយុ​២១​ឆ្នាំ ជា​បុ​គ្គ​លឹ​ក​ក្រុមហ៊ុន​បោះពុម្ព ស្នាក់​នៅ​ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ​, ទី​៤-​ឈ្មោះ ណុ​ច តុលា អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១០ វិទ្យាល័យ​សេរី​មង្គល រស់នៅ​ភូមិ​ឬ​ស្សី​ជ្រោយ ឃុំ​ព្រែក​ដំបង ស្រុក​ខ្សាច់​កណ្ដាល ខេត្តកណ្ដាល ជន​៤​នាក់​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​កោះ​ពេជ្រ​ក្រោយ​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ជា​បន្តបន្ទាប់ ។

ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ សុធា សុ​ផានិត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៥៥៦ ផ្លូវលំ ភូមិ​ស្លែង​រលើង សង្កាត់​កកាប ខណ្ឌ​សែន​សុខ ត្រូវ​បាន​សមត្ត​កិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ប្រាក់​ជន​រង​គ្រោះ​ចំនួន​២​ករណី នៅ​ចំណុច​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​ឆក់​យក​កាបូបស្ពាយ​ជន​រង​គ្រោះ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៦៦Eo ផ្លូ​ប​១៨២ សង្កាត់​វាល​វង្ស​ចណ្ឌ​៧​មក​រា កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ ។

តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ការ​បង្ក្រាប​ក្រុម​ចោរឆក់ និង​ប្លន់​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​ដាវ​មួយ​ដើម​ប្រវែង​១​ម៉ែត្រ ស្លាក​លេខ​ម៉ូតូ សៀមរាប 1F-7927 ស៊ី​មកា​ត​ទូរស័ព្ទ​០៩៧ ចំនួន​៥៣​បន្ទះ និង​សម្ភារ​ជក់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

ចំពោះ​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​វាយ​ប្លន់​យក​ម៉ូតូ​កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ SCG ផ្លូវ​ហា​យ​ណូ​យ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ​ខណ្ឌ​សែន​សុខ ពី​ជន​រង​គ្រោះ​ឈ្មោះ សាន ទិ​ត្យ អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក​ផ្សារ​អ៊ី​អន​២ ត្រូវ​បាត់បង់​ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុ​យ​ហ្ស៊ី​គី​និ​ច ។ ក្រោយ​ពី​សមត្ថកិច្ច​បង្ហាញមុខ​ជនសង្ស័យ​ទាំង​៥​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ផ្លូវ​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ