ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យួន​៧​នាក់​ចូល​កម្ពុជា​អត់​ច្បាប់ មាន​រថយន្ត​សម្រាប់​ដឹកឈើ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជាតិ​វៀតណាម​លួច​ឆ្លង​ដែន​ខុសច្បាប់​ចំនួន​៧​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​បញ្ជូន​ទៅ​ស្រុក​កំណើត​វិញ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៣ សីហា ២០១៨ ក្រោយ​ឃាត់ខ្លួន​អស់​រយៈពេល​ពីរ​ថ្ងៃ នៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី…

ខេត្តមណ្ឌលគិរី ៖ ជាតិ​វៀតណាម​លួច​ឆ្លង​ដែន​ខុសច្បាប់​ចំនួន​៧​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​បញ្ជូន​ទៅ​ស្រុក​កំណើត​វិញ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៣ សីហា ២០១៨ ក្រោយ​ឃាត់ខ្លួន​អស់​រយៈពេល​ពីរ​ថ្ងៃ នៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។

នគរបាល​អន្តោ​ប្រវេ​ស៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ឲ្យ​ដឹង​ថា ពួក​គេ​នឹង​ត្រូវ​បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា​វិញ តាម​ច្រក​ទ្វេរ​ភាគី​ដាក់​ដាំ ស្រុក​អូរ​រាំង បន្ទាប់​ពី​សុំ​យោបល់​ពី​លោក​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្ត ពិនិត្យ​ឃើញ​ថា ពួក​គេ​មិន​ទាន់​ប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់​ណាមួយ​នៅ​ក្នុង​ទឹកដី​កម្ពុជា​ឡើយ ក្រៅពី​លួច​ឆ្លង​ដែន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សមត្ថកិច្ច​កម្ពុជា ។

ទោះជា​យ៉ាងណា​ជនជាតិ​វៀតណាម​ទាំងនេះ​ត្រូវ​បាន​គេ​ដឹង​ថា លួច​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​តាម​ច្រករបៀង​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ដើម្បី​ដឹក​ជញ្ជូន​ឈើ​ចេញពី​កម្ពុជា​-​ទៅ​វៀតណាម ឲ្យ​ឧកញ៉ា​ឈ្មួញ​ឈើ​ល្បីឈ្មោះ​ម្នាក់​ប្រចាំ​ស្រុក​ស្នួល​នេះ បើ​តាម​ការ​សារភាព​របស់​យួន​៧​នាក់​នេះ ។

សូម​រំ​ឮ​កថា នគរបាល​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​០៧​នាក់ ព្រមទាំង​រថយន្ត​ធុន​ធំ​ចំនួន​០៣​គ្រឿង នៅ​ចំណុច​ភូមិ​រង្សី ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។

មូលហេតុ​នៃ​ការ​ឃាត់​នោះ​ដោយសារ តែ​រថយន្ត​វៀតណាម​ខាងលើ​ចូល​មក​ដល់​ទឹកដី​ប្រទេស​កម្ពុជា បន្លំ​ពាក់​ស្លាក​លេខ​ក្លែងក្លាយ ។ ប្រភព​បន្ត​ថា រថយន្ត​ទាំង​បី​គ្រឿង មាន​២​គ្រឿង​ជា​រថយន្ត​កូរ៉េ​សម្រាប់​ដឹកឈើ និង​១​គ្រឿង​ទៀត​ជា​រថយន្ត​សម្រាប់​ស្ទួ​ច​ឈើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ