ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិនគួរសោះ…មាន​កូនស្រីវ៉ៃម្តាយបែកឈាម ដើម្បី​ប្រាក់ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកយាយ​ម្នាក់​ ដែល​មាន​ទឹកភ្នែក​ហូរ​រហាម​ផង​នោះ កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែ​កក្កដា បាន​មក​ដល់ទី​ចាត់ការ​កោះសន្តិភាព លើកដៃ​សំពះ​អង្វរ​សុំ​ឱ្យ​ជួយ​ចុះ​ផ្សាយនូវ​រឿងរ៉ាវ​របស់​លោក​យាយ ដែល​ត្រូវ​កូនស្រីបង្កើត​ប្រើ​ដំបង​វាយ​គាត់​រយះ​ក្បាល និង​យក​ប្រាក់​អស់​ចំនួន​៥.៥០០​ដុល្លារ​អា​មេ​រិ​ក…

រាជធានី​ភ្នំពេញ ៖ លោកយាយ​ម្នាក់​ ដែល​មាន​ទឹកភ្នែក​ហូរ​រហាម​ផង​នោះ កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែ​កក្កដា បាន​មក​ដល់ទី​ចាត់ការ​កោះសន្តិភាព លើកដៃ​សំពះ​អង្វរ​សុំ​ឱ្យ​ជួយ​ចុះ​ផ្សាយនូវ​រឿងរ៉ាវ​របស់​លោក​យាយ ដែល​ត្រូវ​កូនស្រីបង្កើត​ប្រើ​ដំបង​វាយ​គាត់​រយះ​ក្បាល និង​យក​ប្រាក់​អស់​ចំនួន​៥.៥០០​ដុល្លារ​អា​មេ​រិ​ក ។ លោកយាយ​ទ​ទូ​ច​សុំ​ឱ្យ​ស្ថាប័ន​តុលាការជួយ​ព​ន្លឿ​ន​លើការ​កាត់ក្តី​សំណុំរឿង​គាត់ឱ្យ​​បាន​ឆាប់ ដើម្បី​បាន​ទទួល​ភាព​យុត្តិធម៌​ពី​កូនស្រី​មក​វិញ ។

ពាក្យបណ្តឹង​របស់​លោកយាយ ហ៊ូ សុខុម គឺ​សំណូមពរ​សុំ​ឱ្យ​សមត្ត​កិច្ច​ចាប់ខ្លួន​កូនស្រី ដែល​ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​គាត់​ជា​ម្តាយ ​បញ្ជូន​ទៅតុលាការ​ ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ និង​ទាមទារ​មក​វិញ​នូវ​ប្រាក់​ចំនួន​៥.៥០០​ដុល្លារ​អា​មេ​រិ​ក ព្រមទាំង​សង​ថ្លៃ​ការ​ព្យាបាល​របួស​ចំនួន​៥​លាន​រៀល​ផង​ដែរ ។ ប៉ុន្តែ​ពាក្យបណ្តឹង​នោះ រហូត​មក​ដល់​ពេល​នេះ ​មាន​រយៈពេល​៩​ខែ​ហើយ តុល​ការ​នៅ​មិន​ទាន់​បាន​លើកយក​សំណុំរឿង​នេះ​មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី ដើម្បី​រក​យុត្តិធម៌​ជូន​លោកយាយ​ទេ ។

លោកយាយ​មក​កាន់​ទីចាត់ការ​កោះសន្តិភាព​នា​ពេល​នេះ គឺ​មាន​គោលបំណង​សុំ​ឱ្យ​តុលាការ​ព​ន្លឿ​ន​សំណុំ​រឿង​ ដើម្បី​ឱ្យ​​គាត់​បានឃើញ​ភាព​យុត្តិធម៌​មក​វិញ ​ទាន់​គាត់​នៅ​រស់រាន​មានជីវិត ព្រោះ​ពេល​នេះ ​វ័យ​កាន់តែ​ជរា​ណាស់​ទៅ​ហើយ ។ លោកយាយ​បាន​ពោល​ថា បើ​តុលាការ​មិន​ជួយ​រក​យុត្តិធម៌​ជូន​​គាត់​ទេ គាត់​ក៏​មិន​អាច​​នៅ​រស់បាន​តទៅ​ទៀត​ដែរ មូលហេតុ​គ្មាន​ប្រាក់​ទិញ​អាហារ និង​ថ្នាំសង្កូវ​សម្រាប់​ព្យាបាល​ជំងឺ​ប្រចាំ​កាយ ដូច្នេះ​លោកយាយ​បាន​សម្រេចចិត្ត​រួច​ហើយ គឺ​ជ្រើសរើស​រក​វិធី​ធ្វើ​អត្តឃាត​ដោយ​មិន​ចាំបាច់​ដល់​អស់​អាយុទាន់ ។

លោកយាយ​បាន​និយាយ​ទាំង​ហូរ​ទឹកភ្នែក ​និង​លើកដៃ​សំពះ​ទទូច​ហើយ​ទ​ទួ​ច​ទៀត សុំ​ឱ្យ​​តុលាការ​កាត់ក្តី​រឿង​​គាត់​ឱ្យ​បាន​ឆាប់ ដូច្នេះមាន​តែ​កោះសន្តិភាព​ទេ​ ដែល​អាច​ជួយ​អង្រួន​បេះដូង​លោក​ចៅក្រម ឲ្យ​យក​សំណុំរឿង​លោកយាយ​មក​កាត់ក្តី ដើម្បី​លោកយាយ​បាន​នៅ​មើល​សង្គម​បច្ចុប្បន្ន​កំពុង​មានការ​អភិវឌ្ឍ​ទៅ​មុខ​ទៀត ។

កោះសន្តិភាព​បាន​ពិនិត្យ​ឯកសារ​របស់​លោកយាយ ហ៊ូ សុខុម គឺ​បាន​ដល់​ដៃ​លោក ម៉េ​ង តូ​នី ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ហើយ​ក៏​បានឃើញ​ដីកាកោះ​របស់​លោក ស៊ិ​ន វិ​រៈ ព្រះរាជអាជ្ញា​រង​កោះហៅ​ភាគី​ដើមចោទ និង​ចុង​ចម្លើយ​ឲ្យ​ចូល​ឆ្លើយ​២-៣​លើក​មក​ហើយ​ដែរ តែ​លោកយាយ​ថា ឈ្មោះ មាស ភា​រុណ កូនស្រី​គាត់​នេះ មិន​បាន​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ទេ ។ ជា​សំណូមពរ តុលាការ​គួរតែ​លើកយក​សំណុំរឿង​នេះ​មក​កាត់ក្តី​ទៅ ដើម្បី​ផ្តន្ទាទោស​ជន​បង្ក​អំពើ​ហិង្សា​វាយ​យក​កាបូបប្រាក់​របស់​គាត់ និង​សុំ​ឲ្យ​តុលាការ​ចាប់ខ្លួន​កូនស្រី ដែល​ជា​ជន​ដៃដល់​វាយ​គាត់​ជា​ម្តាយ​រយះ​ក្បាល យក​ទៅ​ឃុំខ្លួន​តាម​ទោស​​កំហុស ក្នុង​បទល្មើស​ដូច​ការ​ចោទប្រកាន់​នោះ ។

លោកយាយ​មាន​តែ​ម្រាមដៃ​ដប់​លើក​ប្រណ​ម្យ ទទូច​សុំ​យុត្តិធម៌​ពី​តុលាការ​មក​វិញប៉ុណ្ណោះ គឺ​មិន​ចង់បាន​អ្វី​ទៀត​ឡើយ​ព្រោះ​គាត់​ចាស់ជរា​ហើយ ។ ទោះបីជា​បែប​ណា កោះសន្តិភាព​មិន​អាច​រក​ការ​បំភ្លឺ​តប​ពី​កូនស្រី​លោកយាយ​បាន​ទេ ព្រោះមិន​អាច​ទាក់ទង​បាន​ដោយ​គ្រាន់តែ​ដឹង​ថា កូនស្រី​ដែល​លោកយាយ​ចោទ​ប្រកាន់​​នេះ រស់នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ចំណែក​លោកយាយ​រស់នៅ​ជាមួយ​ក្មួយ​នៅ​ម្តុំ​ផ្សារ​ស៊ិ​ឡឹប ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ។

នា​រសៀល​ថ្ងៃ​ទី​១ ខែសីហា កោះសន្តិភាព​បាន​ជួប​លោកស្រី​ក្រឡាបញ្ជី​មួយ​រូប​ខាង​ចៅក្រម សើ​ុ​ប​សួរ និង​បាន​ប្រាប់​ថា សំណុំរឿង​ម្តាយបង្កើត​ប្តឹង​កូនស្រី​ ដោយ​ចោទប្រកាន់​ថា បាន​យក​ដំបង​ឈើ​ជ្រុង​វាយ​ក្បាល​គាត់​នោះ គឺ​ខាង​ចៅក្រម​សើ​ុ​ប​សួរ​បាន​បំពេញ​កាតព្វកិច្ច​តាម​នីតិ​វិធី​គ្រប់​ជ្រុងជ្រោយ​ហើយ ហើយ​កាលពី​ស​ប្តា​ហ៍មុន​នេះ ក៏​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ជំនុំជម្រះ​រួច​ហើយ​ដែរ ។ ដូច្នេះ រឿង​នេះ​បាន​ផុត​ពី​ដៃ​ចៅក្រម
​សើ​ុ​ប​សួរ និង​បាន​បញ្ជូន​ទៅ​ដល់​ចៅក្រម​ជំនុំជម្រះ​ហើយ ប៉ុន្តែ​មិនដឹង​ធ្លាក់​ទៅ​លើ​ដៃ​លោក​ចៅក្រម​ណាមួយ​ទេ ។

លោកស្រី​ក្រឡាបញ្ជី​បាន​បង្ហើប​ឱ្យ​ដឹង​ទៀត​ថា ជា​ធម្មតា​ទេ គឺ​ចុងចោទ​ស្ថិត​នៅ​ក្រៅ​នីតិវិធី​ដំណើរការ​នៃ​ការ​សាកសួរ ដែល​អាច​យឺតយ៉ាវ​បន្តិច ព្រោះ​ទាំង​ខាង​ចៅក្រម​ទ ាំ​ង​ខាង​អយ្យការ​ត្រូវការ​ចំណាយ​ពេល​វេលា​កោះហៅ​គូភាគី​ទាំង​សងខាង​មក​សាកសួរ ។ការ​ចេញ​ដីកា​កោះហៅ​ដើមបណ្តឹង និង​ចុង​ចម្លើយ​មក​សាកសួរ ត្រូវ​ប្រើ​ពេលវេលា​ច្រើន​ថ្ងៃ គឺ​១​លើក​ទៅ​៣​លើក តែបើ​ភាគី​មួយ​ៗ​ចូល​តាម​ដីកាកោះ​១​លើក​ៗ​នោះ​នីតិវិធី​នៃ​ដំណើរការ​សាកសួរ​នឹង​អាច​ឆាប់​បញ្ចប់ ។ ដំណើរការ​សាកសួរ​រឿង​ក្តី មិន​អាច​តម្រូវ​ចិត្ត​តាម​ភាគី​ណាមួយទេ ហើយ​ក៏​មិន​សន្មត​ថា​ប្រើ​ពេល​ឆាប់​ឬ​យូរ​ដែរ សំខាន់​កុំឱ្យ​តែ​ក្រឡាបញ្ជី ចៅក្រម ឬ​ព្រះរាជ​អាជ្ញា​ណា​ម្នាក់​ទុក​រឿង​គេ​ចោល ។

ចំពោះ​សំណុំរឿង​លោកយាយ ហ៊ូ សុខុម គឺ​បាន​ដំណើរការ​ទៅ​ដោយ​រលូន និង​តាម​នីតិវិធី​ទៀត​ផង តុលា​ការ​មិន​អាច​តម្រូវ​ចិត្ត​ដើមបណ្តឹង​ដែល​ចង់បាន​នោះ​ទេ ។ ចំពោះ​ការ​លើក​ឡើង​ថា ភាគី​ចុងចោទ​មិន​ដែល​បាន​ចូល​មក​ឆ្លើយ​បំភ្លឺ​នោះ​ជា​រឿង​មិន​ពិត​ទេ ចុង​ចម្លើយ​គឺ​អ្នកស្រី មាស ភា​រុណ បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​គ្រប់​ដំណាក់កាល​កោះហៅ ។ ការ​ឆ្លើយ​បំភ្លឺ​របស់​ចុងចោទ គឺ​ផ្ទុយ​ពី​ពាក្យបណ្តឹង​របស់​ដើមចោទ តែ​ទោះជា​យ៉ាង​ណា តុលាការ​បាន​បំពេញ​តាម​នីតិវិធី​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ