ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ទោះជា​កាម​បាន​សុខ​ក៏​អ្នកប្រាជ្ញ​មិន​ត្រូវការ

5 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា លោក​បាន​បរិយាយ​ទាក់ទង​នឹង​កាម​នេះ​ជា​ច្រើន តែ​ក្នុង​ទី​នេះ​មិន​បាន​លើកយក​កាម​ដ៏​ពិស្តារ​នោះ​មក​បរិយាយ​ទេ គ្រាន់តែ​យក​មក​បញ្ជាក់​បន្តិច​ថា រឿង​កាម​នេះ​មិន​បាន​ធ្វើ​ឱ្យ​សត្វលោក​ស្កប់ស្កល់​ឡើយ បើ​ទោះជា​ដឹង​ថា កាម​ទាំងឡាយ​នោះ មាន​សុខ​តិច មានទុក្ខ​ច្រើន​, បណ្ឌិត​អ្នកប្រាជ្ញ​លោក​ដឹង​ច្បាស់​យ៉ាងនេះ​ហើយ…

នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា លោក​បាន​បរិយាយ​ទាក់ទង​នឹង​កាម​នេះ​ជា​ច្រើន តែ​ក្នុង​ទី​នេះ​មិន​បាន​លើកយក​កាម​ដ៏​ពិស្តារ​នោះ​មក​បរិយាយ​ទេ គ្រាន់តែ​យក​មក​បញ្ជាក់​បន្តិច​ថា រឿង​កាម​នេះ​មិន​បាន​ធ្វើ​ឱ្យ​សត្វលោក​ស្កប់ស្កល់​ឡើយ បើ​ទោះជា​ដឹង​ថា កាម​ទាំងឡាយ​នោះ មាន​សុខ​តិច មានទុក្ខ​ច្រើន​, បណ្ឌិត​អ្នកប្រាជ្ញ​លោក​ដឹង​ច្បាស់​យ៉ាងនេះ​ហើយ លោក​មិន​បាន​ត្រេកអរ​ក្នុង​កាម​ទេ រមែង​ជា​អ្នក​ត្រេកអរ​ក្នុង​ធម៌ ជា​គ្រឿង​អស់​ទៅ​នៃ​តណ្ហា ទើបបាន​សុខ​យូរអង្វែង ។

ទាក់ទង​នឹង​សេចក្តី​នេះ​មនុស្ស​ជា​ច្រើន​ត្រូវ​ភ័យ​គំរាម​ហើយ តែង​យក​វត្ថុ​ដទៃ​ៗ​មាន ដើម​ជ្រៃ ភ្នំ វត្ត​អារាម ចេតិយ​ជាទី​ពឹង តែ​ត្រូវ​ដឹង​ថា ទីពឹង​បែប​នេះ មិនមែន​ជាទី​ពឹង​ដ៏​ក្សេម​ចាក​ទុក្ខ​ទេ មិនមែន​ជាទី​ពឹង​ដ៏​ឧត្តម​ទេ គឺ​មិន​រួច​ស្រឡះ​ចាក​ទុក្ខ​ទាំងពួង​ឡើយ ។

តាមពិតទៅទីពឹង​ដ៏​ក្សេម​ចាក​ទុក្ខ​នោះ​លុះណាតែ​បុគ្គល​យក​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គុណមាតា​បិតា​ជាទី​ពឹង ទីរលឹក​ឃើញច្បាស់​នូវ​អរិយសច្ច​ទាំង​៤​គឺ ទុក្ខសច្ច​១, សមុទយសច្ច​១ និរោធ​សច្ច និង​ទុក្ខសច្ច​១​។ អរិយសច្ច​នេះ​ជា​ដំណើរ​ទៅ​រក​រម្ងាប់​ទុក្ខ​, ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​នេះឯង​ជាទី​ពឹង​ដ៏​ក្សេម​ជាទី​ពឹង​ដ៏​ឧត្តម ។