ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ករណី​គ្រឿងញៀ.ន​២​លើក ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយត្រី ឈួ​ន គឹ​ម​សាន្ត មេបញ្ជាការ​ខេត្ត បាន​បើក​ប្រតិបត្តិការ​ដ៏​ធំ​មួយ ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ស្រុក​កំចាយមារ…

ខេត្តព្រៃវែង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយត្រី ឈួ​ន គឹ​ម​សាន្ត មេបញ្ជាការ​ខេត្ត បាន​បើក​ប្រតិបត្តិការ​ដ៏​ធំ​មួយ ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ស្រុក​កំចាយមារ ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​រហូត​ដល់​ទៅ​៧​នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១៧​កញ្ចប់ កាលពី​ថ្ងៃ​ទី​៣១ កក្កដា និង​ថ្ងៃ​ទី​១ សីហា ថ្មី​ៗ​នេះ​។

លោក​វរសេនីយ៍ត្រី ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិ​ការណ៍​នៅ​ថ្ងៃ​ទី​១-​គឺ​ថ្ងៃ​ទី​៣១ កក្កដា វេលា​ម៉ោង​៥ និង​១៥​នាទី​ល្ងាច កម្លាំង​អាវុធហត្ថ​ខេត្ត ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ នៅ​ចំណុច​ភូមិ​ទន្សាយ​ជល់​ហឹប ឃុំ​ដូន​កឹង ស្រុក​កំចាយមារ ដោយ​ម្នាក់​ឈ្មោះ ពៅ ឡុ​ក ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ធិ ស​ម្ភ​ស្ស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​១​កញ្ចប់​។

ក្រោយ​ពី​ស្តាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​២ ទើប​កម្លាំង​អាវុធហត្ថ​ខេត្ត​កំណត់​បាន​មុខសញ្ញា ហើយ​ក៏​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​ទៀត នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី ថ្ងៃ​ដដែល នៅ​ចំណុច​ភូមិ​គរ ឃុំ​ដូន​កឹង ស្រុក​កំចាយមារ ដោយ​ម្នាក់​ឈ្មោះ រិ​ន រាជ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ សួន បូ​ផា​ន់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ព្រមទាំង​បាន​ឆែកឆេរ នៅ​ក្នុងផ្ទះ​របស់​ឈ្មោះ រិ​ន រាជ រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​៨​កញ្ចប់ ស្មើ​និង​ទម្ងន់​២,៩៩​ក្រាម ដាវ​កែ​ច្នៃ​១ កាំបិត​១ និង​កន្ត្រៃ​១​។

ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន​បាន ជនសង្ស័យ​ឈ្មោះ សួន បូ​ផា​ន់ បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​ទាំង​អស់នោះ រូបគេ​បាន​មក​ពី​ឈ្មោះ មៀ​ច រ​ដ្ឋា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ព្រៃ​ឫស្សី ឃុំ​ជា​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ ទើប​កម្លាំង​អាវុធហត្ថ​ខេត្ត​ប្រើ​ធ្នាក់​អន្ទង​ហៅ មុខសញ្ញា​ឲ្យ​ចូល​ស៊ង រួច​ក៏​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១ សីហា នៅ​ចំណុច​ភូមិ កំចាយមារ​ជើង ឃុំ​ក្រ​ញូ​ង ស្រុក​កំចាយមារ និង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​៤​កញ្ចប់​ទៀត ស្មើ​និង​ទម្ងន់​១០,៥៩​ក្រាម​។ សរុប​មក ១​ករណី​នេះ កម្លាំង​អាវុធហត្ថ​ខេត្ត ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់ និង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​១៣​កញ្ចប់ ស្មើ​និង​ទម្ងន់​១៥,២៤​ក្រាម​។

លោក​វរៈសេនីយត្រី ផាត់ សុ​ជោ​ត បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​បញ្ចប់​ករណី​ទី​១​រួច នៅ​វេលា​ម៉ោង​១២ និង​១៥​នាទី ថ្ងៃ​ទី​១ សីហា​ដដែល​នោះ កម្លាំង​របស់​លោក​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​កំចាយមារ បាន​អនុវត្ត​វិធាន​ញុះញង់ និង​បង្ក្រាប​ក្រុម​អ្នក​ចែកចាយ​ថ្នាំ​ញៀន​បាន​១​ករណី​ទៀត នៅ​ចំណុច​ភូមិ​ត្បូង​វត្ត ឃុំ​ក្របៅ ស្រុក​កំចាយមារ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ទី​១​ឈ្មោះ ហុ​ន ធាន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ និង​ទី​២​ឈ្មោះ ស៊ិ​ន សុផល ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ដោយ​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​-​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​៤​កញ្ចប់ ស្មើ​និង​ទម្ងន់​០.៤៣​ក្រាម​។ បច្ចុប្បន្ន​នេះ ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង ទាំង​ករណី​ទី​១ និង​ករណី​ទី​២ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ដើម្បី​កសាង​សំណុំរឿង ចាត់ការ​ទៅ​តាម​នីតិវិធី​៕
https://youtu.be/9cSnhyksW-E

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ