ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របួសធ្ងន់​ម្នាក់​ស្រាល​៣​នាក់ ក្នុង​ករណី​គ្រោះថ្នាក់​រថយន្ត​បុក​បន្ត​គ្នា

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​មនុស្ស​ម្នាក់​បាន​រង​របួសធ្ងន់ និង​៣​នាក់​រង​របួសស្រាល ក្នុង​ហេតុការណ៍​រថយន្ត​ធុន​ធំ​បុក​រមួល​គ្នា​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ហើយ​បន្ត​ទៅ​បុក​រថយន្ត មួយ​គឿ​ង​ទៀត នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦៩-១៧០ ស្ថិត​ក្នុងភូមិ​តា​ពៅ…

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​មនុស្ស​ម្នាក់​បាន​រង​របួសធ្ងន់ និង​៣​នាក់​រង​របួសស្រាល ក្នុង​ហេតុការណ៍​រថយន្ត​ធុន​ធំ​បុក​រមួល​គ្នា​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ហើយ​បន្ត​ទៅ​បុក​រថយន្ត មួយ​គឿ​ង​ទៀត នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦៩-១៧០ ស្ថិត​ក្នុងភូមិ​តា​ពៅ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ វេលា​ម៉ោង​ជិត​៤​រសៀល ថ្ងៃ​ទី​២ សីហា ២០១៨​នេះ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន ឲ្យ​ដឹង​ថា គ្រោះថ្នាក់​បាន​កើតឡើង​រវាង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3F-7220 បើកបរ​ដោយ​ឈ្មោះ មឿ​ន សាយ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បើកបរ មាន​ទីលំនៅ​ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ (​របួសធ្ងន់​)​។ មក​ដល់​ចំណុច​ខាងលើ បាន​បុក​ប៉ះ​នឹង​រថយន្ត​០១​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-7007 បើកបរ​ដោយ​ឈ្មោះ យ៉ុ​ង សា​រុន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​បើកបរ មាន​ទីលំនៅ​ភូមិ​ដើម​ស្នាយ ឃុំ​ព្រែក​ត្រឹ​ស ស្រុក​កំពង់ត្រាច ខេត្តកំពត​(​របួសស្រាល​) ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​។

ហើយ​បន្ត​ទៅ​បុក​រថយន្ត​ដឹក​សាំង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3C-4821 (​រថយន្ត​ចត​ចោល​ក្បាល​ទៅ​ទិស​ភ្នំពេញ​) បើកបរ​ដោយ​ឈ្មោះ ប៉េ ណា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ បើកបរ មាន​ទីលំនៅ​ភូមិ​ពានា ឃុំ​អំពិល​ក្រា​វ ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង​។ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បណ្តាល​ឲ្យ​របួសធ្ងន់​០១​នាក់ របួសស្រាល​៣​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​៤០១ និង​កម្លាំង​ប៉ូ​លិ​ល​អធិការដ្ឋាន​ស្រុក​ព្រៃ​នប់ សម្រួល​ចរាចរណ៍​បញ្ចៀស​ការ​កកស្ទះ និង​ជួយ​សង្គ្រោះ​ទៅ​មន្ទី​ពេទ្យ​ឯកជន វាល​រេញ រី​រថយន្ត​ធំ​ខូចខាត​កម្រិត​ធ្ងន់​ចំនួន​០២​គ្រឿង និង​ខូចខាត​កម្រិត​ស្រាល​០១​គ្រឿង ប្រគល់​ជូន​ទៅ​កម្លាំង​ប៉ូ​លិ​ល អធិការដ្ឋាន​ស្រុក​ព្រៃ​នប់ ធ្វើការ​តាម​នីតិវិធី​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ