ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​បង​ឈប់​ខឹង​ហើយ​អូន បង​និយាយ​រក​អូន​វិញ​»… ដើរចូលបន្ទប់ទឹកបាត់សូន្យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ក្រោយ​មាន​ទំនាស់​ជាមួយ​ប្រពន្ធ​ដែល​សង្ស័យ​​មក​ពី​ការ​ប្រចណ្ឌ បាន​ចង​.​ក​សម្លាប់​ខ្លួនឯង​នៅ​ក្នុង​បន្ទប់ទឹក បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០២ សីហា នេះ ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល​ក្នុងភូមិ​អង្គ​តា​កូវ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ក្រោយ​មាន​ទំនាស់​ជាមួយ​ប្រពន្ធ​ដែល​សង្ស័យ​​មក​ពី​ការ​ប្រចណ្ឌ បាន​ចង​.​ក​សម្លាប់​ខ្លួនឯង​នៅ​ក្នុង​បន្ទប់ទឹក បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០២ សីហា នេះ ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល​ក្នុងភូមិ​អង្គ​តា​កូវ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​រង​គ្រោះ​ខាងលើ ឈ្មោះ វ៉េ​ង សា​រ៉ាត់ អាយុ​៣៤​ឆ្នាំ មានស្រុក​កំណើត នៅ​ភូមិ​កណ្ដាល ឃុំ​សែន​ជ័យ ស្រុក​ឧត្ដុង្គ ខេត្តកំពង់ស្ពឺ ទើប​មក​ភ្នំពេញ​ធ្វើការ​ងារ​បាន​៤​ថ្ងៃ​ប៉ុណ្ណោះ ។ រីឯ​ប្រពន្ធ​ឈ្មោះ អ៊ុំ សុធា អាយុ​២៩​ឆ្នាំ ។

ស្ត្រី​ជា​ប្រ​ព​ន្បា​ន​ដឹង​ទៀត​ថា គាត់​នឹង​ប្តី​បាន​រៀប​ការ​រស់នៅ​ជាមួយ​គ្នា តាំងពី​ឆ្នាំ​២០០៧ បានកូន​ចំនួន​ប្រុស​២​នាក់ ស្រី​២​នាក់ ។ ការ​រស់នៅ​ជាមួយ​គ្នា មិនសូវ​ចុះសម្រុង​គ្នា​ឡើយ ដោយ​ប្តី​ប្រចណ្ឌ​ច្រើន ។ ដោយសារ​តែ​ជីវភាព ខ្លួន​និង​ប្តី​ត្រូវ​ចេញពី​ស្រុក​កំណើត​មក​ភ្នំពេញ ដើម្បី​មក​រក​ការងារ​ធ្វើ​ជា​កម្មករ​កាត់ដេរ តែ​ពេល​ធ្វើ​ដំណើរ​មក​ភ្នំពេញ ក៏​មាន​ទំនាស់​គ្នា​ហើយ​ប្តី​ក៏​លែង​និយាយ​ស្តី ។

ប្រពន្ធ​បន្ត​ថា លុះ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ នាង​បាន​ប្រាប់​ប្តី​ថា បើ​យើង​មក​រស់នៅ​ភ្នំពេញ​មិន​ស្តី​រកគ្នា យើង ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​វិញ​ទៅ ។ ពេល​នោះ​ប្តី​ក៏​ពោល​ថា «​បង​ឈប់​ខឹង​ហើយ​អូន បង​និយាយ​រក​អូន​វិញ​» ។ ហើយ​ប្តី​បាន​ដើរ​ចេញ​ទៅ តែ​មិន​នឹក​ស្មានថា ប្តី​ចូល​ក្នុង​បន្ទប់ទឹក​ចង​.​ក​បែប​នេះ ។

អត្ថបទសរសេរ ដោយ