ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងខែ​កក្កដាប៉ុណ្ណោះ… គ្រាន់​មនុស្សស្លា.ប់​មាន១៣០​ និងរបួស​មាន៣៦១

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធា​រណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​៣១​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១ ​ដល់ទី​៣១ ខែកក្កដា កើត​ឡើ​ង​២៣៨​លើក ស្លាប់​១៣០​នាក់​(​ស្រី​១៥​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធា​រណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​៣១​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១ ​ដល់ទី​៣១ ខែកក្កដា កើត​ឡើ​ង​២៣៨​លើក ស្លាប់​១៣០​នាក់​(​ស្រី​១៥​នាក់​) របួសធ្ងន់​២២១​នាក់ របួសស្រាល​១៤០​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ត្រូវ​បាន​របាយការណ៍​បង្ហាញ​ថា ដោយសារ​ល្បឿន​៩៦​លើក ស្លាប់​៥៣​នាក់ ស្រវឹង​១៣​លើក ស្លាប់​៧​នាក់ ប្រជែង​២០​លើក ស្លាប់​១៨​នាក់ មិន​ប្រកាន់​ស្តាំ​៣០​លើក ស្លាប់​២២​នាក់ មិន​គោរព​សិទ្ធិ​៤១​លើក ស្លាប់​១៥​នាក់ បត់​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​២៦​លើក ស្លាប់​៩​នាក់ កត្តា​យាន​១០​លើក ស្លាប់​៥​នាក់​ងងុយដេក​២​លើក ស្លាប់​១​នាក់ ។

យានយន្ត​ដែល​ជួប​គ្រោះថ្នាក់​មាន មូ​៉​តូ​១១៦លើក រថយន្ត​តូច​៧៧​លើក រថយន្ត​ធំ​៣២​លើក យាន​ផ្សេង​ៗ១០​លើក ។ គ្រោះថ្នាក់​ប៉ះទង្គិច​មាន មូ​៉​តូ​និង​មូ​៉​តូ​៤៧​លើក មូ​៉​តូ​និង​រថយន្ត​តូច​៨៣​លើក មូ​៉​តូ​និង​រថយន្ត​ធំ​៣៣​លើក មូ​៉​តូ​និង​ថ្មើរជើង​១០​លើក មូ​៉​តូ​ដួល​ខ្លួនឯង​៦​លើក មូ​៉​តូ​និង​យាន​ផ្សេង​ៗ១៧​លើក រថយន្ត​តូច​និង​ថ្មើរជើង​១៣​លើក រថយន្ត​តូច​ក្រឡាប់​៥​លើក​រថយន្ត​តូច​និង​ផ្សេង​ៗ៥​លើក រថយន្ត​តូច​និង​រថយន្ត​តូច​៤​លើក រថយន្ត​តូច​និង​រថយន្ត​ធំ​៧​លើក រថយន្ត​ធំ​និង​រថយន្ត​ធំ​២​លើក រថយន្ត​ធំ​និង​កង់​២​លើក រថយន្ត​ធំ​ក្រឡាប់​១​លើក គោ​យន្ត​ក្រឡាប់​៣​លើក ។

ចំពោះ​អ្នក​របួស​សរុប​៣៦១​នាក់​នោះ​មានម៉ូតូ​ធ្ងន់​១៥៩​នាក់​(​មិន​ពាក់មួក​សុវត្ថិភាព​១២៣នាក់ ក្នុង​នោះ​អ្នកបើកបរ​៩៥​នាក់ អ្នក​រួម​ដំណើ​រ​២៨​នាក់​) មូ​៉​តូ​ស្រាល​៦៨​នាក់​(​មិន​ពាក់មួក៥៥​នាក់ ក្នុង​នោះ​អ្នកបើកបរ​១៩​នាក់ អ្នក​រួម​ដំណើរ​៣៦​នាក់​) រថយន្ត​តូច​៩៩​នាក់ រថយន្ត​ធំ​៤​នាក់ យាន​ផ្សេង​ៗ១៩​នាក់ ថ្មើរជើង​១៣​នាក់ ។ យាន​ដែល​ខូចខាត​មាន មូ​៉​តូ​២៤៥​គ្រឿង​រថយន្ត​តូច​១១៦​គ្រឿង រថយន្ត​ធំ​៤៩​គ្រឿង​យាន​ផ្សេង​ៗ២៩​គ្រឿង ។

គ្រោះ​ថ្នាក់លើ​ផ្លូវ​មាន ផ្លូវជាតិ​១៣៤​លើក ផ្លូវ​ខេត្ត​៨៣​លើក ផ្លូវលំ​២១​លើក ។ រាជធានី​-​ខេត្ត ដែល​គ្រោះ​ថ្នាក់​និង​រង​គ្រោះ​ច្រើន​មាន រាជធានី​ភ្នំពេញ​២៦​លើក ស្លាប់​១៣​នាក់ របួស​២៥​នាក់ ខេត្តកណ្តាល​២៦​លើក ស្លាប់​១៦​នាក់​របួស​៧៩​នាក់ ខេត្តកំពង់ធំ​១២​លើក ស្លាប់​១៣​នាក់ របួស​១០​នាក់ ខេត្តកំពង់ស្ពឺ​៩​លើក ស្លាប់​៧​នាក់ របួស​៨​នាក់ ខេត្តកំពត​១១​លើក ស្លាប់​៧​នាក់ របួស​១៦​នាក់ ខេត្ត​ព្រះ​សីហ​នុ​១២​លើក ស្លាប់​៧​នាក់ របួស​២១​នាក់ ខេត្តសៀមរាប​៥​លើក ស្លាប់​៧​នាក់ របួស​៣​នាក់​ខេត្តកំពង់ឆ្នាំង​១៣​លើក ស្លាប់​៦​នាក់ របួស​១៨​នាក់ ខេត្តពោធិ៍សាត់​៦​លើក ស្លាប់​៦​នាក់ របួស​៣​នាក់​និង​ខេត្តបន្ទាយមានជ័យ​១០​លើក ស្លាប់​៥​នាក់​របួស​២១​នាក់ ៕

អត្ថបទសរសេរ ដោយ