ស្វែងយល់ពីការធ្វើដំណើរតាមរថភ្លើងលើអាកាសនៅបាងកក
- ភ្នំពេញ
បាងកក ៖ រថភ្លើងលើអាកាស ឬហៅថា (BTS sky train) នៅទីក្រុងបាងកក ប្រទេសថៃ កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជនក្នុងស្រុក…
បាងកក ៖ រថភ្លើងលើអាកាស ឬហៅថា (BTS sky train) នៅទីក្រុងបាងកក ប្រទេសថៃ កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជនក្នុងស្រុក…
បាងកក ៖ រថភ្លើងលើអាកាស ឬហៅថា (BTS sky train) នៅទីក្រុងបាងកក ប្រទេសថៃ កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជនក្នុងស្រុក ក៏ដូចជាជនបរទេសរួមទាំងប្រជាពលរដ្ឋខ្មែរដែលធ្វើដំណើរកំសាន្តទៅប្រទេសជិតខាងកម្ពុជាមួយនេះសម្រាប់ទេសចរណ៍សុខភាពក៏ដូចជា ដំណើរកំសាន្តលំហែកាយទូទៅ។
១ – Sukhumvit Line ៖ ខ្សែរថភ្លើងលើអាកាស ស៊ុគុមវីត (Sukhumvit Line ) ធ្វើដំណើរពីទិសខាងជើងទៅទិសខាងកើតចាប់ពី មូឈីត (Mo Chit) ទៅបញ្ចប់នៅ អន នុត (On Nut) ។ ខ្សែរត់ភ្លើងលើអាកាសមួយនេះ គឺឆ្លងកាត់តាមតំបន់សំខាន់ៗដូចជាផ្សារ Chatuchak Weekend Market, វិមានអនុស្សាវរីយ៍ជ័យសមរភូមិ (ស្ថានីយ៍កណ្តាល), ណាណា (Nana), អេផុក (Asok), ភុំផុង (Phrom Phong) និងថុងឡូ (Thong Lo)។
សម្រាប់លោក និមល ដែលជាបុគ្គលិកក្រុមហ៊ុនមួយនៅរាជធានីភ្នំពេញ និងតែងតែទៅកាន់ទីក្រុងបាងកក បានឲ្យដឹងថា បើសិនជាធ្វើដំណើរជាក្រុម មានគ្នាច្រើន គឺធ្វើដំណើរតាមតាក់ស៊ីម៉ែត្រល្អជាង និងចំណេញជាង ។ តែបើធ្វើដំណើរគ្នាតិច (ត្រឹមតែ ២ នាក់) គឺប្រើប្រាស់រថភ្លើងលើអាកាស គឺជម្រើសល្អបំផុត ។
លោក និមល បន្តថា៖ «រថភ្លើងលើអាកាស គឺស្រួល មានផាសុខភាព លឿន ហើយភាគច្រើនដំណើរតាមរថភ្លើងគឺអត់សូវស្ទះអញ្ចឹងវាលឿន» ។
ប្រភេទសំបុត្រសម្រាប់ BTS Skytrain ៖ ចំណុចនេះគឺពាក់ព័ន្ធនឹងថេរវេលានៃការស្នាក់នៅរបស់អ្នកនៅទីក្រុងបាងកក ដែលជម្រើសអាចជា៖ (១) – សំបុត្រធ្វើដំណើរតែមួយពេល (Single journey ticket), (២) – សំបុត្រធ្វើដំណើរសម្រាប់រយៈពេល១ថ្ងៃ (One day pass), និង (៣) BTS smart pass សម្រាប់រយៈពេល ៣០ ថ្ងៃ ។
១ – សំបុត្រធ្វើដំណើរតែមួយពេល (Single journey ticket) ៖ ជាប្រភេទសំបុត្រធ្វើដំណើរបានតែម្តង អាស្រ័យតាមទិសដៅជិត ឬឆ្ងាយ ដែលអ្នកចង់ទៅ ។ តម្លៃសំបុត្រ គឺចាប់ពី ១៦ បាត (0.48 ដុល្លារ) ទៅ ៤៤ បាត (1.32 ដុល្លារ) ហើយសុពលភាពរបស់វា គឺត្រឹមថ្ងៃដែលអ្នកទិញ ហើយម៉ាស៊ីនស្វ័យប្រវត្តិនឹងលេបយកសំបុត្រនេះ ពេលអ្នកទៅដល់ច្រកចេញ ។ សម្រាប់ប្រភេទសំបុត្រ Single journey ticket លោកអ្នកអាចរកទិញបានពីម៉ាស៊ីនបោះពុម្ពសំបុត្រ ដែលអ្នកអាចរកបាននៅគ្រប់កន្លែងស្ថានីយBTS Train station។
អត្ថបទនេះនាំជូនមកដោយក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA
ចែករំលែកព័តមាននេះ