ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លើង​ម៉ូ​ទ័​រ​ខ្នាត​យក្ស​០២​គ្រឿង ត្រៀម​បូមទឹក​កុំ​ឲ្យ​ជន់​លិច​ក្រុង​កំពង់ចាម​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ទឹកទន្លេ​មេគង្គ​នៅ​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៨​នេះ មាន​កម្ពស់​១៤,៩៧​ម៉ែត្រ ហើយ​កម្រិត​ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​១៥,២០​ម៉ែត្រ ។ ជាមួយ​នោះ​បាន​ធ្វើ​ឲ្យ​ស្រុក​មួយ​ចំនួន​នៅ​ជាប់​តាម​ដង​ទន្លេ​ត្រូវ​បាន​ជន់​លិច​ភូមិឋាន និង​ផ្លូវ​ថែម​ទៀត…

ខេត្តកំពង់ចាម ៖ ទឹកទន្លេ​មេគង្គ​នៅ​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៨​នេះ មាន​កម្ពស់​១៤,៩៧​ម៉ែត្រ ហើយ​កម្រិត​ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​១៥,២០​ម៉ែត្រ ។ ជាមួយ​នោះ​បាន​ធ្វើ​ឲ្យ​ស្រុក​មួយ​ចំនួន​នៅ​ជាប់​តាម​ដង​ទន្លេ​ត្រូវ​បាន​ជន់​លិច​ភូមិឋាន និង​ផ្លូវ​ថែម​ទៀត ថែម​ទាំង​សាលារៀន​មួយ​ចំនួន​ត្រូវ​បាន​បិទទ្វារ​បណ្តោះអាសន្ន​មិន​អាច​រៀន​កើត​នោះ​ទេ ។

ចំណែក​នៅ​ជិត​ក្រោម​ស្ពាន​គី​ហ្ស៊ូ​ណា​ក្រុង​កំពង់ចាម វិញ​អាជ្ញាធរ​បាន​ដាក់​តំ​ម្លើ​ង​ម៉ូ​ទ័​រ​ធុន​យក្ស​២​គ្រឿង ដើម្បី​ត្រៀម​បូមទឹក រួម​នឹង​បាវ​ខ្សាច់​សម្រាប់​ច្រក​ទប់ទឹក ដើម្បី​កុំ​ឲ្យ​ហូរ​ជន់​លិច​ចូល​ក្រុង​កំពង់ចាម ដែល​មាន​ពលរដ្ឋ​រស់នៅ​រាប់​សែន​នាក់​នោះ ។

លោក ណ​យ ណាត អាយុ​៦៤​ឆ្នាំ នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម​ប្រាប់​ថា ផ្ទះ​របស់​គា
ត់ នៅ​កណ្តាល​ភូមិ​ត្រូវ​បាន​ទឹកទន្លេ​ឡើង​មក​ជន់​លិច​ដល់​ក្រោមផ្ទះ ចំនួន​៥​ថ្ងៃ​មក​ហើយ ដោយ​គោ​ចំ​នួ
ន​៤​ក្បាល​មិន​អាច​រស់នៅ​កើត​ត្រូវ​បាន​ដឹក​យក​មក​ធ្វើ​រោង​នៅ​ត្រង់​ចុង​ភូមិ ជាប់​ផ្លូវ​បេតុង​ដែល​ទឹក​មិន
លិច​ដល់ ហើយ​ម្តាយ​ចាស់​កំពុង​តែ​ស្នាក់​នៅ​លើ​ផ្ទះ​ជាមួយនឹង​កូន​មើលថែ​ទាំ ។ លោក​ណ​យ ណាត ប្រាប់​បន្ត​ថា នូវ​ពេល​ដែល​ទឹក​ឡើង​មក​លិច​បែប​នេះ​បាន​ធ្វើ​ឲ្យ​គាត់​ជួប​ការ​លំបាក​រក​ស្មៅ​សម្រាប់​ឲ្យ​គោ​ស៊ី ជួន​ត្រូវ​ជិះទូក​ឆ្លង​ទៅ​ច្រូត​នៅ​កន្លែង​ឆ្ងាយ​កាត់ទឹក​ទន្លេ ទឹក​ស្អាត​ប្រើប្រាស់​ត្រូវ​ទិញ​គេ​ក្នុងភូមិ​១​ប៊ីដុង​តម្លៃ​១.៥០០​រៀល ។

កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ​ទឹកទន្លេ​មិន​បាន​ហូរ​មក​លិច​ដល់​ក្រោមផ្ទះ​ដូច​នៅ​ឆ្នាំ​២០១៨​នេះ​ទេ គាត់​មិនដឹង​ថា តើ​ត្រូវ​ស្នាក់​នៅ​មើលថែ​គោ​នៅ​ទី​នេះ ប៉ុន្មាន​ថ្ងៃ​បន្ត​ទៀត​ទេ ព្រោះថា បើ​តាម​ការ​ស្តាប់​ការ​ផ្សាយ​របស់​ឧតុនិយម​ទឹកទន្លេ​បន្ត​ហក់​ឡើង​បន្ថែម​ទៀត ប្រសិនណាបើ​លិច​ទីទួល​នេះ គាត់​នឹង​ចល័ត​ទៅ​កន្លែង​ផ្សេង​ទៀត​ដែល​ទឹក​មិន​លិច​ដល់ ។ គោ​របស់​គាត់ និង​គោ​របស់​អ្នក​ភូមិ​ទៀត​រាប់រយ​ក្បាល មិន​ទាន់​មាន​ល្បី​កើត​ជំងឺ​អ្វី​នោះ​ទេ តែ​ក៏​មានការ​ព្រួយបារម្ភ​ដែរ ដោយសារ​ពិបាករ​កអី​ឲ្យ​វា​ស៊ី ។

លោក រ័​ត្ន ចំរើន អាយុ​៦០​ឆ្នាំ នៅ​ភូមិ​កោះ​ប៉ែន​«​ខ​» ឃុំ​កោះមិត្ត​ប្រាប់​ថា ចម្ការ​ចេក​របស់​គាត់ និង​អ្នក
ផ្សេង​ទៀត​នៅ​មុខ​វត្ត​កោះ​ប៉ែន​ត្រូវ​បាន​ទឹកទន្លេ​ឡើង​លិច​ជាយ​ៗ បង្ក​ផល​ប៉ះពាល់​បើ​មិន​ទៅ​កាប់​ចេក
នោះ​ទេ នឹង​ងាប់​ដើម​ត្រូវរ​លួច​ទាំង​ចេក​ទៀត ម្លោះ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ សីហា ២០១៨ គាត់​បាន​ជិះ
ទូក​ទៅ​កាប់​បាន​០១​កូន​ទូក យក​មក​ផ្ទះ​ក្នុង​១​ស្ទង​លក់​បាន​តម្លៃ​៤.០០០​រៀល ចេក​០១​ស្និត តម្លៃ
៥០០​រៀល ដោយ​មាន​គេ​មក​ទិញ​យក​ទៅ​លក់​បន្ត ។ ដំណាំ​ពោតក្រហម​ត្រូវ​បាន​ទឹក​ជន់​លិច​តែ​ខ្លះ​ត្រូវ​បាន​កាច់​ទាន់​ពេល​មិន​ចោទ​ជា​បញ្ហារ​នោះ​ទេ ឆ្នាំ​នេះ​ផលដំណាំ​ត្រូវ​ទឹក​លិច​ខូចខាត ហើយ​គាត់​នឹង​ជួប​កង្វះខាត​ក្នុង​ជីវភាព​គ្រួសារ ដូច្នេះ​អាច​នឹង​ត្រូវ​ខ្ចី​លុយ​គេ​មក​ចាយវាយ​សិន ហើយ​ដល់​រដូវ​ទឹកសម្រក​វិញ​នឹង​បង្កបង្កើន​ផល​ដាំ​ដុះ​ទូទាត់​សង​គេ​វិញ ។

យោង​តាម​របាយការណ៍​របស់​លោក ឃ​ន ប្រុស ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​គ​.​គ​.​ម​.​ខ គិត​ត្រឹម
ល្ងាច​ថ្ងៃ​ទី​០១ សីហា ២០១៨ ឲ្យ​ដឹង​ថា ស្រុក​ដែល​រង​ផល​ប៉ះពាល់​ពី​ទឹកទន្លេ​មេគង្គ​មាន ១ -​ស្រុក​កោះ
សូ​ទិន ២-​ស្រុក​ស្ទឹង​ត្រង់ ៣-​ស្រុក​ស្រី​ន្ធ​រ ៤-​ស្រុក​កំពង់សៀម ៥-​ស្រុក​កងមាស សរុប​ចំនួន​១៤.៧០៤
គ្រួសារ ពោត​ចំនួន​១១៤,៥​ហិ​កតា ដំណាំ​ផ្សេង​ៗ​ចំនួន​១៦០,៥​ហិ​កតា រុះរើ​ផ្ទះ​ចំនួន​៤​ខ្នង លិច​វត្ត​ចំនួន
១៧​វត្ត លិច​សាលារៀន​១៤ លិច​មណ្ឌល​សុខភាព​២ លិច​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​២៦.២២៥​ម៉ែត្រ
លិច​ផ្លូវ​បេតុង​២១.០០៣​ម៉ែត្រ បាក់​ច្រាំង​ទន្លេ​បណ្តោយ​៣.១២៥​ម៉ែត្រ ប្រជាពលរដ្ឋ​មក​ជម្លៀស​មក​នៅ
ទីទួល​សុវត្ថិភាព​ចំនួន​២៨៦​គ្រួសារ សត្វពាហនៈ​ចំនួន​៨០១​ក្បាល​ផង​ដែរ ។

លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​០១ សីហា​២០១៨​ថា ក្នុង​ពេល​ដែល​មាន​គ្រោះ​ទឹកជំនន់​ទន្លេមេគង្គ បាន​ធ្វើ​ឲ្យ​ស្រុក​នៅ​ជាប់​ទន្លេមេគង្គ​ត្រូវ​បានទឹក​ជន់ ​លិច​ផ្ទះសម្បែង​ដូច​នៅ​ឃុំ​កោះសំរោង ស្រុក​កំពង់សៀម ត្រូវ​បាន​ជម្លៀស​មក​កាន់​ទីទួលសុវត្ថិភាព​នៅ​ថ្មគោល នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ ចំនួន​១១២​គ្រួសារ រើ​មក​ទួល​សុវត្ថិភាព ស្រុក​កោះសូ​ទិន​ក៏​បាន​រង​គ្រោះ​លិចលង់​ដែរ ។ នៅ​ក្នុង​ទីទួល​សុវត្ថិភាព​ចំនួន​៣​កន្លែង មាន​គ្រូពេទ្យ​ដាក់​នៅ​ប្រចាំការ ដើម្បី​ថែទាំ​សុខភាព​ពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ