ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យក្មេង​ម្នាក់​ជួប​រឿង​ស៊យ​​២​លើក​មក​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ត្រូវ​បាន​ចោរ​១​ក្រុម​ធ្វើ​សកម្មភាព​ឆក់យ​កបូ​ប​ស្ពាយ​បាន​សម្រេច និង​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព ហើយ​នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​នាង​បាន​ជួប​នូវ​រឿង​ស៊យ​ត្រូវ​ចោរឆក់​កាបូប ក្នុង​ពេល​ដែល​នាង​កំពុង​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ត្រូវ​បាន​ចោរ​១​ក្រុម​ធ្វើ​សកម្មភាព​ឆក់យ​កបូ​ប​ស្ពាយ​បាន​សម្រេច និង​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព ហើយ​នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​នាង​បាន​ជួប​នូវ​រឿង​ស៊យ​ត្រូវ​ចោរឆក់​កាបូប ក្នុង​ពេល​ដែល​នាង​កំពុង​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​ខាងលិច​
ស្តុ​ប​ថ្មី​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​រង​គ្រោះ​ខាងលើ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​នាង​មានឈ្មោះ​អ្វី​នោះ​ឡើយ ដោយ​គ្រាន់តែ​ប្រាប់​ថា​នាង​មានមុខរ​បរជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​តែ​ប៉ុណ្ណោះ​។ ដោយឡែក​នៅ​ក្នុង​កាបូបស្ពាយ​របស់​នាង​ដែល​ត្រូវ​ចោរឆក់​យក​ទៅ​នោះ មាន​កុំព្យូទ័រ​ឡែ​ប​ថប​មួយ​គ្រឿង​, ទូរស័ព្ទ ម៉ាក​iphone 6 មួយ​គ្រឿង ឯកសារ​មួយ​ចំនួន និង​លុយ​ចំនួន​១០​ដុល្លារ ។​ចំណែក​ជនសង្ស័យ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ផ្សេង​គ្នា ហើយ​បាន​គេចខ្លួន​ទៅ​បាត់​ស្រមោល​។

នារី​រូប​នេះ​បាន​និយាយ​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ នាង​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យហ្សុ៊​យ​គី​លែ​ត
ព​ណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១CB-៤៩២៤ តែ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សុ៊​យ​គី​លែ​ត​ដូច​គ្នា​មក​ពីក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ដែល​នាង​ដាក់​នៅ​លើរាន​កណ្ដាល​ម៉ូតូ ។ បន្ទាប់​មក​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​ស្រមោល ហើយ​នាង​បាន​ស្រែ​កថា​ចោរ​ៗ និង​ជិះ​ម៉ូតូ​ដេញ​តាម ស្រាប់តែ​មាន​បក្ខពួក​ជនសង្ស័យ​ម្នាក់​ទៀត​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ស្គូ​ពី​មក​ដល់​ស្ទាក់​ម៉ូតូ​នាង​ឲ្យ​ឈប់ រួច​ដណ្ដើម​យក​សោ​ម៉ូតូ​ពី​នាង​ដើម្បី​កុំឱ្យ​នាង​ដេញ​តាម​ពួក​គេ ហើយ​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ទាំង​២​នាក់​តែ​ម្តង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នាង​មិន​បាន​ចាំ​ស្លាក​លេខ​ម៉ូតូ​ក្រុមជនសង្ស័យ​​ទាំងនោះ​ឡើយ ហើយ​នេះ​ជា​លើ​ក​ទី​២​​ដែល​នាង​ជួប​រឿង​ស៊យ​ត្រូវ​បាន​ចោរឆក់​កាបូប​ក្នុង​ពេល​កំពុង​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​បែប​នេះ ប៉ុន្តែ​សំណាងល្អ​នាង​មិន​បាន​ដួល​​បណ្តាល​ឱ្យ​​រង​របួស​នោះ​ឡើយ បន្ទាប់​មក​នាង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​កា​កាប​២​ដើម្បី​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ