ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​ឡើង​ខ្ទេច​ហើយ​!

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​លើក​ឡើង​នៅ​វេលា​ម៉ោង​២១​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ ចំណុច​ផ្លូវបំបែក​ជា​បួន (​ផ្លូវ​វាង​ក្រុង​ស្ទឹង​សែន​) ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​តា​ហ៊ូ…

ខេត្តកំពង់ធំ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​លើក​ឡើង​នៅ​វេលា​ម៉ោង​២១​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ ចំណុច​ផ្លូវបំបែក​ជា​បួន (​ផ្លូវ​វាង​ក្រុង​ស្ទឹង​សែន​) ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រែ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

សមត្ថកិច្ច​នគរបាល​ក្រុង​ស្ទឹង​សែន​ប្រាប់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​រវាង​រថយន្ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​សៀមរាប 2B- 4707 (​បើកបរ​ឆ្លងកាត់​ផ្លូវ​ពី​លិចទៅ​កើត​) ដោយ​ឈ្មោះ អៀង ម៉ា​រ៉ូ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ (​អាជីវករ​) រស់នៅ​ភូមិ​ទំនប់​៩៥ ឃុំ​ប៉ា​លហាល ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ (​របួសស្រាល​) និង​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ ហួត ច​ន្ថា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ អាជីវករ​របួសធ្ងន់ ត្រូវជា​ប្រពន្ធ​អ្នកបើកបរ​រថយន្ត របួសធ្ងន់ ដោយ​បាន​បុក​ជាមួយនឹង​រថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ស ស្លាក​លេខ​កំពង់ធំ 3A-1499 (​ដឹកស្រូវ​) (​បើកបរ​ផ្លូវត្រង់​ពី​ត្បូង​ទៅ​ជើង​) អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ខ្លួន​បាត់​បន្ទាប់​ពី​បាន​បុក​ជាមួយ​រថយន្ត​តា​ពណ៌​ទឹកប្រាក់​ខាងលើ ។

សមត្ថកិច្ច​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​មូលហេតុ​ជាបឋម​បង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត​តា​ពណ៌​ទឹកប្រាក់ បើកបរ​ឆ្លងកាត់​ផ្លូវ​មិន​គោរព​សិទ្ធិ​អាទិភាព រួម​ផ្សំ​នឹង​អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ​មាន​ល្បឿន​លឿន ក្រោយ​ពី​វាស់វែង​រួច​វត្ថុ​តាង​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ