ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​ចិត្រ​បុរី​និង​ស្រុក​ស្នួល​ភាគច្រើន បាន​ស្លា.ប់​ដោយសារ​ឃាតករ​លាក់​មុខ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បុរស​ម្នាក់​បាន​ត្រូវ​រន្ទះបាញ់​ស្លាប់​នៅ​វាលស្រែ​ខាងក្រោយ​ភូមិ ខណៈ​គាត់​ទៅ​មើល​ទឹក​ស្រែ​ពេល​កំពុង​ធ្លាក់​ភ្លៀង ​និង​មាន​ខ្យល់​រន្ទះ​ខ្លាំង ក្រោយ​ពី​ត្រឡប់​មក​ពី​បោះ​ឆ្នោតវិញ កាលពី​ថ្ងៃ​ទី​២៩  កក្កដា នៅ​ភូមិ​ជ្រោយ​បន្ទាយ ឃុំ​ជ្រោយ​បន្ទាយ…

ខេត្តក្រចេះ ៖ បុរស​ម្នាក់​បាន​ត្រូវ​រន្ទះបាញ់​ស្លាប់​នៅ​វាលស្រែ​ខាងក្រោយ​ភូមិ ខណៈ​គាត់​ទៅ​មើល​ទឹក​ស្រែ​ពេល​កំពុង​ធ្លាក់​ភ្លៀង ​និង​មាន​ខ្យល់​រន្ទះ​ខ្លាំង ក្រោយ​ពី​ត្រឡប់​មក​ពី​បោះ​ឆ្នោតវិញ កាលពី​ថ្ងៃ​ទី​២៩  កក្កដា នៅ​ភូមិ​ជ្រោយ​បន្ទាយ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ។

អ្នក​ភូមិ​ជ្រោយ​បន្ទាយ​និយាយ​ថា ជន​រង​គ្រោះ​ឈ្មោះ ជុំ ភា​រុន អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ខាងលើ បាន​ត្រូវ​រន្ទះបាញ់​ស្លាប់​ភ្លាម​ៗ​ ដោយ​មិន​អាច​ជួយ​សង្គ្រោះ​ទាន់ និង​មាន​ស្នាម​ជាំ​ពេញ​លើ​រាង​កាយ ។

គ្រោះ​ធម្មជាតិ​រន្ទះបាញ់ ត្រូវ​គេ​មើលឃើញ​ថា កំពុង​បង្ក​ការ​យាយី​ដល់​អាយុជីវិត​ពលរដ្ឋនៅ​តាម​តំបន់​ខ្លះ​ក្នុង​ខេត្តក្រចេះ ។

សេចក្តី​រាយការណ៍​ឱ្យដឹង​ទៀតថា មាន​មនុស្ស​ជា​ច្រើន​នាក់​ហើយ ដែល​បាន​ស្លាប់​នា​ពេល​កន្លង​មក​ដោយសារ​បាតុភូត​គ្រោះ​រន្ទះបាញ់​នេះ ចាប់តាំងពី​ដើមរដូវ​វស្សា​មក ។ អ្នក​រង​គ្រោះ​ដែល​ស្លាប់​ដោយ​គ្រោះរន្ទះបាញ់ភាគច្រើន​ កើត​មាននៅ​ស្រុក​ចិត្រ​បុរី និង​ស្រុក​ស្នួល ៕

អត្ថបទសរសេរ ដោយ