ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍​​ការសិក្សា​នៅ​ប្រទេស​ណូវែល ហ្សេឡង់ លើក​ដំបូង​នៅរាជធានី​​ភ្នំពេញ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រាជធានីភ្នំពេញ​នឹងមានរៀ​ប​ចំពិព័រណ៍ពីការ​សិក្សានៅប្រទេស​ណូវែលហ្សេឡង់​លើកដំបូង​បំផុត ដោយមាន​ការចូល​រួម​ពី​សាកល​​វិទ្យាល័យ និងស្ថាប័នសិក្សា​ឈានមុខចំនួន៦ របស់ប្រទេស​ណូវែលហ្សេឡង់ ។

ពិព័រណ៍នោះត្រូវ​បានរៀបចំឡើង​នៅថ្ងៃទី២ មេសា ២០១៣ នៅមជ្ឈមណ្ឌល​អូស្រ្តាលីសម្រាប់​ការបណ្តុះ​បណ្តាល (ACE) ដើម្បីផ្ដល់​ការ​

រាជធានីភ្នំពេញ ៖ រាជធានីភ្នំពេញ​នឹងមានរៀ​ប​ចំពិព័រណ៍ពីការ​សិក្សានៅប្រទេស​ណូវែលហ្សេឡង់​លើកដំបូង​បំផុត ដោយមាន​ការចូល​រួម​ពី​សាកល​​វិទ្យាល័យ និងស្ថាប័នសិក្សា​ឈានមុខចំនួន៦ របស់ប្រទេស​ណូវែលហ្សេឡង់ ។

ពិព័រណ៍នោះត្រូវ​បានរៀបចំឡើង​នៅថ្ងៃទី២ មេសា ២០១៣ នៅមជ្ឈមណ្ឌល​អូស្រ្តាលីសម្រាប់​ការបណ្តុះ​បណ្តាល (ACE) ដើម្បីផ្ដល់​ការ​ប្រឹក្សា និងព័ត៌មាន​ដល់សិស្ស និស្សិត និងមាតាបិតា​​អំពីជម្រើសសិក្សា​នានា​នៅ​ប្រទេសណូវែល​ហ្សេឡង់។

ការរៀប​ចំពិព័រណ៍​នេះ ដឹងផ្ដល់នូវ​វេទិកាជំនួបគ្នាផ្ទាល់​រវាងសិស្ស និស្សិត និងមាតាបិតា ជាមួយនឹង​អ្នកតំណាងមក​ពីសាកលវិទ្យាល័យ និង​ស្ថាប័ន​សិក្សា​ល្បីៗនៅទូទាំងប្រទេស​ណូវែលហ្សេឡង់។ ស្ថាប័នសិក្សា​ដែលចូលរួម​នឹង​បង្ហាញអំពី​ជម្រើសក្នុង​ការសិក្សា ចាប់ពី​ថ្នាក់​វិទ្យាល័យ​ដល់​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា រួមទាំង​ការបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈផង​ដែរ។

លោក​ម៉ៅ ស្រេង នាយក IDP Education (Cambodia) ប្រចាំប្រទេស​កម្ពុជាបានមាន​ប្រសាសន៍ថា «ពិព័រណ៍នេះ ផ្ដល់នូវ​ឱកាស​ដ៏​ពិសេស​​កម្រ​​មាន​ដល់សិស្ស និស្សិត​កម្ពុជាដែល​មានបំណង​ចង់ទៅសិក្សា​នៅបរទេស»៕