ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​ភ័យ​ព្រលឹង​ចុង​សក់ …​ស្លា.ប់​ម្នាក់​នៅ​កន្លែង​ភ្លាម​ៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​ម្នាក់​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​បោះ​ឆ្នោត និង​ទៅ​លេង​ប្រពន្ធ​កូន​នៅ​ស្រុក​កំណើត​ពេល​ត្រឡប់​មក​ភ្នំពេញ​វិញ​ដល់​ពាក់កណ្តាល​ផ្លូវត្រូវ​រថយន្ត​មួយ​គ្រឿង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ប៉ើង​ជាង​៧០​ម៉ែត្រ បាក់ដៃ​បាក់ជើង​ទាំង​បោក​ក្បាល​ហូរ​ឈាម​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ ចំណែក​រថយន្ត​មិន​ទាន់​អស់​ល្បឿន​បាន​ងាក​ចង្កូត​ទៅ​ខាងស្តាំ​ជ្រុល​ទៅ​ចូល​ផ្ទះ​ជួសជុល​ម៉ូតូ​របស់​ប្រធាន​ប្រជា​ការពារ​ភូមិ បណ្តាល​ឲ្យ​រលំ​ខូចខាត​ទាំងស្រុង និង​បុក​ចំ​គ្រែ​គាត់​កំពុង​សម្រាន្ត​ប៉ើង​ទាំង​គ្រែ…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​ម្នាក់​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​បោះ​ឆ្នោត និង​ទៅ​លេង​ប្រពន្ធ​កូន​នៅ​ស្រុក​កំណើត​ពេល​ត្រឡប់​មក​ភ្នំពេញ​វិញ​ដល់​ពាក់កណ្តាល​ផ្លូវត្រូវ​រថយន្ត​មួយ​គ្រឿង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ប៉ើង​ជាង​៧០​ម៉ែត្រ បាក់ដៃ​បាក់ជើង​ទាំង​បោក​ក្បាល​ហូរ​ឈាម​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។

ចំណែក​រថយន្ត​មិន​ទាន់​អស់​ល្បឿន​បាន​ងាក​ចង្កូត​ទៅ​ខាងស្តាំ​ជ្រុល​ទៅ​ចូល​ផ្ទះ​ជួសជុល​ម៉ូតូ​របស់​ប្រធាន​ប្រជា​ការពារ​ភូមិ បណ្តាល​ឲ្យ​រលំ​ខូចខាត​ទាំងស្រុង និង​បុក​ចំ​គ្រែ​គាត់​កំពុង​សម្រាន្ត​ប៉ើង​ទាំង​គ្រែ និង​មនុស្ស​រមូល​ជាប់​ជាមួយ​មុង​ចេញពី​ក្នុងផ្ទះ​ជាង​១០​ម៉ែត្រ​ធ្លាក់​ទៅ​ក្រោម​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ភ័យ​ព្រលឹង​ចុង​សក់​ដែល​ហេតុការណ៍​គួរ​ឲ្យ​រន្ធត់ និង​ហួសចិត្ត​នេះ​ដែរ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែកក្កដា នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦ ភូមិ​យក​បាទ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ម៉​ម សិ​ដ្ឋ អាយុ​២៧​ឆ្នាំ ភេទ​ប្រុស មុខរបរ​សន្តិសុខ មាន​ប្រពន្ធ​និង​កូនប្រុស​តូច​ម្នាក់ ស្នាក់​នៅ​វត្ត​បទុម​វ​ត្តី មានស្រុក​កំណើត​ភូមិអណ្តូង​តា​ស្រែ​ន ឃុំ​ជ្រែស ស្រុក​មេ​សាង ខេត្តព្រៃវែង ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​សព​បុរស​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1CW -5060 ធ្វើ​ដំណើរ​ពី​ខេត្ត​ចូល​មក​ភ្នំពេញ តាម​ផ្លូវជាតិ​លេខ​១ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​មាន​រថយន្ត​មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AI-2100 ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ បើកបរ​ដោយ​បុរស​ជា​ប្តី​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ប៉ើង​ទាំង​ម៉ូតូ​នឹង​មនុស្ស​ជាង​៧០​ម៉ែត្រ​ហើយ​បាក់​ដៃជើង​ទាំង​សង្ខាង​នឹង​បោក​ក្បាល​ហូរ​ឈាម​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធម៌ ។ ចំណែក​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ​ទាំងស្រុង ។ ហើយ​រថយន្ត​បង្ក​បាន​រ៉េ​ចង្កូត​ទៅ​ខាងស្តាំ​ដូច​ជា​ប្រឹង​គេច​ម៉ូតូ​ក៏​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​ជួសជុល​ម៉ូតូ​របស់​ប្រធាន​ប្រជា​ការពារ​ភូមិ បណ្តាល​ឲ្យ​ខូចខាត​ទាំងស្រុង​ថែម​ទៀត ។

ប្រភព​ពី​ម្ចាស់ផ្ទះ​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា រូប​គាត់​ឈ្មោះ ពេញ វ​ណ្ណា អាយុ​៥១​ឆ្នាំ ជា​ប្រធាន​ប្រជា​ការពារ​ភូមិ និង​ជា​ជាង​ជួសជុល​ម៉ូតូ ។ ទ្រព្យសម្បត្តិ​ដែល​ខូចខាត​រួម​មានផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ផ្ទាល់​ដី​មួយ​ខ្នង ទំហំ​៣​ម៉ែត្រ​កន្លះ​គុណ​នឹង​៦​ម៉ែត្រ ឧបករណ៍​ជួសជុល​ម៉ូតូ​នឹង គ្រឿងបន្លាស់​ម៉ូតូ​មួយ​ចំនួន​ព្រមទាំង​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ផ្ទាល់ខ្លួន​មួយ​ចំនួន​ទៀត ។

ប្រភព​ពី​ម្ចាស់ផ្ទះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​កំពុង​តែ​សម្រាន្ត​លង់លក់​នៅ​លើ​គ្រែ​ក្នុងផ្ទះ​របស់​គាត់​តែ​ម្នាក់ឯង ស្រាប់តែ​រថយន្ត​បង្ក​ខាងលើ​បុក​រះ​ចូល​ក្នុងផ្ទះ​យ៉ាង​កំរោល​បណ្តាល​ឲ្យ​រលំ​ខ្ទេចខ្ទី​អស់​នឹង​បុក​ទាំង​គ្រែ​គាត់​ប៉ើង​ជាង​១០​ម៉ែត្រ​ចេញពី​ក្នុងផ្ទះ​ទាំង​គ្រែ​នឹង​មនុស្ស​រមូល​ជាប់​ក្នុង​មុង ដូច​ត្រី​ជាប់​មង ធ្លាក់​ទៅ​ក្រោម​បុក​ផ្ទប់​នឹង​ជញ្ជាំង​ផ្ទះ​គេ ហើយ​រថយន្ត​ក៏​ធ្លាក់​ទៅ​តាម​ដែរ តែ​សំណាង​គាត់​មិន​បាន​រង​របួស​អ្វី​ធ្ងន់ធ្ងរ​នោះ គឺ​ខូច​ខា​ច​តែ​ទ្រព្យសម្បត្តិ​តែ​ប៉ុណ្ណោះ ។ ភ្លាម​ៗ​គាត់​បានឃើញ​តៃកុង​ឡាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន គាត់​បម្រុង​នឹង​ឃាត់​តែ​ខ្លួន​គាត់​រមូល​ជាប់​ជាមួយ​មុង​ចេញ​មិន​រួច​បាន​ត្រឹម​ស្រែក​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​ទម្រាំ​នឹង​គេ​ចេញ​មក​ជួយ តៃកុង​រថយន្ត​បង្ក​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​ហើយ ។

ក្រោយ​កើតហេតុ​សព​រង​គ្រោះ​ត្រូវ​សាច់ញាតិ​មក​ទទួល​នឹង​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ខាង​ប្រពន្ធ​នៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង ចំណែក​ខាង​ផ្ទះ​ប្រជា​ការពារ​ត្រូវ​ដែល​ខូចខាត​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ នឹង​វាស់វែង​យក​ម៉ូតូ​រង​គ្រោះ​នឹង​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ក្រុង​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ