ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ​គ​.​ជ​.​ប ច្រាន​ចោលការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក​ហង្ស ពុទ្ធា នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ បាន​ច្រានចោល​លើ​ការ​លើក​ឡើង​របស់​អា​មេ​រិ​ក​ដែល​មិន​ទទួលស្គាល់​លទ្ធផល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​សភា​កម្ពុជា ​អាណត្តិ​ទី​៦…

រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក​ហង្ស ពុទ្ធា នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ បាន​ច្រានចោល​លើ​ការ​លើក​ឡើង​របស់​អា​មេ​រិ​ក​ដែល​មិន​ទទួលស្គាល់​លទ្ធផល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​សភា​កម្ពុជា ​អាណត្តិ​ទី​៦ ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៩ កក្កដា ម្សិលមិញ​នេះ ។

ការ​ច្រានចោល​របស់​អ្នកនាំពាក្យ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​ជាមួយ​អ្នក​​សង្កេតការណ៍​អន្តរជាតិ​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យា​ណា ដោយ​លោក​បាន​លើក​ឡើង​ថា​៖ «​សមាជិ​ក​ព្រឹទ្ធសភា​អា​មេ​រិ​កម្នា​ក់មក​ជួប​ខ្ញុំ​បាន​និយាយ​ថា​ លោក​មានការ​សោក​ស្តាយ​​យ៉ាង​ខ្លាំង​ដែល​រដ្ឋាភិបាល​របស់​លោក​បាន​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​»​។

លោក​បន្ត​ថា សេចក្តីថ្លែងការណ៍​របស់​អា​មេ​រិ​ក​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​នេះ​មាន​លក្ខណៈ​នយោបាយច្រើន​។ លោក​ថា​ប្រទេស​កម្ពុជា​រង​គ្រោះ​ដោយសារ​កម្ពុជា​មិន​ចេះ​បង្កើត​​លទ្ធិប្រជាធិបតេយ្យ ឬ ក​ម្មុ​យ​និ​ស្ត​ទេ​។ នៅ​ពេល​ដែល​លទ្ធិ​ទាំង​ពីរ​នេះ (ប្រជា​ធិបតេ​យ្យ​និង​ក​ម្មុ​យ​និ​ស្ត​) ចូល​មក​ដល់​ប្រទេស​កម្ពុជា​មានការ​បែងចែក​គ្នា​។

លោក​បាន​លើក​ឡើង​ថា​ក្នុង​នោះ​មាន​ក្រុម​អ្នក​កាន់​អំណាច​និង​ក្រុម​អ្នក​ជំទាស់ តែ​តួ​នាទី​របស់​ គ​.​ជ​.​ប អនុវត្ត​ទៅ​តាម​ច្បាប់​គោលបំណង​ក្នុង​ការ​ផ្លាស់​ប្តូរ​អំណាច​គ្រប់គ្រង​រដ្ឋ​បាន​​ដោយ​សន្តិវិធី​ដោយ​អហិង្សា​។ ចំពោះ​អហិង្សា​ដែល​ពិភពលោក​បាន​រក​ឃើញ​ និង​អនុវត្ត​នោះ​ គឺ​គ្មាន​ទេ​នៅ​កម្ពុជា គឺ​មាន​តែ​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ នេះ​។ ការ​​បោះ​ឆ្នោត​ គឺ​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់​គ្មាន​ប្រទេស​ណាមួយ​មិន​អនុវត្ត​តាម​ច្បាប់​នោះ​ទេ។

កម្ពុជា​បាន​អនុវត្ត​តាម​ច្បាប់​កម្ពុជា នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​គោរព​ច្បាប់​ឥណ្ឌូ​នេ​ស៊ី បារាំង​គោរព​ច្បាប់​បារាំង​។ ចំពោះ​កម្ពុជា​បាន​គោរព​ច្បាប់​កម្ពុជា ហើយ​ពលរដ្ឋ​ខ្លួនឯង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្រេចចិត្ត​។ លោក​បាន​លើក​ឡើង​ថា​៖ «​ការ​សម្រេចចិត្ត​របស់​ប្រទេស​​ខាងក្រៅ​អាច​ជា​ការ​ភាន់ច្រឡំដែរ​»​។

ប្រតិកម្ម​របស់​ថ្នាក់ដឹកនាំ​ គ​.​ជ​.​ប ធ្វើ​ឡើង​បន្ទាប់​ពី​ការិយាល័យ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ព័ត៌​មាន​របស់​សេត​វិមាន​អា​មេ​រិ​ក​ចេញ​សេចក្តីថ្លែងការណ៍​នា​រសៀល​ថ្ងៃ​ទី ២៩ កក្កដា ថា​ការ​បោះ​ឆ្នោត​សភា​ដែល​មាន​កំហុសឆ្គង​នៅ​កម្ពុជា ។

សេចក្តីថ្លែងការណ៍​បាន​លើក​ឡើង​ថា​៖ «​សហរដ្ឋអាមេរិក​មានការ​សោកស្តាយ​ដែល​ការ​បោះ​ឆ្នោត​សភា​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី ២៩ ខែកក្កដា គ្មាន​ភាព​សេរី និង​យុត្តិធម៌ ហើយ​មិន​តំណាង​អោយ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​។ ការ​បោះ​ឆ្នោត​ដែល​មាន​កំហុសឆ្គង​នេះ ដែល​​បាន​ផាត់​ចេញ​នូវ​គណបក្សប្រឆាំង​សំខាន់​ជាងគេ​នៅ​កម្ពុជា គឺជា​បរាជ័យ​មួយ​យ៉ាង​​ធំ​បំផុត​ចំពោះ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធ​មុ្ម​នុ​ញ្ញ​នៃ​ប្រទេស​កម្ពុជា ហើយ​កាត់​បន្ថយ​យ៉ាងច្រើន​នូវ​ការ​សំរេច​បាន​របស់​ប្រទេស​កម្ពុជា នៅ​ក្នុង​ការ​ជំរុញ​​ការ​ផ្សះផ្សា​នយោបាយ និង​កំណើនសេដ្ឋកិច្ច តាំងពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ឆ្នាំ ១៩៩១ មក​»៕

កែសម្រួលដោយ