ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន AAP International Cambodia នឹង​រៀបចំ​ប្រារព្ធ​​ពិធី​តាំង​ពិព័រណ៍​ផ្កា​ដ៏​អស្ចារ្យ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន AAP International Cambodia នឹង​រៀបចំ​ពិធី​តាំង​ពិព័រណ៍​ផ្កា ​នាថ្ងៃសៅរ៍ ទី​៣០ មីនា​ ​​ឆ្នាំ​២០១៣ ចំនួន​ពីរ​ពេល គឺ​នា​ពេល​ព្រឹក​ចាប់ពីមោ៉ង​១០​ព្រឹក​ រហូត​ដល់​ម៉ោង​​១២​ថ្ងៃ​ត្រង់ និង​ពេល​​ថ្ងៃ ចាប់​ពី​មោ៉ង​២​​រសៀល​រហូត​ដល់​ម៉ោង​៤​​រសៀល​​នៅ​សណ្ឋាគារសូ​ហ្វី​តែល ។​

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន AAP International Cambodia នឹង​រៀបចំ​ពិធី​តាំង​ពិព័រណ៍​ផ្កា ​នាថ្ងៃសៅរ៍ ទី​៣០ មីនា​ ​​ឆ្នាំ​២០១៣ ចំនួន​ពីរ​ពេល គឺ​នា​ពេល​ព្រឹក​ចាប់ពីមោ៉ង​១០​ព្រឹក​ រហូត​ដល់​ម៉ោង​​១២​ថ្ងៃ​ត្រង់ និង​ពេល​​ថ្ងៃ ចាប់​ពី​មោ៉ង​២​​រសៀល​រហូត​ដល់​ម៉ោង​៤​​រសៀល​​នៅ​សណ្ឋាគារសូ​ហ្វី​តែល ។​

​ការ​​តាំង​ពិព័រណ៍​ផ្កា​​វេលា​​​ព្រឹក​និង​ថ្ងៃ នឹង​ត្រូ​វ​បាន​​​អញ្ជើញ​ចូល​រួម​​ពី​សំណាក់​ភ្ញៀវ​កិត្តិ​យស​​​ជា​ច្រើន​នាក់​​មកពីបណ្តា​ក្រុម​ហ៊ុន​​ សហគ្រាស ធុនធំ​តូច​ និង​អ្នក​​ជំនួញ​ផ្សេង​​ៗ​នៅ​ក្នុង​​​ប្រទេស​កម្ពុជា។​​​សម្រាប់​ភ្ញៀវ​កិត្តិយសពិសេស កម្ម​វិធី​នឹង​​ប្រារព្ធ​ឡើង​នាពេល​ល្ងាច​​ចាប់​ពីម៉ោង​​៦​រហូត​​ដល់​ម៉ោង​៩​យប់ ដោយ​មាន​វត្ត​មាន​ក្រោម​​អធិ​បតី​​ភាព​​របស់​​​​លោក​ឧបនាយក​រដ្ឋ​មន្ត្រី ​ យឹម ឆៃលី និង​លោក​ជំទាវ ម៉ៅ ម៉ាល័យ លោក​ ជា សំណាង និង​លោក ​តាន់ មុនី​វណ្ណ ផង​ដែរ ។​​

ក្រុម​ហ៊ុន AAP International Cambodia ផ្តួច​ផ្តើម​នូវ​ពិធី​តាំង​ពិព័រណ៍​ផ្កា​នេះ ក្នុង​គោល​បំណង​ដើម្បី​​បង្ហាញ​នូវ​ប្រ​ភេទ​ផ្កា​​​ដ៏​សម្បូរ​បែប ដែល​នឹង​ធ្វើ​​​ការ​​ដាំ​ដុះ​នៅ​ក្នុង​​​ប្រទេស​កម្ពុជា ក្រោម​បច្ចេ​ក​វិជ្ជា​កសិកម្ម​ពី​ប្រទេស​​ជ​ប៉ុន​​​និង​ហូឡង់ ។ ពិធី​តាំង​ពិព័រណ៍ផ្កា​ ជា​កម្ម​​ពិធី​​​ពិសេស​​ដ៏​ថ្មី​មួយ ​ដែល​មិន​​​ធ្លាប់​​មាន​នៅ​​ប្រទេស​​ពី​មុន​  មក ។ ​សិល្បៈ​​នៃ​ការ​តាំង​ពិព័រណ៍​​​ផ្កា​ជា​ការ​ច្នៃ​ប្រឌិត​ខ្ពស់​មួយ​ដែល​​​ផ្កា​ស្រស់​ជាច្រើន​​ប្រភេទ​នឹង​​ត្រូវ​​បាន​​រចនា​សម្រាប់​​​ដាក់​​តាំង​​លម្អ​យ៉ាង​ប្រណីត​ និង​ប្លែក​ភ្នែក ។​

​លោក KONNO IKUO អគ្គ​នាយក​នៃ​ក្រុម​ហ៊ុន AAP International Cambodia ​មាន​​​ប្រសាសន៍​ថា ​«ដោយ​សារ​តែ​ប្រទេស​កម្ពុជា ធុំ​ធ្លាប់​​មាន​​កសិដ្ឋាន​​ផ្កា​របស់​ខ្លួន ហើយ​ធ្លាប់​តែ​នាំ​ចូល​ផ្កា​​​​មកពី​​ប្រទេស​ជិត​ខាង​ ខ្ញុំ​​​ប្តេជ្ញា​​​ថា​នឹង​បង្កើត​​​ឱ្យ​មាន​​​កសិ​ដ្ឋាន​​​​ផ្កា​សម្រាប់​​​ដាំ​ដុះ និង​សម្រាប់​​នាំ​ចេញ​​ផលិត​ផល​​​​​ផ្កា​​​ដ៏​សម្បូរ​​​បែប​ទៅ​លក់នៅ​​​បរទេស ហើយ​នឹង​ធ្វើ​ឱ្យ​​​​កសិដ្ឋាន​​​​ផ្កា​​​ប្រទេស​កម្ពុជា​​ឈាន​មុខ​លើស​ប្រទេស​ជិត​ខាង​ ​ក្នុង​ទ្វីប​អាស៊ី ។ ជា​​ពិសេស​យើង​នឹង​​ចូល​រួម​ចំណែក​បង្កើត​​ទី​ផ្សា​រ​ការ​ងារ​​នៅ​ក្នុង​​​ប្រទេស​កម្ពុជា ​ក៏​ដូចជា​ទាក់​ទាញ​​ភ្ញៀវ​​​ទេស​ចរ​មក​កម្សាន្ត​​​​​​ផង​ដែរ» ។

​លើស​ពីនេះ​ទៅ​ទៀត ក្រុម​ហ៊ុន​​នឹង​​បង្ហាញ​នូវ​សេវា​កម្ម​ពិសេសៗ​របស់​ខ្លួន រួម​ទាំង​គម្រោង​​បង្កើត​​កសិ​ដ្ឋាន​​​​ផ្កា​ (Flower Story Farm) និង​ឧទ្យាន​សិល្បៈ​ភ្លើង​លម្អ (Illumination Park) ផង​ដែរ ។​​​គួរ​បញ្ជាក់​​ផង​ដែរថា ក្រុម​ហ៊ុន AAP International Cambodia ជា​ក្រុមហ៊ុន​ដែល​មាន​សាខា​នៅ​​សហរដ្ឋ​អាមេរិក និង​ជប៉ុន ហើយ​បច្ចប្បន្ន​ក៏​​បាន​​មក​ដល់​ប្រទេស​កម្ពុជា ។ ​សព្វ​ថ្ងៃ​នេះ​​​ ក្រុម​ហ៊ុន​ AAP International Cambodia ​មានក្រុម​ហ៊ុនសំណុំ​​ចំនួន​១៦ ដែល​កំពុង​ដំណើរ​ការ​ផង​ដែរ ៕