ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឱ្យបងប្អូនបន្តយកចិត្តទុកដាក់តាមដានព័ត៌មានស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែកុំស្ល.ន់ស្លោ

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែមិថុនា​នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អំពាវនាវ​សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជឿជាក់ និង​ទុកចិត្ត​លើ​ថ្នាក់ដឹកនាំ​ជាតិ​របស់​យើង…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែមិថុនា​នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អំពាវនាវ​សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជឿជាក់ និង​ទុកចិត្ត​លើ​ថ្នាក់ដឹកនាំ​ជាតិ​របស់​យើង គឺ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន ប្រកបដោយ​ភាព​ឈ្លាសវៃ និង​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ និង​ដោយ​សន្តិវិធី​ប្រកបដោយ​ភាព​ម៉ឺងម៉ាត់ ។

ដោយសារ​តែ​មានការ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ច្រើន ក្នុង​គោលបំណង​បំភ្លៃ​ការ​ពិត​, កាឡៃ​ប្រវត្តិសាស្ត្រ និង​ញុះញង់​,​សូម​សាធារណជន និង​ជា​ពិសេស អ្នក​សារព័ត៌មាន​ប្រកាន់ខ្ជាប់​នូវ​ការ​ផ្ទៀងផ្ទាត់​ប្រភព​ព័ត៌មាន​ជា​មុន ដោយ​ផ្នែក​លើ​ក្រមសីលធម៌​វិជ្ជាជីវៈ​ច្បាស់លាស់ មាន​បី​សំខាន់​ៗ គឺ «​សុ​ក្រឹត្យ​ភាព សុច្ចរិត​ភាព និង​ទំនួល​ខុស​ត្រូវ​» មុន​នឹង​ជឿ ចែករំលែក និង​ផ្សព្វផ្សាយ​បន្ត ។

ប្រភព​ព័ត៌មាន​៣​សំខាន់ ដែល​ជា​ប្រភព​ព័ត៌មាន​ផ្លូវការ​ពិត និង​ត្រឹមត្រូវ​ជឿ​ទុកចិត្ត គឺ ៖ ១-​ប្រភព​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រភព​ពី​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ។ ២-​ប្រភព​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​៣-​ប្រភព​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ដើម្បី​ថែរក្សា​សន្តិភាព មិត្ត​ភាពល្អ និង​បញ្ជា​ស​សង្គ្រាម​ជាយថាហេតុ​, កម្ពុជា​ប្រកាន់​ជំហរ​យក «​បញ្ហា​ព្រំដែន​» នៅ​តំបន់​មុំ​៣ ប្រាសាទតាមាន់ធំ តា​មាន់​តូច តា​ក្របី ទៅ​កាន់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ (ICJ) ដើម្បី​ធានា​បាន​នូវ​ភាព​យុត្តិធម៌ ត្រឹមត្រូវ និង​មាន​ដំណោះស្រាយ​ជា​ស្ថាពរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ